ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សប្រុសស្រីចំនួន៣នាក់បានពុលពងគីង្គក់ត្រូវបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេលវេលា

ខេត្តកំពង់ធំ៖ មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយ ដោយសារមនុស្សប្រុសស្រីចំនួន៣នាក់ បានពុលពងគីង្គក់កាលពីវេលាម៉ោង២០ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិសន្ទុកក្រៅ ឃុំកកកោះ ស្រុក សន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នករងគ្រោះទាំង៣នាក់ មាន ១-ឈ្មោះផាន ភា ភេទស្រី អាយុ៥០ ឆ្នាំ ស្ថានភាពធ្ងន់ធ្ងរ ២-ឈ្មោះសឿន ខន ភេទប្រុស អាយុ ៥៥ឆ្នាំ ស្រាល ៣-ឈ្មោះ ផាន គី ភេទប្រុស អាយុ ៤៣ ឆ្នាំ ស្រាល អ្នកទាំងបីរស់ នៅភូមិសន្ទុកក្រៅ ឃុំកកោះ ស្រុកសន្ទុក ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តទាន់ពេលវេលា បច្ចុប្បន្នកំពុងសំរាកព្យាបាល ៕ ប៊ុនរិទ្ធី