ព័ត៌មានទាន់ហេតុការណ៍៖

ព្រះ​សង្ឃ​គង់នៅ​វត្ត​សាមគ្គី​រង្សី​ កាប់​ចាក់​គ្នា​ដូច​ ក្នុង​វី​ដេ​អូ​សុគតព្រះសង្ឃ១អង្គ (មានវីដេអូ)

ភ្នំពេញ​ ​៖ មាន​ការ​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​មាន​នៅ​វេលា​ម៉ោង​៨និង​៣០នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មក​រា​ ​ឆ្នាំ​២០១៥ នៅ​ក្នុង​វត្ត​សាមគ្គី​រង្សី​ដែល​គេ​ដឹង​ថា​ ​ជា​វត្ត​មួយ​ប្រកាន់​និ​ន្នាការ​ន​យោ​យ​បាយ​និង​បក្ខ​ពួក​និយម​រវាង​ព្រះ​សង្ឃ​២ក្រុម​ប​ណ្តា​ល​ឲ្យ​ព្រះ​សង្ឃ​១អង្គរ​ងរ​បួស​ធ្ងន់​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ភ្លា​មៗ​ ​ប៉ុន្តែបានប្រមាណជាកន្លះម៉ោងក្រោយមកព្រះសង្ឃរងគ្រោះបានសុគតទៅ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ ​មុន​ពេល​កើត​ហេតុ​មាន​ព្រះ​សង្ឃ​មួយ​អង្គ​(សង្ឃ​ល្មើស​)បាន​ហៅ​ព្រះ​សង្ឃ​មួយ​អង្គ​ឲ្យ​ចូល​ក្នុង​កុដិ​របស់​ព្រះ​សង្ឃ​អង្គ​នេះ​ ​រួច​មិន​ដឹង​មាន​រឿង​អ្វី​ស្រាប់តែ​ដក​កាំបិត​ចុង​ស្រួច​ចាក់​ទៅ​លើ​សង្ឃ​រង​គ្រោះជា​ច្រើន​កាំបិត​ប​ណ្តា​ល​ឲ្យ​រង​របួស​ធ្ងន់​ និងសុគតនៅពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបានតែបន្តិច ។

បន្ទាប់​ពី​បង្ក​ហេតុ​រួច​សង្ឃ​ល្មើស​បាន​រត់​ទៅ​ពួន​នៅ​ហាង​កា​ហ្វេ​មួយ​ក្បែរ​នោះ​ ​ហើយសមត្ថ​កិច្ចបានចាប់​ខ្លួនសង្ឃល្មើស​បានហើយ​ ​៕

ព័ត៌មាន​លម្អិត​រង់​ចាំ​អាន​កាសែត​នគរវត្ត​

monk (1)

monk

ចុចអាន៖ ក្មេង​ស្រី​ម្នាក់​រត់​ តាម​អ្នកលក់​លៀស​អះអាង​ថា​ ម្ដាយចុង​វាយ​ធ្វើបាប​