ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវភ្ញាក់ផ្អើលនឹងឈុតគ្រឿងមាស ជិត ៥០ដំឡឹងរបស់ ឈួន សុវណ្ណឆៃ

ភ្នំពេញ៖ អ្នកមេម៉ាយចាយរាងសំនៀង ក្រអួន ឈួន សុវណ្ណឆៃ បានធ្វើឲ្យអ្នកចូលរួមពិធីមង្គលការអ្នកនាងប៉េងប៉ោងភ្ញាក់ផ្អើលខ្លាំង ព្រោះតែតារាស្រីរូបនេះបានគ្រងនូវសម្លៀកបំពាក់ដ៏ស្រស់ស្អាត ជាមួយនឹងគ្រឿងមាសឆ្នៃយ៉ាងប្រណិតតាមក្បាច់បុរាណខ្មែរ ប្រមាណជិត៥០ដំឡឹងមាស។

ការគ្រងម៉ូដមាសស្រោចខ្លួននេះធ្វើឲ្យតារាស្រីរូបនេះលេចធ្លោខ្លាំង និងធ្វើឲ្យអ្នកចូលរួមសំឡឹងមើលនាងគ្រប់ៗគ្នា។

ខុសប្លែកពីលើកមុនៗ ដែលតារាចម្រៀង ឈួន សុវណ្ណឆៃឆ្នៃគ្រឿងពេជ្រ ពាក់នៅនឹងខ្លួន គឺលើកនេះ នាងបានតម្រូវឲ្យជាងដ៏ល្បីមួយនៅជិតវត្តកោះច្នៃម៉ូដគ្រឿងមាសប្រណីតស្រស់ស្អាត ។

នាងលើកឡើងថា គ្រឿងមាសរបស់នាងត្រូវបានច្នៃដោយក្រុមអ្នកជំនាញផ្នែកគ្រឿងមាស និងប្រាក់ដ៏មានទឹកដៃសម្រាប់ខ្សែរាជវង្ស។ នាងបញ្ជាក់ថា ឈុតគ្រឿងមាសរបស់នាង ច្នៃដោយក្បាច់ភ្ញីពីបុរាណដែលមើលមកមិនដូចការច្នៃរបស់ជាងនានា ដែលមានទាំងកាបូប ខ្សែក្រវាត់ ក្រវឹល ចិញ្ចៀន ខ្សែក កងដៃជាដើម។

តារាស្រីរូបនេះ លើកឡើងថា ក្នុងមួយឈុតនោះរួមមាន ខ្សែក-ក្រវិលទម្ងន់ជាង៨ដំឡឹង ខ្សែក្រវាត់ទម្ងន់២៦ដំឡឹង កាបូបដៃទម្ងន់១១ដំឡឹង និងចិញ្ចៀនដាំត្បួងរួមជាមួយកងដៃ មានទម្ងន់ជាង២ដំឡឹង ។

អ្នកនាងថា មួយឈុតនេះមានទម្ងន់សរុបជាង៤៧ដំឡឹង ហើយជាថវិកាដែលបានពីការលក់ជ្រូកសុទ្ធសាធ ដោយមិនមានអ្នក ណាជួយពីក្រោយនោះទេ។ បើទោះបីជាពាក់មាសស្ទើរស្រោចខ្លួនក្តី ក៏តារាស្រីរូបនេះ មិនបានព្រួយបារម្ភពីរឿងសុវត្ថិភាពនោះទេ ដោយសារតែអ្នកនាងមិនបានពាក់សម្ញ៉ែងគ្រឿងមាសទាំងនោះខុសពី ចូលក្នុងកម្មវិធីផ្លូវការសំខាន់នោះទេ។

នាងបញ្ជាក់ដែរថា មូលហេតុដែលនាងសម្រេចចិត្តលេងឈុតមាសជំនួសឈុតគ្រឿងត្បូងព្រោះមាសងាយនឹងធ្វើការលក់ដូរវិញ ដោយមិនប្រឈមនឹងការខាតបង់ច្រើនដូចគ្រឿងពេជ្រ ពិសេសគ្រឿងមាសនេះ ច្នៃដោយជាងខ្មែរមានជំនាញ និងបង្កប់ដោយអត្ថន័យលើកតំកើងស្នាដៃសិល្បៈខ្មែរផងដែរ ។ ប្រសិនបើគេគិតពីតម្លៃវិញគឺមិនក្រោម៧ម៉ឺនដុល្លារអាមេរិកទេ សម្រាប់គ្រឿងមាស មួយឈុតនេះ។

NKD-36x6_outline

នាងនិយាយបែបលេងសើចថា ក្រោយប្រមូលជ្រូកលក់នាងអាចទិញគ្រឿងមាសនេះបានហើយក៏ងាយនឹងបង្វិលលក់វិញដែរ ប្រសិនបើត្រូវការលុយចាំបាច់វិញ ៕ វឌ្ឍនា

img_1084 img_1088 img_1090 img_1097 img_1100 img_1105 img_1114 img_1118 img_1119

13413928_1105772689483917_530224842_n