ព័ត៌មានទាន់ហេតុការណ៍៖

ភរិយាលោក ស៊ីន ស៊ីសាមុត ប្រាប់លោក ឯកអគ្គរដ្ឋទូតអាមេរិកថា «ប្ដីរបស់ខ្ញុំគ្រាន់តែ ពិសាគុយទាវមួយព្រឹកអាចសរសេរបទចម្រៀងបាន២បទ»

ខេត្តស្ទឹងត្រែង ៖ លោកស្រី ខាវ ថងញ៉ុត ជាភរិយារបស់អធិរាជសំឡេងមាសលោក ស៊ីន ស៊ីសាមុត តារាចម្រៀងដ៏ល្បីល្បាញក្នុងទសវត្សឆ្នាំ៥០-៧០បានថ្លែងកោត សរសើរអំពីទេពកោសល្យរបស់ស្វាមីរបស់ លោកស្រីប្រាប់លោក william A.Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាថាគ្រាន់ តែស្វាមីរបស់គាត់ទៅពិសាគុយទាវមួយ ព្រឹកគាត់អាចសរសេរបទចម្រៀងបាន ចំនួន២បទយ៉ាងងាយស្រួល ។

ការកោតសរសើរបែបនេះត្រូវបានរំលេចឡើងក្នុងគណនីហ្វេសប៊ុករបស់លោកឯកអគ្គរដ្ឋទូត william A.Heidt ក្នុង ពេលលោកបានឈប់សម្រាកនៅខេត្តស្ទឹង ត្រែងក្រោយពេលលោកត្រឡប់មកពី ដំណើរកម្សាន្តនៅខេត្តរតនគិរី ។

ក្នុងគណនីហ្វេសប៊ុកលោក william A.Heidt បានបញ្ជាក់ថា លោកស្រីបានមាន ប្រសាសន៍ថា លោក ស៊ីន ស៊ីសាមុត អាច សរសេរបានចម្រៀងបាន២បទពេលទៅ ពិសាគុយទាវមួយព្រឹក ។

លោកស្រីបានបន្តថា អ្នកចម្រៀងផ្សេង ទៀតអាចមានសំឡេងប្រហាក់ប្រហែល នឹងសំឡេងរបស់លោក ស៊ីន ស៊ីសាមុត តែគ្មាននរណាម្នាក់មានភាពប៉ិនប្រសប់ក្នុងការសរសេរបទចម្រៀងដូចលោក ស៊ីន ស៊ីសាមុត ឡើយ ។

NKD-36x6_outline

ក្នុងឱកាសនោះលោកស្រី ខាវ ថងញ៉ុត បានទទួលលោកឯកអគ្គរដ្ឋទូតយ៉ាងកក់ក្ដៅនៅគេហដ្ឋានរបស់លោកស្រីជាទីដែល លោកស្រីរស់នៅស្ទើរតែមួយជីវិត ហើយ ត្រូវបានជួសជុលឡើងវិញនៅឆ្នាំ២០១៥ ដោយប្រើថវិកាដែលបានពីការប្រគំតន្រ្តី មនុស្សធម៌រៀបចំដោយរាជរដ្ឋាភិបាល កម្ពុជា ។

គួរបញ្ជាក់ថា លោកឯកអគ្គរដ្ឋទូតបានឈប់សម្រាកមួយយប់នៅខេត្តស្ទឹងត្រែង ក្នុងដំណើររបស់លោកត្រឡប់មកពីខេត្ត រតនគិរីវិញដោយនៅក្នុងខេត្តរតនគិរីនោះ លោកបានចំណាយពេលមួយថ្ងៃដើម្បី សង្កេតមើលសកម្មភាពដោះមីនមនុស្សធម៌ ដែលទទួលបានជំនួយថវិកាពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ។

លោកស្រី ខាវ ថងញ៉ុត បាននាំលោក ឯកអគ្គរដ្ឋទូត និងប្រតិភូរបស់លោកទៅ មើលផ្ទះពីកុមារភាពរបស់លោក ស៊ីន ស៊ីសាមុត ដែលស្ថិតនៅចម្ងាយតែប៉ុន្មាន រយម៉ែត្រពីផ្ទះបច្ចុប្បន្នរបស់លោកស្រី ប៉ុណ្ណោះ។ ពេលនេះផ្ទះនេះគឺជាកម្មសិទ្ធិ របស់សមាជិកគ្រួសារមួយទៀតហើយជាផ្ទះធំធ្វើពីឈើដែលជាគំរូដ៏ប្រពៃមួយនៃស្ថាបត្យកម្មបុរាណរបស់ខ្មែរ ៕ ហេង សូរិយា

sin-sisamuth

13413928_1105772689483917_530224842_n