ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ជា​ទឹកជំនន់​នៅ​រុ​ស្ស៊ី​ និង​ចិន​ ស្លាប់​១៨​នាក់​

ចែករំលែក៖

​សារព័ត៌មាន​ Ruassia​ Today​ បាន​ផ្សាយ​ថា​ ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​ថ្ងៃ​ទី​២០​ និង​ថ្ងៃ​ទី​២១​ ខែមិថុនា​ បង្ក​ឲ្យ​មាន​គ្រោះ​ទឹកជំនន់​ជា​ទ្រង់ទ្រាយ​ធំ​នៅ​ទីក្រុង​មូ​ស្កូ​ និង​ទីក្រុង​Kursh​ ។​ រថយន្ត​ត្រូវ​ទឹកភ្លៀង​ជន​លិច​ដល់​ដំបូល​ បង្ក​ការ​រាំងស្ទះ​យ៉ាង​ខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​។​

​តាម​ការ​ប្រកាស​របស់​មន្ត្រី​នៅ​ក្នុង​តំបន់​បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​នេះ​ មិន​ទាន់​អាច​សរុប​របាយការណ៍​ ស្តី​ពី​ការ​ខូចខាត​ទ្រព្យសម្បត្តិ​ និង​អាយុជីវិត​នៅឡើយ​។​ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ជើងហោះហើរ​ជា​ច្រើន​នៅ​ទីក្រុង​មូ​ស្កូ​រ​ត្រូវ​លុប​ចោល​។​ ប្រព័ន្ធ​ផ្សព្វផ្សាយ​រុ​ស្ស៊ី​បាន​ផ្សាយ​ថា​ នៅ​ទីក្រុង​មូ​ស្កូ​ ផ្លូវថ្នល់​ទាំងឡាយ​ក្លាយទៅជា​ ព្រេ​ក​អស់​ទៅ​ហើយដោយ​សារ​តែ​លូ​បង្ហូរទឹក​ ហូ​ចេញ​ទៅ​ក្រៅ​មិន​ទាន់​។​ ចំណែក​នៅ​ទីក្រុង​ Kursk​ ក៏​ដូច្នេះ​ដែរ​ ពលរដ្ឋ​ជាង​៤៣០០០០​គ្រូ​សារ​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ ដោយ​មិន​អាច​ចេញ​ទៅ​ណា​មក​ណា​បាន​ ។​

​ដើម្បី​កំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ខ្វល់ខ្វាយ​ អ្នកនាំពាក្យ​ក្រសួង​គ្រប់គ្រង​គ្រោះអាសន្ន​ទីក្រុង​ម៉ូ​ស្កូ​បាន​ប្រកាស​ឲ្យ​ដឹង​ថា​ គ្រោះ​ទឹកជំនន់​បណ្ត​លម​ក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​គឺជា​រឿង​ធម្មតា​ ហើយ​ទឹកជំនន់​នឹង​ស្រក់​ទៅ​វិញ​យ៉ាង​ឆាប់រហ័ស​។​

​ចំណែក​នៅ​ក្នុង​ប្រទេស​ចិន​វិញ​ ក្រ​សូ​ង​មហាផ្ទៃ​ចិន​បាន​ប្រកាស​ឲ្យ​ដឹង​ថា​ ភ្លៀង​ព្យុះ​រយពេល​ជាង​៤៨​ម៉ោង​កន្លង​មក​នៅ​តាម​បណ្តា​ខេត្ត​ភាគ​ខាងត្បូង​ធ្វើ​ឲ្យ​ផ្ទះ​ជា​ច្រើន​ខ្នង​ត្រូវ​បាក់​ស្រុត​ ហើយ​ពលរដ្ឋ​រាប់​សិប​ពាន់​នាក់​ត្រូវ​ភៀសខ្លួន​ទៅ​កាន់​តំបន់​មាន​សុវត្ថិភាព​ ។​ តាម​របាយការណ៍​ មាន​មនុស្ស​១៨​នាក់​ស្លាប់​ដោយសារ​តែ​ផ្ទះ​បាក់​ស្រុត​សង្កត់ពីលើ​ ដោយ​ការ​បាក់​ដី​ និង​ត្រូវ​រន្ទះបាញ់​ស្លាប់​ ។​

​នៅ​ក្នុង​ខេត្ត​ហូ​បេ​យ​ មាន​មនុស្ស​១០​នាក់​ស្លាប់​ និង​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ​៦៦៤​ពាន់​នាក់​ នៅ​តាម​តំបន់​ដែល​ងាយ​រង​ការ​លិច​លង​បំផុត​។​ ក្នុង​ពេល​នេះ​មន្ត្រី​ក្នុង​តំបន់​បាន​ខិតខំ​បញ្ជូន​សត្វ​ចិញ្ចឹម​ ក្នុង​នោះ​មាន​ច្រូ​ក​ជាង​១៧​ពាន់​ក្បាល​ងាប់​យក​ទៅ​កប់​ ចៀសវាង​ការ​ក្លិនស្អុយ​ពេល​ទឹក​ស្រក​ ៕​

2-1434867626

1-1434867606

3-1434867747


ចែករំលែក៖