ព័ត៌មានទាន់ហេតុការណ៍៖

មកនៅខេត្តឧត្តមានជយ័៦ឆ្នាំ ប្ដីស្លាប់ចោលធ្លាក់ខ្លួនសុំទានជាអាជីពនៅច្រកទ្វារអន្តរជាតិអូស្មាច់

ខេត្តឧត្តមានជ័យ៖ ស្រ្តីមេម៉ាយ៣នាក់ មានកូនតូចៗនៅជាប់នឹងដៃអង្គុយចាំសុំប្រាក់ពីភ្ញៀវជាតិ និងអន្តរជាតិនៅនឹងច្រកទ្វារអន្តរជាតិអូស្មាច់ ក្រុងសំរោង ខេត្តឧត្តមានជយ័ ត្អូញត្អែរថាអាជ្ញាធរមិនដែលមើលឃើញ ។

ពួកគាត់ទាំង៣នាក់ទី១ ឈ្មោះម៉ង ទែម ភេទស្រី អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិដើមជ្រៃ សង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្តមានជយ័។ ទី២ ឈ្មោះ សៅ ថាវរី ភេទស្រី អាយុ៣៥ឆ្នាំ និងទី៣ ឈ្មោះ មាឃ ភី ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅផ្ទះជាមួយគ្នា ។

NKD-36x6_outline

ពួកគាត់ទាំងបីនាក់ ត្រូវបានប្ដីស្លាប់ចោលដោយសាទាហានថៃបាញ់នៅពេលចូលកាប់ឈើគ្រញូង និងម្នាក់ទៀត ស្លាប់ដោយសារជំងឺថ្លើម។

ពួកគាត់បានរៀបរាប់ថា មករស់នៅខេត្តឧត្តមានជយ័៦ឆ្នាំមកហើយ អាជ្ញាធរមិនដែលខ្វល់អំពីទុក្ខលំបាករបស់ពួកគាត់ឡើយ ទើបពួកគាត់សម្រេចចិត្តនាំគ្នាមកសុំទានតែម្ដង ៕ ប៉ែន នួន