ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស​២​នាក់​រង​របួសធ្ងន់​ និង ​ស្រាល​ដោយសារ​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង

ភ្នំពេញ​ ៖​ យុវជន​ម្នាក់​បាន​រង​របួស​បែក​មុខ​បែក​មាត់​និង​បុរស​ម្នាក់​របួសស្រាល​ដោយសារ​តែ​ពូក​គេ​ជិះ​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​កាលពី​វេលា​ម៉ោង​១០​និង​៥៥​នាទី​យប់​ ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៥​នៅ​ចំណុច​មុខ​ផ្សារ​អូ​ឬ​ស្សី​ តាម​បណ្តោយ​ផ្លូវ​លេខ​១៨២​ ស្ថិត​ក្នុង​សង្កាត់​អូ​ឬ​ស្សី​ទី​១​ ខណ្ឌ​៧​មក​រា​ ។​

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​យុវជន​ម្នាក់​ ជិះ​ម៉ូតូ​ម៉ា​កវី​វ៉ា​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​បាត់ដំបង​1C-7938​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​១៨២​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ។​ ខណៈ​មក​ដល់​ចំណុច​កើ​ហេតុ​ស្រាប់តែ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​គុប​ជ្រុង​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AH-5208​ ធ្វើ​ដំណើរ​បញ្ច្រាស់​ផ្លូវ​បាន​បុក​គ្នា​ពេញទំហឹង​បណ្តាល​អោយ​ដួល​ទៅ​និង​ថ្នល់​រង​របួសធ្ងន់​ស្រាល​។​

ក្រោយ​ពេល​កើតហេតុ​ភាគី​ទាំង​សងខាង​បាន​ធ្វើការ​សម្របសម្រួល​គ្នា​ដោយ​ភាគី​ខាង​ម្ចាស់​ម៉ូតូ​គុប​ជ្រុង​ចេញថ្លៃ​ខូចខាត​ទៅ​លើ​ខាង​គី​ខាង​ម៉ូតូ​វី​វ៉ា​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ​ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​ ៕

uqsdbuti

a4iy0lw9

5f8f7t3i