ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស១៨.០០០នាក់ត្រូវបានចាប់ខ្លួនក្រោយរដ្ឋប្រហារមិនបានសម្រេចអាចប្រឈមនឹងការប្រហារជីវិត

ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានប្រកាសថា នឹងអនុវត្តច្បាប់ប្រហារជីវិតឡើងវិញក្រោយពេលបោះបង់ចោលជាង១០ឆ្នាំកន្លងមក។

មានប្រសាសន៍នៅមុខមហាជនក្នុងតំបន់កំពង់ផែអីុស្តង់ប៊ុលក្នុងមហាបាតុកម្ម ប្រឆាំងនឹងការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី៧ ខែសីហា លោក អ៊ែរដូហ្គាន បញ្ជាក់ថា លោកនឹងអនុវត្តច្បាប់ប្រហារជីវិតឡើង វិញក្រោយបោះបង់ចោលជាង១០ឆ្នាំកន្លងមក។ លោក អែ៊រដូហ្គាន បានបញ្ជាក់ថា អ្នក ដែលចូលរួមធ្វើរដ្ឋប្រហារ១៨.០០០នាក់អាចនឹងត្រូវបាត់បង់ជីវិត។

ពលរដ្ឋប្រឆាំងនឹងការធ្វើរដ្ឋប្រហារបាន ប្រមូលផ្តុំគ្នានៅតំបន់ Yenikapi ក្នុងទីក្រុង អីុស្តានប៊ុល ដើម្បីបង្ហាញពីប្រទេសទួរគីឯក ភាពក្រោយការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី ១៥ ខែកក្កដា។ មានប្រសាសន៍ទៅកាន់ពល រដ្ឋប្រធានាធិបតី អ៊ែរដូហ្គាន បានបញ្ជាក់ ថា លោកនឹងបោសសម្អាត់ក្រុមអ្នកគាំទ្រ លោក Fethullah Gulen ជាមេខ្លោងរដ្ឋ ប្រហារកំពុងតែភៀសខ្លួននៅក្រៅប្រទេស។

លោក អែ៊រដូហ្គាន បញ្ជាក់ថា លោកបាន គាំទ្រដល់ពលរដ្ឋក្នុងការអនុវត្តច្បាប់ប្រហារ ជីវិតឡើងវិញ។ លោកបញ្ជាក់ថា លោកនឹង ចុះហត្ថលេខាក្លាយជាច្បាប់ភ្លាមៗក្រោយ រដ្ឋសភាអនុម័តនោះ។ ល្ងាចថ្ងៃអាទិត្យកន្លង ទៅប្រជាជនទួរគីរាប់លាននាក់ត្រៀមធ្វើ មហាបាតុកម្មនៅក្រុងអុីស្តង់ប៊ុលប្រឆាំង រដ្ឋប្រហារមិនបានសម្រេចកាលពីថ្ងៃ១៥ ខែកក្កដាកន្លងទៅ។ អាជ្ញាធរបានរៀបចំ ឲ្យមានមធ្យោបាយធ្វើដំណើរឥតគិតថ្លៃ ដល់ពលរដ្ឋគ្រប់រូបដែលចូលរួមបាតុកម្ម។ ប្រធានាធិបតី អែ៊រដូហ្គាន បានអញ្ជើញបក្ស ប្រឆាំងជាតិជ្រុលនិយមដែលគាំទ្ររូបលោក ឲ្យចូលរួមមហាបាតុកម្មនេះដែរ។

មហាបាតុកម្មធ្វើឡើងនៅល្ងាចថ្ងៃអាទិត្យ កន្លងទៅតាមការអំពាវនាវរបស់ប្រធានា ធិបតី អែ៊រដូហ្គាន នៅទីលានយេនីកាពី មាត់សមុទ្រម៉ាម៉ារ៉ា នៅភាគខាងលិចក្រុង អុីស្តង់ប៊ុល។ ទិសដៅចម្បងនៃបាតុកម្មគឺដើម្បីប្រឆាំងរដ្ឋប្រហារមិនបានសម្រេច កាលពីថ្ងៃ១៥ ខែកក្កដា ប្រឆាំងនឹងលោក ហ្វេទូឡា ហ្គូឡេន ដែលរងការចោទប្រកាន់ ថា ជាមេខ្លោងរដ្ឋប្រហារ។

ប្រធានាធិបតី អែ៊រដូហ្គាន ចង់ឲ្យប្រជាជនធ្វើបាតុកម្មបង្ហាញការគាំទ្រដល់រដ្ឋា ភិបាលលោកដែលកើតចេញពីការបោះ ឆ្នោតប្រជាធិបតេយ្យ។ ដើម្បីសម្រួលដល់ ការធ្វើដំណើរ និងជួយឲ្យប្រជាជនក្រីក្រ បានមកធ្វើបាតុកម្មនឹងគេនៅថ្ងៃអាទិត្យ កន្លងទៅដែរ អាជ្ញាធរបានរៀបចំឲ្យមាន មធ្យោបាយធ្វើដំណើរឥតគិតថ្លៃ និងបាយទឹកសម្រាប់ប្រជាជនគ្រប់រូប។

រដ្ឋប្រហារមិនបានសម្រេចថ្ងៃ១៥ ខែ កក្កដាកន្លងទៅបានសម្លាប់មនុស្សជាង ២៣០នាក់ធ្វើឲ្យរដ្ឋាភិបាលដែលកើតចេញ ពីការបោះឆ្នោតពិបាកនឹងទទួលយក។ សូម្បីតែបក្សប្រឆាំងក៏មិនពេញចិត្តនឹងរដ្ឋប្រហារដែរ បើទោះជាគេមិនគាំទ្រលោក អែ៊រដូហ្គាន ក៏ដោយចុះ។ ទួរគីធ្លាប់រងការប៉ុនប៉ងរដ្ឋប្រហារចុងក្រោយគេនៅឆ្នាំ ១៩៨០។ ក្រោយរដ្ឋប្រហារថ្ងៃ១៥ ខែ កក្កដាកន្លងទៅទាហាន រដ្ឋអាជ្ញា មន្ត្រីគ្រប់ជាន់ថ្នាក់ជាង៦ម៉ឺននាក់ត្រូវបានចាប់ខ្លួន ដកតំណែងឬក៏ស្ថិតក្រោមការស៊ើបអង្កេតផ្លូវច្បាប់។

តាំងពីមានរដ្ឋប្រហារមក៣សប្តាហ៍មកនេះរៀងរាល់យប់សកម្មជនគាំទ្រលោក អ៊ែរ ដូហ្គាន រាប់ពាន់នាក់បាននាំគ្នាចុះធ្វើបាតុកម្មនៅក្រុងអង់ការ៉ា និងក្រុងអុីស្តង់ប៊ុល សំដែងការគាំទ្រដល់លោក អែ៊រដូហ្គាន៕ ម៉ែវ សាធី

turkey