ព័ត៌មានទាន់ហេតុការណ៍៖

មកទស្សនាតារាបាល់ទាត់ជម្រើសជាតិបារាំងក្នុងសម្លៀកបំពាក់អាវធំ

ក្រុមជម្រើសជាតិបាល់ទាត់បារាំងបានត្រៀមការប្រកួតដណ្តើមជើងឯកពិភពលោកនៅក្នុងប្រទេសបារាំងដោយស្លៀកពាក់ខោអាវធំដើម្បីទុកជាអនុស្សាវរិយ៏មុនពេលធ្វើដំណើរទៅលេងនៅក្នុងប្រទេសរុស្ស៊ី។

កីឡាករទាំង២៣រូបដែលត្រូវបានជម្រើសរើសដោយលោកគ្រូបង្វឹកDidier Deschampsបានមកថតរូបរួមគ្នាដើម្បីបង្ហោះនៅក្នុងទំព័រTwitterផ្លូវការរបស់សហព័ន្ធបាល់ទាត់របស់បារាំង។

តារាងឆ្នើមបីរូបPaul Pogba, Mbappeនិង Antoine Griezmann ត្រូវបានគ្រូបង្វឹករំពឹងថាជាតួអង្គសំខាន់ក្នុងក្រុមជួយជម្រើសជាតិបារាំងលើកពានWorld Cupឆ្នាំនេះបាន។ ពួកគេទាំងបីក៏បានមកដឹកនាំការថូតរូបនេះ។

អ្វីដែលគេចាប់អារម្មណ៏នោះគឺខ្សែប្រយុទ្ធAlexandre Lacazetteរបស់ក្រុមកាំភ្លើងធំArsenal និងខ្សែប្រយុទ្ធAnthony Martialរបស់ក្រុមបិសាចក្រហមManchester United មិនជាប់ជម្រើសជាតិបារាំងនោះឡើយ ចំណែកឯDimitri Payetខ្សែបំរើរបស់ក្លិបMarseilleក៏ខកខានទៅលេងកម្មវិធីដ៏ធំនេះផងដែរ។

បារាំងស្ថិននៅក្នុងពូលCដែលនឹងត្រូវប្រកួតជាមួយនឹងក្រុមអូស្រ្តាលី ប៉េរូ និងដាណឺម៉ាក។ មាន់គកបារាំងគឺជាក្រុមដែលត្រូវបានគេរំពឹងថានឹងអាចឈរលេខរៀងទី១នៅក្នុងពូលនេះ។

ខាងក្រោមនេះគឹជាកីឡាករទាំង២៣រូបដែលត្រូវបានជ្រើសរើសយកទៅលេងនៅក្នុងប្រទេសរុស្ស៊ីៈ

អ្នកចាំទី: Hugo Lloris (Tottenham Hotspur), Steve Mandanda (Marseille), Alphonse Areola (Paris Saint-Germain)

ខ្សែការពារ: Lucas Hernandez (Atletico Madrid), Presnel Kimpembe (Paris Saint-Germain), Benjamin Mendy (Manchester City), Benjamin Pavard (Stuttgart), Adil Rami (Marseille), Djibril Sidibe (Monaco), Samuel Umtiti (Barcelona), Raphael Varane (Real Madrid)

ខ្សែបម្រើ: N’Golo Kante (Chelsea), Blaise Matuidi (Juventus), Steven N’Zonzi (Sevilla), Paul Pogba (Manchester United), Corentin Tolisso (Bayern Munich)

ខ្សែប្រយុទ្ធ: Ousmane Dembele (Barcelona), Nabil Fekir (Lyon), Olivier Giroud (Chelsea), Antoine Griezmann (Atletico Madrid), Thomas Lemar (Monaco), Kylian Mbappe (Paris Saint-Germain), Florian Thauvin (Marseille)៕ ដេវីត