ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

មកស្គាល់ភូមិ ស្រុកក្មេងស្រី ដែលត្រូវសត្វឆ្មាខាំ បណ្ដាលឲ្យស្លាប់គួរឲ្យអាណិតអាសូរ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់បណ្ដាញសង្គមបង្ហោះហ្វេសបុក ក្មេងស្រីដែលត្រូវសត្វឆ្មាខាំ អស់រយៈពេលជាងបីខែមកនេះ បានបាត់បង់ជីវិតហើយ ដោយបន្សល់ទុកសំឡេងទ្រហោយំពីឪពុកម្តាយ និងសាច់ញាតិ សោកស្តាយរូបកាយក្មេងស្រីវ័យក្មេង មិនគួរណាឡើយ ស្លាប់ទាំងវ័យក្មេងបែបនេះសោះ ។

ពាក់ពន្ធ័ករណីនេះ លោក ហួត សាម៉ៃ ចៅសង្កាត់ច្រកម្ទេសបានឲ្យដឹងថា ពិតជាមានក្មេងស្រីស្លាប់ដោយសត្វឆ្មាខាំពិតប្រាកដមែន ក្នុងភូមិ សង្កាត់របស់គាត់ ខណៈត្រូវបានបូជាកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅស្រុកកំណើត ។

លោកបន្តថា ក្មេងស្រីដែលស្លាប់មានឈ្មោះ ទាវ វត្តី អាយុ១១ឆ្នាំ មានឪពុកឈ្មោះទាវ បូរ៉ា អាយុ៣៣ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះ គឹម ពិសី អាយុ៣៣ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមម្តាយក្មេងស្រីរងគ្រោះឈ្មោះ គឹម ពិសី បានប្រាប់ឲ្យដឹងថា កូនស្រីរបស់គាត់ជំងឺធ្វើទុក្ខខ្លាំង និងបាននាំមកព្យាបាលជំងឺឆ្កែឆ្កួត នៅពេទ្យនារាជធានីភ្នំពេញ ប៉ុន្តែគួរឲ្យសោកស្តាយ គ្រូពេទ្យប្រាប់ថា គ្មានវិធីព្យាបាលទេ គឺមានតែយកទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី។

ក្រោយគ្រូពេទ្យប្រាប់បែបនេះ ស្រាប់តែយប់ឡើងកូនរបស់គាត់ បានបាត់បង់ជីវិតចោលឪពុក-ម្តាយ ធ្វើឲ្យរូបគាត់មិនអស់ចិត្តសោះ មិនគួរណា ស្លាប់ទាំងវ័យក្មេងបែបនេះ។

កូនស្រីរបស់គាត់ត្រូវបានឆ្មាខាំ តាំងពីដើមខែធ្នូ ឆ្នាំ២០១៨ មកម្ល៉េះ ប៉ុន្តែពួកគេមិនបានយកមកចាក់ថ្នាំការពារ នៅមន្ទីរពេទ្យប៉ាស្ទ័រទេ គឺចាក់ថ្នាំការពារនៅក្នុងភូមិ ។ ដោយអការកាន់តែខ្លាំង ក៏យកទៅវៀតណាម ប៉ុន្តែគ្រូពេទ្យវៀតណាម ក៏បានប្រាប់ថា គ្មានលទ្ធភាព ទើបមកព្យាបាលនៅពេទ្យក្នុងរាជធានីភ្នំពេញ តែជាការសោកស្តាយមិនអាចជួយសង្រ្គោះជីវិតបានទេ។

ជុំវិញករណីក្មេងស្រី ដែលត្រូវឆ្មាខាំ មន្ត្រីសុខាភិបាលខេត្តស្វាយរៀង បានអំពាវនាវដល់ឪពុក-ម្តាយ និងអាព្យាបាលគ្រប់រូប ត្រូវប្រុងប្រយ័ត្នទាំងអស់គ្នាចំពោះកូនៗ ព្រោះក្មេងស្រីម្នាក់អាយុ១០ឆ្នាំ ត្រូវឆ្មាខាំ និងក្រញ៉ៅ បានឆ្លងជំងឺឆ្កែឆ្កួត និយាយមិនសូវដឹងអ្វី ហើយមានអការប្រកាច់ៗ បណ្តាលឲ្យបាត់បង់ជីវិត។

បើមានករណីត្រូវឆ្កែ ឬឆ្មាខាំសូមប្រញាប់នាំជនរងគ្រោះ មកកាន់មន្ទីរពេទ្យឲ្យបានឆាប់ ដើម្បីក្រុមគ្រូពេទ្យជួយសង្គ្រោះចាក់ថ្នាំការពារជំងឺឆ្កែឆ្កូត ទាន់ពេលវេលាកុំទុករហូតធ្ងន់ធ្ងរដូចករណីក្មេងស្រី ព្រោះជំងឺនេះ មានផ្ទុកមេរោគយ៉ាងកាចសាហាវណាស់ ៕ យឹម សុថាន


ចែករំលែក៖