ព័ត៌មានទាន់ហេតុការណ៍៖

ព្រះរាជអាជ្ញារងលោក បញ្ចសន្តិភាព​ដឹកនាំ​បង្ក្រាប​រថយន្ដ​ ដឹកឈើ​របស់​ឧកញ៉ា​ ឆាយ​ ជ្រាយ​ នៅ​ស្រុក​ព្រែក​ប្រសព្វ​

​ខេត្ដក្រចេះ​ ៖​ រថយន្ដ​យី​ឌុ​ប​មួយ​គ្រឿង​ ផ្ទុក​ឈើ​ពេញ​ត្រូវ​បាន​សមត្ថកិច្ច​និង​មន្ដ្រី​ ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចុះ​បង្ក្រាប​នៅ​ព្រឹក​ ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ ក្រោម​ការ​ ដឹកនាំ​ពី​តំណាង​អយ្យការ​សាលាដំបូង​ ខេត្ដក្រចេះ​ បន្ទាប់​ពី​សង្ស័យ​ថា​ រថយន្ដ​ ខាងលើ​នេះ​ ដឹក​ជញ្ជូន​ឈើ​ដោយ​គ្មាន​ ច្បាប់​អនុញ្ញាត​ ។​

​ប្រភព​នៅ​ទីនោះ​បាន​រាយការណ៍​មក​ ថា​ រថយន្ដ​ដឹកឈើ​ខាងលើ​នេះ​ ជា​របស់​ ឧកញ៉ា​ ឆាយ​ ជ្រាយ​ ត្រូវ​បាន​ឃាត់​ចាប់​ នៅ​ចំណុច​កំពង់​ផែ​កំពង់​គ​ឆ្លូង​ ស្ថិត​ក្នុង​ ភូមិ​កំពង់​គ​ ឃុំ​-​ស្រុក​ព្រែក​ប្រសព្វ​ ខេត្ដ​ ក្រចេះ​។​ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​ តែ​ធ្វើ​កំណត់ហេតុ​ ។​

​សមត្ថកិច្ច​បាន​បង្ហើប​ថា​ ឧកញ៉ា​ ឆាយ​ ជ្រាយ​ គឺជា​ឈ្មួញ​រកស៊ី​ឈើ​ល្មើសច្បាប់​ ក្នុង​ទ្រង់ទ្រាយ​ធំ​ នៅ​តំបន់​ព្រំប្រទល់​ខេត្ដ​ កំពង់ធំ​ ខេត្ដក្រចេះ​ និង​ខេត្ដកំពង់ចាម​ ។​ បើ​ទោះជា​សមត្ថកិច្ច​ត្រូវ​បាន​បង្ក្រាប​ រថយន្ដ​ដឹកឈើ​មួយ​គ្រឿងនិងមនុស្ស៧នាក់​នេះ​ក៏​ដោយ​ ប៉ុន្ដែ​រថយន្ដ​យឺ​ឌុ​ប​ចំនួន​៣​គ្រឿង​ទៀត​ កំពុង​ត្រូវ​បាន​លាក់ខ្លួន​នៅ​ក្នុង​ព្រៃ​មិន​ឆ្ងាយ​ ពី​ទី​នេះ​ ។​

​ពាក់ព័ន្ធ​នឹង​ករណី​បង្ក្រាប​រថយន្ដ​ដឹក​ ឈើ​ខុសច្បាប់​នេះ​ នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ខែ​ មិថុនា​ ឆ្នាំ​២០១៥​ ឧកញ៉ា​ ឆាយ​ ជ្រាយ​ បាន​ប្រាប់​នគរវត្ដ​តាម​ទូរស័ព្ទ​ថា​ “​ខ្ញុំ​ដឹង​ ហើយ​ថា​មាន​សមត្ថកិច្ច​បាន​ចាប់​ឡាន​ ដឹកឈើ​នោះ​ ប៉ុន្ដែ​ជា​ប្រភេទ​ឈើក្រហម​ ហើយ​កូនចៅ​ខ្ញុំ​ទេ​ ដែល​ជា​អ្នក​រកស៊ី​”​។​ លោក​ឧកញ៉ា​បន្ដ​ថា​ យើង​កុំ​ទាន់​ធ្វើការ​ ផ្សព្វផ្សាយ​ឱ្យ​បែកធ្លាយ​ទៅ​ណា​ ពីព្រោះ​ កូនចៅ​របស់ខ្ញុំ​ កំពុង​តែ​ចូល​ទៅ​និយាយ​ ជាមួយ​ខាង​ព្រះរាជអាជ្ញា​ហើយ​ ។​

​សមត្ថកិច្ច​បាន​បង្ហើប​ថា​ ឧកញ៉ា​ ឆាយ​ ជ្រាយ​ គឺជា​កំពូល​អ្នក​រកស៊ី​ដឹកឈើ​ លោត​ឆត្រ​ និង​បោកប្រាស់​ ភូត​ កុហក់​ សមត្ថកិច្ច​និង​ជំនាញ​១០០​ជំពូក​។​ ដូច្នេះ​ ការ​បង្ក្រាប​ឈើ​របស់​ឧកញ៉ា​ ឆាយ​ ជ្រាយ​ នា​ពេល​នេះ​ មិនមែន​ជា​សកម្មភាព​ ល្មើសច្បាប់​ជា​លើក​ទី​១​នោះ​ទេ​ ឧកញ៉ា​ ឆាយ​ ជ្រាយ​ នៅ​តែ​មិន​រាងចាល​ចំពោះ​ បទល្មើស​ដឹក​ជញ្ជូន​ឈើ​ល្មើសច្បាប់​រហូត​ ដល់​សមត្ថកិច្ច​ឱ្យឈ្មោះ​ថា​ ឧកញ៉ា​កំពូល​ ល្បិច​ ដឹកឈើ​លោត​ឆត្រ​ និង​មិន​បោះបង់​ បទល្មើស​នេះ​ បណ្ដាល​ឱ្យ​កេរ​ឈ្មោះ​របស់​ គាត់​មិន​ថ្លៃថ្នូរ​ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ កិត្ដិយស​ សេចក្ដី​ថ្លៃថ្នូរ​ របស់​ឧកញ៉ា​ មួយ​ចំនួន​ទៀត​ដែល​បាន​ជួយ​កសាង​ក្នុង​សង្គម​នោះ​ ៕ សិលា​

Sophol001

Sophol001-(1)