ព័ត៌មានទាន់ហេតុការណ៍៖

មជ្ឈមណ្ឌលនាឡិកាស្វីស និង ជប៉ុនសន្និសីទព័ត៌មាន បង្ហាញលក់នាឡិកា CASIO

ភ្នំពេញ៖ មជ្ឈមណ្ឌលនាឡិកាស្វីស និង ជប៉ុន(LDI ENTERPRISE LTD ) បានរៀបចំកម្មវិធី បង្ហាញផលិតផលនាឡិកា CASIO គ្រប់ម៉ូឌែល ដែល ក្រុមហ៊ុនទទួលបានសិទ្ធផ្ដាច់មុខ ក្នុងការចែកចាយលក់នៅលើទីផ្សារកម្ពុជា ។

ការបង្កាញផលិតផលនាឡិកា CASIO បានធ្វើឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃសុក្រទី២៤ខែសីហាឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយមានការចូឡរួមពីសំណាក់អតិថិជន និងសមាជិក សាខារបស់មជ្ឈមណ្ឌលនាឡិកាស្វីស និង ជប៉ុន ទូទាំងប្រទេសកម្ពុជា ។

លោក គួច ណាវ នាយកប្រតិបត្តិ ក្រុមហ៊ុន LDI ENTERPRISE LTD មានប្រសាសន៍ថា ដើម្បីបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយ ផលិតផលនាឡិកា CASIO គ្រប់ម៉ូឌែល ដែល ក្រុមហ៊ុនទទួលបានសិទ្ធផ្ដាច់មុខ ក្នុងការចែកចាយលក់នៅលើទីផ្សារកម្ពុជា ។ ដូចជា នាឡិកាម៉ាក់ G-SHOCK , BABY –G , EDIFICE, SHEEN, PROTREK, & CASIO គឺជាផលិតផលរបស់ក្រុមហ៊ុនCASIO ជប៉ុន ដោយភ្ជាប់ជាមួយ ក្រុមជិះកង់ BMX សម្រាប់បង្ហាញជូនអតិថិជន ។ ប៉ុន្តែលោកនាយកប្រតិបត្តិ បានបញ្ជាក់បន្ថែមថា សូមបងប្អូន ប្រជាពលរដ្ឋដែលគាំទ្រមជ្ឈមណ្ឌលនាឡិកាស្វីសនិងជប៉ុនសូម ប្រុងប្រយ័ត្នទិញប៉ះចំរបស់ក្លែងក្លាយ តែបើទិញនូវ សាខាមជ្ឈមណ្ឌលនាឡិកាស្វីសនិងជប៉ុន សូមនាធាចំពោះផលិតផលសុទ្ធ ១០០% ។

លោក គួច ណាវ អគ្គនាយកប្រតិបត្តិមជ្ឈមណ្ឌលនាឡិកាស្វិស និងជប៉ុន បន្តទៀតថា ចាប់តាំងពីចាប់ដំណើរការមក មជ្ឈមណ្ឌលនាឡិកាស្វីសបាននាំយកនាឡិកាម៉ាកល្បីៗមកពីប្រទេសស្វីស និងជប៉ុន មកលក់នៅកម្ពុជា ដោយមានការគាំទ្រយ៉ាងច្រើនពីអតិថិជន ។ ហើយពីមួយឆ្នាំទៅមួយឆ្នាំមជ្ឈមណ្ឌល បានបើកសាខាជាច្រើនកន្លែងនៅតាមទីផ្សារទំនើបៗ មានដូចជាមណ្ឌលកោះពេជ្រ ,ផ្សារទំនើបសូរិយា ,សណ្ឋាគារណាហ្គា ,ផ្សារទំនើបអ៊ីអន ,ក្នុងអាគារទំនើបធនាគារកាណាឌីយ៉ា ,ខាងជើងផ្សារធំថ្មី ៕ ស រស្មី