ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះព្រៃនៅអាមេរិកនិងព័រទុយហ្គាល់ស្លាប់និងរបួសជាច្រើន

ភ្លើងឆេះព្រៃបានគំរាមកំហែងដល់ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សជាច្រើន នៅអាមេរិក និងព័រទុយហ្គាល់បណ្តាលឲ្យមនុស្សជាច្រើនត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព។ នៅអាមេរិកមានអ្នកស្លាប់ដោយភ្លើងឆេះព្រៃកើនឡើងដល់៤០នាក់ហើយ ចំណែកនៅប្រទេសព័រទុយហ្គាល់ វិញ មានអ្នកស្លាប់៣នាក់ផងដែរ។

នៅរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក ក្រុមពន្លត់អគ្គិភ័យបានចាប់ផ្តើម ធ្វើការយ៉ាងស្វិតស្វាញបំផុតព្យាយាមពន្លត់ភ្លើងឆេះព្រៃដែលបានកើតឡើង តាំងពីសប្តាហ៍ កន្លងមក។ ពលរដ្ឋ៤០នាក់បានស្លាប់ គឺ ជា ការសម្លាប់មនុស្សច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រដោយសារភ្លើងឆេះព្រៃនៅកាលីហ្វ័រញ៉ា ខណៈដែលខ្យល់បោកបក់ខ្លាំង ភ្លើង រាលដាលយ៉ាងឆាប់រហ័ស ធ្វើឲ្យពលរដ្ឋ ភៀសខ្លួនចេញមិនទាន់ ។

ក្រុមជួយសង្គ្រោះបានចូលទៅដល់ កន្លែងរងគ្រោះ ដោយបាននាំយកជន រងគ្រោះជាច្រើននាក់ចេញ ហើយជាមួយ គ្នានេះមនុស្សរាប់រយនាក់ នៅបន្តបាត់ខ្លួន នៅឡើយ ។

ក្រុមមន្ត្រីបាននិយាយថា តំបន់២ក្នុង ចំណោមតំបន់ចំនួន៣នៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា បានរងការបំផ្លិចបំផ្លាញខ្លាំងដោយសារភ្លើងឆេះព្រៃ ហើយបានបំផ្លាញប្រមាណជាងពាក់កណ្តាលហើយគិតមកដល់ថ្ងៃចន្ទនេះ និងពលរដ្ឋមួយចំនួនបាននាំគ្នាភៀសខ្លួនចេញពីភ្លើងដែលបានវាយប្រហារនៅតំបន់ Sonoma តែពួកគេ ប្រហែលជា អាចវិលមកកាន់លំនៅឋាន វិញនៅល្ងាចថ្ងៃនេះ ។

NKD-36x6_outline

ដោយឡែកនៅក្នុងប្រទេស ព័រទុយ ហ្គាល់វិញក៏មាន មនុស្សចំនួន៣នាក់ដែល បានស្លាប់ និងយ៉ាងហោចណាស់ ២៥ នាក់ បានរងរបួស ខណៈដែលភ្លើងឆេះព្រៃ បានឆាបឆេះឡើង កាលពីថ្ងៃអាទិត្យ នៅ ព័រទុយហ្គាល់ ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានផ្សាយដូច្នេះ ។

អ្នកស្លាប់២នាក់ នៅក្នុងតំបន់Penacova ក្នុងស្រុក Coimbra ស្ថិតនៅភាគខាងជើង ប្រទេស ។ ពួកគេជឿជាក់ថា ម្តាយ និង ឳពុកបានស្លាប់នៅក្នុងភ្លើង ។

អ្នកផ្សេងទៀតបានបញ្ជាក់ថានៅក្នុង តំបន់ Serta ក្នុងស្រុក Castelo Branco ដែលស្ថិតនៅភាគខាងជើងព័រទុយហ្គាល់ ជនរងគ្រោះត្រូវបានគេរាយការណ៍ថា បានស្លាប់ ។

អ្នកផ្សេងទៀតមានចំនួន២៥នាក់ បានរងរបួសភាគច្រើនគឺជាក្រុមអ្នកពន្លត់អគ្គិភ័យ ៕ ម៉ែវ សាធី