ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សម្នាក់ស្លាប់ និងផ្ទះ៣ខ្នងខូចខាតដោយសារគ្រោះធម្មជាតិ

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ធម្មជាតិ (រន្ទះបាញ់)ខ្យល់កន្ត្រាក់ បានសម្លាប់មនុស្សម្នាក់ និងខូចខាត់ ផ្ទះសម្បែងពលរដ្ន ៣គ្រួសារ កាលពីវេលាម៉ោង ១៧និង៣០នាទី ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចគ្របបាយតំបន់វាលក្រោម ភូមិសាស្ត្រសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពងធំ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះដោយសារន្ទះបាញ់ឈ្មោះ ជួន សុខឡាង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិស្រយ៉ូវត្បូង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ចំណែកគ្រួសារដែលរងគ្រោះដោយសាខ្យល់កន្ត្រាក់ នៅភូមិស្រយ៉ូវជើង ៣គ្រួសារ៖ ឈ្មោះ ហ៊ុន ភឿក ភេទស្រី អាយុ ៥៨ឆ្នាំ ទំហំផ្ទះ ៦ម៉ែត្រ គុណ ៨ម៉ែត្រ ខូចខាត របើកដំបូលស័ង្កសី ១០សន្លឹក, ឈ្មោះ ចេន រ៉ម ភេទស្រី អាយុ ២៨ឆ្នាំ ទំហំផ្ទះ ៥ម៉ែត្រ គុណ ៧ម៉ែត្រ ដំបូលនិងជញ្ជាំងស្លឹក (រលំ) និងឈ្មោះ ព្រំ សុភ័ស្ស ភេទស្រី អាយុ ៣០ឆ្នាំ ទំហំ ៣ម៉ែត្រ គុណ ៤ម៉ែត្រ ដំបូលនិងជញ្ជាំ ស្លឹក និងស្បូវ ៕ ប៊ុន រិទ្ធី