ព័ត៌មានទាន់ហេតុការណ៍៖

ភាពរាំងស្ងួត​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​៣​ភូមិ​នៅ​ក្នុងស្រុក​ម៉ា​ឡៃ​គ្មាន​ទឹក​ប្រើប្រាស់​

​ខេត្តបន្ទាយមានជ័យ​៖​ ភាពរាំងស្ងួត​នៅ​ក្នុង​រដូវវស្សា​ត្រូវ​គេ​មើលឃើញ​ថា​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន​៣​ភូមិ​ គឺ​ភូមិ​ ខ្លា​ងាប់​ ភូមិ​បន្ទាយ​ទី​១​ និង​ភូមិ​អភិវឌ្ឍ​ ក្នុង​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ សរុប​ជាង​៥០០​គ្រួសារ​ បាន​ប្រឈម​និង​គ្មាន​ទឹក​ប្រើប្រាស់​ គ្រា​ដែល​ទឹក​អណ្តូង​ និង​ទឹកស្រះ​ របស់​ពួក​គាត់​សម្រាប់​ផ្គត់ផ្គង់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​មានការ​រាំង​ស្ងួត​ហួតហែង​អស់​ទៅ​ហើយ​នោះ​។​

​ភាពរាំងស្ងួត​ត្រូវ​គេ​និយាយ​ថា​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ​ខណៈ​គេ​មើលឃើញ​ថា​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​ពិភពលោក​កំពុង​តែ​ប្រឈម​និង​រលក​កំ​ដៅ​ ការ​រញ្ជួយ​ដី​ ធ្វើ​ឱ្យ​ប្រជាជន​រាប់​ពាន់​នាក​ស្លាប់​ និង​ប្រទេស​មួយ​ចំនួន​ទៀត​បាន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ជាដើម​នោះ​។​

​ប្រជាពលរដ្ឋ​ទាំង​៣​ភូមិ​ខាងលើ​ដែល​ប្រឈម​និង​គ្មាន​ទឹក​ប្រើប្រាស់​ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ លោក​ឧត្តមសេនីយ៍ត្រី​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មាន​ ជ័យ​បាន​ដឹកនាំ​កម្លាំង​នគរបាល​ជា​ច្រើ​នាក់​ និង​យក​រថយន្ត​ទឹក​ចំនួន​៩​គ្រឿង​ ក្នុង​នោះ​មាន​ រថយន្ត​ដឹក​ទឹក​របស់​គ​របាល​៣​គ្រឿង​ និង​រថយន្ត​ ទឹក​ក្រុមហ៊ុន​កាស៊ីណូ​ ក្រុង​ប៉ោយ​ប៉ែ​ត​ ៦​គ្រឿង​ បាន​ធ្វើ​សកម្មភាព​ បូមទឹក​ស្អាត​ដឹក​ចេញ​ ពី​ក្រុង​ប៉ោយ​ប៉ែ​ត​ យក​មក​ចែក​ជូន​ ប្រជា​ ពលរដ្ឋ​ជាង​៥០០​គ្រួសារ​រង​គ្រោះ​ខាងលើ​ ដើម្បី​ ឱ្យ​ពួក​គាត់​មានទឹក​ប្រើប្រាស់​ ក្នុង​ការ​កាត់​បន្ថយ​ការ​លំបាក​របស់​ប្រជា​ព​ ល​រដ្ឋ​។

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ប្រាប់​ឱ្យ​ដឹង​ថា​ ពួក​គាត់​បាន​ប្រឈម​ដាច់​ទឹក​ប្រើ​ ប្រាស់​មាន​រយៈពេល​៣​ខែ​មក​ហើយ​ដោយសារ​ភាពរាំងស្ងួត​និង​ទឹកភ្លៀង​ធ្លាក់​មក​មិន​គ្រប់គ្រាន់​ ។​ ក្នុង​អំឡុង​នៃ​ការ​ដាច់​ទឹក​ប្រើប្រាស់​ពួក​គាត់​បាន​ចំណាយ​ថវិកា​ទិញ​ទឹក​តាម​រថយន្ត​ឯកជន​ក្នុង​១​រថយន្ត​តូច​ពី​២​ម៉ឺន​រៀល​ បញ្ហា​នេះ​ធ្វើ​ឱ្យ​ពួក​គាត់​ដែល​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ជីវភាព​ ប្រកប​មុខរបរ​ធ្វើស្រែ​និង​ចំការ​ បាន​ជួប​ការ​លំបាក​ចំពោះ​មុខ​ និង​មានការ​ចំណាយ​ថវិកា​ច្រើន​ទៅ​លើ​ការ​ទិញ​ទឹក​យក​មក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដដែល​ឱ្យ​ដឹង​ទៀត​ថា​ ភាពរាំងស្ងួត​នេះ​ដែរ​ ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​ ដល់​ការ​ដាំ​ដុះ​ដំណាំ​របស់​ប្រជាពលរដ្ឋ​រាប់​សិប​ហិ​កតា​ ហើយ​គេ​ឃើញ​មាន​ដំ​ ណាំ​មួយ​ចំនួន​ធំ​កំពុង​គ្រាម​ស្វិត​និង​ឈាន​ទៅ​ដល់​ការ​ខូច​ ខាត​ បើ​គ្មាន​ទឹកភ្លៀង​ធ្លាក់​ជួយ​ស្រោច​ស្រប​នោះ​។​

​សូម​បញ្ជាក់​ថា​ នៅ​ខេត្តបន្ទាយមានជ័យ​ មិន​ត្រឹមតែ​ប្រជាពលរដ្ឋ​ជាង​៥០០​គ្រួសារ​ រស់នៅ​ស្រុក​ម៉ា​ឡៃ​ប៉ុណ្ណោះ​ទេ​ដែល​រង​ការ​ប្រឈម​និង​ដាច់​ទឹក​ប្រើប្រាស់​ មាន​សេចក្តី​រាយ​ ការណ៍​មក​ថា​ នៅ​ស្រុក​មង្គលបុរី​ ក៏​មាន​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ​ក៏​កំពុង​ប្រឈម​ដាច់​ទឹក​ ប្រើប្រាស់​បង្ក​ដោយ​ភាពរាំងស្ងួត​គ្រា​ដែល​ទឹកស្ទឹង​មង្គលបុរី​គេ​ឃើញ​មាន​ភាព​រីងស្ងួត​ហើយ​ទោះបី​ លោក​ឧបនាយករដ្ឋមន្ត្រី​កែ​ គឹ​ម​យ៉ា​ន​ ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ ចុះ​ខេត្ត​ បន្ទាយ​មាន​ជ័យ​ ចុះ​ជួយ​អន្តរាគមន៍​បើកទ្វារ​ទឹក​នៅ​ស្រុក​ ប​វេ​ល​ខេត្តបាត់ដំបង​ ឱ្យ​ធ្លាក់ទឹក​ ចុះ​ទៅ​តាម​ស្ទឹង​មង្គល​ បុរី​ ដើម្បី​ជួយ​សង្គ្រោះ​ប្រជាជន​នៅ​ស្រុក​មង្គលបុរី​ ក៏​ប៉ុន្តែ​ការ​ជួយ​អន្តរ​ គម​ន៍​ត្រូវ​គេ​មើលឃើញ​ ថា​ទឹក​មិន​ទាន់​ធ្លាក់​ដល់​ស្រុក​មង្គលបុរី​នៅឡើយ​ណោះ​ទេ​ គ្រា​ដែល​ មាន​សេចក្តីរាយការណ៍​ ឱ្យ​ដឹង​នៅ​ថ្ងៃនេះ​ថា​មាន​ប្រជាពលរដ្ឋ​ រស់នៅ​ស្រុក​ប​វេ​ល​ ៣០​គ្រួសារ​នៅ​ចំណុច​ទំនប់​ទឹក​វត្ត​ព្រៃ​ខ្ពស់​ បាន​និង​កំពុង​នាំ​គ្នា​យក​ម៉ាស៊ីន​ បូមទឹក​ដាក់​ស្រែ​ យ៉ាង​គំហុក​នោះ​៕​វិច្ឆិកា

IMG-20150604-WA0014
IMG_6724
IMG_6751
IMG-20150604-WA0015
IMG_6719
IMG_6722