ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងធូបរាលឆេះកុដិព្រះសង្ឃនៅអាស្រមគោកស្រិត ក្រុងសៀមរាប

ខេត្តសៀមរាប៖​ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨​ វេលាម៉ោង៧និង២០នាទីព្រឹក​ មានករណីអគ្គិភ័យឆេះកុដិលោកនៅអាស្រមគោកស្រិត​ ស្ថិតនៅភូមិវត្តស្វាយ​ សង្កាត់សាលាកំរើក​ ក្រុងខេត្តសៀមរាប។

សមត្ថកិច្ចឲ្យដឹងថា កុដិរបស់តេជគុណ ព្រះនាម ពេជ្រ អាយុ៤០​ ព្រះវស្សា ធ្វើអំពីឈើប្រក់សង្ក័សីទំហំ៤ម៉ែត្រគុណ៤ម៉ែត្រ។​

ក្នុងករណីនេះកងកម្លាំងនគរបាលអន្តរាគមបង្ការពន្លត់អគ្គិភ័យ​ និងសង្រ្គោះនៃស្នងការដ្ឋាននគរបាលខេត្ត​ បានចេញរថយន្តជួយពន្លត់ចំនួន៣គ្រឿង​ តែបានប្រើប្រាស់ទឹកអស់១រថយន្ត បានរលត់ទៅវិញនៅម៉ោង៨ព្រឹកនាថ្ងៃដដែល។​

មូលហេតុ បណ្តាលមកពីការដុតធូបទុកចោលរាលឆេះពូក ការខូចខាតអាស្រម ធ្វើអំពីឈើប្រក់សង្ក័សី ប្រវែង៤ម៉ែត្រគុណ៤ម៉ែត្រ សម្ភារប្រើប្រាស់មួយចំនួន​ ប្រាក់ចំនួនជិត១លានរៀល ស្បង់ជីវរ សៀវភៅធម៌ និងទូរសព្ទ័ដៃចំនួន១គ្រឿង តែមិនបណ្ដាលឲ្យរងរបួស ឬគ្រោះថ្នាក់ដល់មនុស្សឡើយ ៕ ប៊ុនរិទ្ធី