ព័ត៌មានទាន់ហេតុការណ៍៖

មជ្ឈមណ្ឌល​នាឡិកា​ស្វី​ស​ SWISS​ WATCH​ CENTRE​ រៀបចំ​ពិធី​លោត​ម៉ុង​សាយ​ ដើម្បី​ចម្រើន​សិរី​សួស្តី​ក្នុង​ឆ្នាំ​ថ្មី​

​ភ្នំពេញ​ ៖​ សំឡេង​ស្គរ​ម៉ុង​សាយ​បាន​បន្លឺ​ឡើង​ យ៉ាង​កងរំពង​ ចម្ងាយ​ប្រមាណ​ជា​ ៣០​ម៉ែត្រ​ ពី​ផ្សារ​ធំ​ថ្មី​ ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​រុក្ខ​ត្រង់​ទៅ​មាត់ទន្លេ​ គេ​បានឃើញ​មនុស្ស​ប្រុស​ ស្រី​ក្មេង​ចាស់​នាំ​គ្នា​ឈរ​មើល​គេ​លោត​ម៉ុង​សាយ​ដោយ​ម្នាក់ៗ​ហាក់បីដូច​មាន​អារម្មណ៍​សប្បាយ​រីករាយ​ក្រៃ​លែង​ ។​

ខណៈ​ដែល​មជ្ឈមណ្ឌល​នាឡិកា​ស្វី​ស​ បាន​រៀបចំ​ពិធី​លោក​ម៉ុង​សាយ​ តាម​ប្រពៃណី​ចិន​ មើ​ម្បី​បណ្តេញ​នូវ​ឧ​ប​ទ្រុប​ចង្រៃ​ដែល​កើត​មាន​ក្នុង​ឆ្នាំ​ចាស់​ ហើយ​បាន​មក​វិញ​នូវ​សិរី​សួស្តី​សម្រាប់​ឆ្នាំ​ថ្មី​ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ។​

ក្រោយ​ពី​បាន​ សម្រាក​អស់​រយៈពេល​៥​ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​ទី​១៨​ដល់​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ រួច​មក​ មជ្ឈមណ្ឌល​នាឡិកា​ស្វី​ស​ បាន​រៀបចំ​ពិធី​លោត​ម៉ុង​សាយ​ ជា​ការ​ចម្រើន​នូវ​ សិរី​សួស្តី​ឆ្នាំ​ថ្មី​ ម្យ៉ាងវិញទៀត​ថ្ងៃ​ទី​២៣​ កុម្ភៈ​នេះ​ជា​ថ្ងៃ​បើ​ការ​រក​ទទួលទាន​ដំបូង​របស់​មជ្ឈមណ្ឌល​ផង​ដែរ​ ។​

​លោក​ គួ​ច​ ណា​វ​ នាយក​ប្រតិបត្តិ​របស់​មជ្ឈមណ្ឌល​នាឡិកា​ស្វី​ស​ មាន​ប្រសាសន៍​ថា​ មជ្ឈមណ្ឌល​នាឡិកា​ស្វី​ស​ តែងតែ​បៀ​ប​ចំ​ពិធី​លោក​ម៉ុង​សាយ​នេះ​ជា​រៀង​រាល់​ឆ្នាំ​ ចាប់តាំងពី​បង្កើត​ឡើង​នៅ​ម​ជ្ឍ​មណ្ឌល​នាឡិកា​ស្វី​ស​ រៀង​រហូត​មក​។​

​លោក​បាន​បន្ត​ទៀត​ថា​ ការ​លោក​ម៉ុង​សាយ​បន្ទាប់​ពី​ពិធី​ចូល​ឆ្នាំ​ថ្មី​ហើយ​នេះ​ ក្នុង​ន័យ​បណ្តេញ​រឿង​ដែល​អាក្រក់ៗ​ឲ្យ​ចេញពី​មជ្ឈមណ្ឌល​នាឡិកា​ស្វី​ស​ឲ្យ​ទៅ​តាម​ឆ្នាំ​ចាស់​ រីឯ​រឿង​ ដែល​ល្អ​ មាន​ន័យ​ថា​ លាភ​សំណាង​ឬ​ហេង​ហេង​ក្នុង​ឆ្នាំ​ថ្មី​ចូល​មក​វិញ​ ។​ ពី​ធី​នេះ​ដែរ​ ធ្វើ​ឡើង​ដើម្បី​ ទទួល​បាន​សិរី​សួស្តី​គ្រាប់​ប្រការ​ កើត​មាន​ក្នុង​ឆ្នាំ​ថ្មី​ ជា​ពិសេស​ អតិថិជន​ របស់​មជ្ឈមណ្ឌល​នាឡិកា​ស្វី​ស​កាន់តែ​ទទួល​បាន​នៅ​ការ​គាំទ្រ​ច្រើន​ឡើង​ទ្វេ​ដង​ថែម​ទៀត​។​

​ទន្ទឹម​នឹង​ ពិធី​លោត​ម៉ុង​សាយ​ខាងលើ​នេះ​ លោក​គួ​ច​ ណា​វ​ បាន​ប្រកាស​ព័ត៌មាន​ថ្មី​មួយទៀត​ថា​ នៅ​ល្ងាច​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ឆ្នាំ​២០១៥​ មជ្ឈមណ្ឌល​នាឡិកា​ស្វី​ស​ រៀបចំ​សន្និសីទកាសែត​ អ្នកលក់​នាឡិកា​ CASIO​ នៅ​សណ្ឋាគារ​ណា​ហ្គា​វើ​ល​ ជាន់​ទី​២​ វេលា​ម៉ោង​៦​ល្ងាច​តទៅ​ ។​

ក្នុង​សន្និសីទកាសែត​នេះ​ ម​ជ្ឍ​មណ្ឌល​និង​បង្ហាញ​ជួន​នៅ​នាឡិកា​ចំនួន​៦​ម៉ាក់​មាន​ដូច​ជា​ G-SHOCK,​ BABY-G,​ PROTREK​ feel​ the​ field,​ EDIFICE,​ SHEEN,​ CASIO​។​

​គួរ​បញ្ជាក់​ថា​ មជ្ឈមណ្ឌល​នាឡិកា​ស្វី​ស​ មាន​ដាក់​លក់​នៅ​នាឡិកា​ស្វី​ស​ ច្រើន​ម៉ាក​ ច្រើន​ម៉ូ​ដ​ ពិសេស​នោះ​គឺ​ ផលិតផល​មានគុណ​ភាព​ខ្ពស់​មួយ​រយ​ភាគរយ​ សុទ្ធ​ពី​ប្រទេស​កំណើត​ តាម​តម្រូវការ​ប្រើប្រាស់​ របស់​អតិថិជន​ ស្រលាញ់​ទាំង​ ក្មេង​ចាស់​បុរស​ ស្រី​ផង​ដែរ​ ៕ ​សារី​ម​

IMG_2482

IMG_2486

IMG_2499

IMG_2500

IMG_2503

IMG_2508