ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ភរិយាប្រធានាធិបតីអាមេរិកចេញមុខស្នើឲ្យស្វាមីដកតំណែងមន្ត្រីជាន់ខ្ពស់នៅសេតវិមាន

ចែករំលែក៖

សារព័ត៌មាន USA today បានផ្សាយថា ភរិយាប្រធានាធិបតីអាមេរិក លោកស្រី Melania Trump កាលពីថ្ងៃទី១៣ ខែវិច្ឆិកា បានស្នើដល់ស្វាមី គឺប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យដកតំណែងទីប្រឹក្សាសន្តិសុខជាតិ លោកស្រី Mira Ricardel។

តាមព័ត៌មានពីការិយាល័យប្រធានា ធិបតីអាមេរិកបានបញ្ជាក់ថា ទីប្រឹក្សាសន្តិសុខជាតិមិនស័ក្តិសមបន្តបម្រើការនៅក្នុងសេតវិមានទៀតឡើយ។ ព័ត៌មានខាងលើបានផ្សាយជាសាធារណៈមុនប៉ុន្មាននាទី ប៉ុណ្ណោះ ក្រោយប្រធានាធិបតី ដូណាល់ ត្រាំ បើកកិច្ចប្រជុំដោយមានលោកស្រី Ricardel ចូលរួម។

មន្ត្រីរដ្ឋាភិបាលអាមេរិកបានឲ្យដឹងថា លោកស្រី Ricardel ទទួលបានការជ្រើសរើសតែងតាំងពីទីប្រឹក្សាសន្តិសុខជាតិ John Bolton ឲ្យកាន់តំណែងនៅសេត វិមាន ហើយលោកស្រីមានភាពមិនចុះ សម្រុងជាច្រើនជាមួយសមាជិករដ្ឋាភិបាល ក្នុងនោះមានទាំងភរិយាប្រធានាធិបតី ដូណាល់ ត្រាំ ផងដែរ។

ប្រសិនបើលោក ត្រាំ បណ្តេញលោក ស្រី Ricardel ចេញពីតំណែងនោះ គឺជា មន្ត្រីជាន់ខ្ពស់ទីពីរហើយដែលត្រូវបានដកហូតតំណែង ក្រោយបោះឆ្នោតពាក់កណ្តាល អាណត្តិបានបញ្ចប់ ដោយលោក ត្រាំ បាត់បង់សំឡេងភាគច្រើនក្នុងរដ្ឋសភាតំណាងរាស្ត្រ។ កន្លងមក លោកប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ បានបណ្ដេញអគ្គ រដ្ឋអាជ្ញាអាមេរិក លោក ចេហ្វ សេសសិនស៍ (Jeff sessions) ចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

អ្នកនាំពាក្យរបស់លោកស្រី Melania Trump គឺលោកស្រី ស្ទេហ្វានី គ្រីសហាំ (Stephanie Grisham) បានបញ្ជាក់យ៉ាង ខ្លីនៅក្នុងសេចក្ដីថ្លែងការណ៍នាថ្ងៃអង្គារ សប្ដាហ៍នេះថា «នេះគឺជាគោលជំហរនៃ ការិយាល័យលោកស្រីជំទាវទី១ ដែល យល់ថា លោកស្រី មីរ៉ា រីខាឌែល (Mira R. Ricardel) មិនស័ក្តិសមបន្តធ្វើការនៅក្នុងសេតវិមាននេះតទៅទៀតទេ»។ ក៏ប៉ុន្តែ ភ្លាមៗគេមិនទាន់ដឹងថា ហេតុអ្វីបានជា លោកស្រី Melania ចង់បណ្ដេញលោកស្រី Ricardel ពីតំណែងជាទីប្រឹក្សាសន្តិសុខជាតិរងរបស់លោក ចន បូលតុន នោះទេ។

គួរបញ្ជាក់ថា បើតាមកាសែត Washington Post ដោយផ្អែកលើមន្ត្រីជាន់ខ្ពស់សេតវិមានម្នាក់ លោកស្រី Ricardel នឹងត្រូវបណ្ដេញចេញពីតំណែងតាមការស្នើ របស់លោកស្រី Melania Trump៕ ម៉ែវ សាធី


ចែករំលែក៖