ព័ត៌មានទាន់ហេតុការណ៍៖

មតិ​ពលរដ្ឋ​ ៖​ មន្ត្រី​នគរបាល​យុត្តិធម៌​ ឬ​ តុលាការ​ គួរ​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​ ក្មេងៗ​ព្រួត​វាយ​ក្មេង​ ដែល​មាន​មនុស្ស​ចាស់​ញុះញង់​ពី​ក្រោយ​ ព្រោះ​ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង​

ភ្នំពេញ​៖ វីដេអូ​ជិត​២នាទី​ ដែល​បង្ហោះ​តាម​ហ្វេសប៊ុក​ បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ និង​ មាន​ការ​អាណិត​អាសូរ​ជា​ពន់ពេក​ដល់​ក្មេង​ស្រី​ដែល​រង​អំពើ​ហិង្សា​នោះ​ បន្ទាប់ពីឮសំឡេងទ្រហោធំ គ្មានអ្នកប្រណី ឃាត់នូវហឹង្សានេះ ធ្វើអោយទឹកចិត្តគ្រប់បុរសស្ត្រីដែលមានកូន រន្ធត់ចិត្តរកទីបំផុតនូវការធ្វើទារុណ្ឌនេះ។

រហូត​មក​ទល់​ពេល​នេះ​ គេ​ពុំ​ទាន់​ដឹង​ថា​ វីដេអូ​នេះ​ បាន​កើតឡើង​នៅ​ពេល​ណា​ កន្លែង​ណា​ ប្រភព​ដើម​នៃ​វីដេអូ​ ជា​នរណា​នោះ​ទេ​ ។

ប៉ុន្តែ​អ្វី​ជា​ការ​ចាប់អារម្មណ៍​បំផុត​ គឺ​ ការ​ប្រើ​អំពើ​ហិង្សា​រវាង​ក្មេងៗ​ តែ​មាន​មនុស្ស​ចាស់​ជា​អ្នក​ថត​ ហើយ​ពុំ​មាន​ការ​ហាមឃាត់​ឡើយ​ មាន​តែ​ញុះញង់​បន្ថែម ដូច្នេះសួរថាតើម្តាយរបស់ក្មេងស្រីគាត់ឈឺចាប់ដល់កម្រិតណា ពេលកូនទ្រហ៊ោយំ ខ្លួននៅឆ្ងាយខ្វះភាពកក់ក្តៅដល់កូន..!!! មានន័យថា៖ បើអ្នកមិនបានសម្រក់ទឹកភ្នែក អ្នកពិតជាពុំដឹងថាក្តីទុក្ខសោករបស់អ្នកដទៃមានទំហំប៉ុណ្ណាទេ…???)​ ។ មាត្រា​៨៦នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ “និយមន័យ​បទ​ឧក្រិដ្ឋ​ ឬ​ បទ​មជ្ឈិម​ជាក់ស្ដែង​” បទល្មើស​ដែលកំពុង​ប្រព្រឹត្តិ​ ,​ បទល្មើស​ដែល​ទើប​ប្រព្រឹត្ត​រួច​ភ្លាម​ ។ ត្រូវ​ចាត់​ទុក​ថា​ ជា​បទ​ឧក្រិដ្ឋ​ ឬ​ បទ​មជ្ឈិម​ជាក់ស្ដែង​ កាលណា​នៅ​ក្រោយ​ពេល​មាន​បទល្មើស​រួច​បន្តិច​មក​ ។ ជន​ដែល​គេ​សង្ស័យ​ ត្រូវ​បាន​សាធារណជន​ស្រែក​ដេញ​ប្រផាប់​ចាប់​ប្រភីង​ ។ បុគ្គល​ដែល​ត្រូវ​គេ​រក​ឃើញ​មាន​វត្ថុ​ ឬ​ មាន​ស្លាកស្នាម​ ឬ​ តម្រុយ​ច្បាស់លាស់​ ហើយ​ស៊ី​សង្វាក់​ផ្សេង​ទៀត​ ដែល​នាំ​ឱ្យ​គេ​សន្និដ្ឋាន​បាន​ថា​ បុគ្គល​នោះ​បាន​ប្រព្រឹត្ត​ ឬ​ បាន​ចូលរួម​ប្រព្រឹត្ត​បទល្មើស​ ។

មាត្រា​៣៤៥នៃ​ក្រម​ព្រហ្មទណ្ឌ​ “បទ​ញុះញង់​ឱ្យ​អនីតិជន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ឬ​បទ​មជ្ឈិម​”

អំពើ​ញុះញង់​អនីតិជន​ដោយ​ផ្ទាល់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ឬ​បទ​មជ្ឈិម​ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​២ឆ្នាំ​ទៅ​៥ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​ពី​៤លាន​រៀល​ទៅ​១០លាន​រៀល​ ។

មជ្ឈដ្ឋាន​ជា​ច្រើន​ ចង់​ឃើញ​មន្ត្រី​នគរបាល​យុត្តិធម៌​ និង​ ស្ថាប័ន​តុលាការ​ បើក​ការ​ស៊ើបអង្កេត​ករណី​នេះ​ ដើម្បី​រក​មុខ​អ្នក​ញុះញង់​ពិត​ប្រាកដ​នាំ​ឱ្យ​មាន​កើត​អំពើ​ហិង្សា​ ដោយ​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​។

ក្នុងអាខោនឈ្មោះ Mak Sreyleak អាចជាម្តាយក្មេងស្រីរងគ្រោះបានបង្ហោះសាថា៖ អាណិតកូនណាស់អត់មានម៉ែនៅជិតចឹងឯង សួរគាត់គាត់ថា លេងអាណិតកូនខ្ញុំផងកូននឹងក្មួយបងទេ ប្រាប់បងកុំអោយបងភ្លេច`។

ចំណុចនេះត្រូវបានគេសង្ស័យថា៖ ស្ត្រីរូបនោះ អាចបែកបាក់ពីគ្រួសារ ហើយកូនស្ថិតក្នុងការគ្រប់គ្រងចិញ្ចឹមបីបាច់ថែរក្សានៅភាគីខាងឪពុក ហើយឪពុកអោយបងជាអ្នកមើល។ ប៉ុន្តែគាត់មានចេតនាទុច្ចរិត បណ្តោយអោយក្មេងៗវ៉ៃធ្វើបាបក្មួយខ្លួនឯង រួចថតជាវីដេអូបង្ហោះ អោយម្តាយក្មេងស្រីបានឃើញ អោយឈឺចាប់។

ករណីនេះ មន្ត្រី​នគរបាល​យុត្តិធម៌​ ឬ​ តុលាការ​ គួរ​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​ ក្មេង​ព្រួត​វាយ​ក្មេង​ ដែល​មាន​មនុស្ស​ចាស់​ញុះញង់​ពី​ក្រោយ​ ព្រោះ​ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង​ ឬមួយស្ត្រីជាម្តាយប្តឹងសូមសិទ្ធយកកូនមកគ្រប់គ្រងចិញ្ចឹមបីបាច់ថែរក្សា រៀនសូត្រ រួចផុតពីការធ្វើទារុណ្ឌកម្ម ហឹង្សាពីគ្រួសារចិត្តភ្លើងខាងលើនេះ ជាក់ស្តែងឪពុកក៏មិនបានគ្រប់គ្រងមើលការខុសត្រូវដល់កូនទៀតផង ។ ដូច្នេះដើម្បីរំដោះក្មេងពីកណ្តាប់ដៃក្រុមចិត្តមច្ចុរាជ គួរមន្ត្រី​នគរបាល​យុត្តិធម៌បើក​ការ​ស៊ើបអង្កេត​ ពីករណីហឹង្សានេះមាន​មនុស្ស​ចាស់​ញុះញង់​ពី​ក្រោយ​ ព្រោះ​ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង​៕ សុខ ខេមរា