ព័ត៌មានទាន់ហេតុការណ៍៖

មន្ដ្រីនគរបាលប្ដឹងមេប៉ុសិ៍្ដឡាបានសៀកដឹកនាំផ្ដាច់ការ

ខេត្ដរតនគិរី ៖ មន្ដ្រីនគរបាលប៉ុស្ដិ៍ រដ្ឋបាលឡាបានសៀកបានប្ដឹងមេប៉ុស្ដិ៍ របស់ខ្លួនថាបានដឹកនាំបែបផ្ដាច់ការអ នោម័តប្រើសម្ដីមិនសមធ្វើជាមេរបស់ ពួកគេ។

ករណីមន្ដ្រីនគរបាលប៉ុស្ដិ៍ប្ដឹងមេរបស់ ខ្លួននេះបានបែកធ្លាយនៅពេលដែលមន្ដ្រី ទាំង៦នាក់បានរួមគ្នាផ្ដិតមេដៃលើក បណ្ដឹងចូលទៅចៅសង្កាត់ឡាបានសៀក កាលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ ។

នៅក្នុងបណ្ដឹងមន្ដ្រីនគរបាលប៉ុស្ដិ៍ឡា បានសៀកទាំង៦នាក់នោះមិនត្រូវបានគេ ទម្លាយឱ្យដឹងពីខ្លឹមសារប្ដឹងមេប៉ុស្ដិ៍រូប នេះទេតែតាមការបង្ហើបឱ្យដឹងពីមន្ដ្រី សង្កាត់លឡាឱ្យដឹងថា ការប្ដឹង របស់ មន្ដ្រីនគរបាលខាងលើនេះដោយសារតែ ពួកគេមិនសប្បាយចិត្ដជាមួយនិងមេ របស់ខ្លួនដែលដឹកនាំការងារបញ្ចារបៀប ផ្ដាច់ការដូចរបបខោខ្មៅអាវខ្មៅ(របប ប៉ុលពត) ហើយការសម្រេចផ្សេងៗ អនោម័តមិនមានការពិភាក្សាជាមួយ និងអនុប្រធានប៉ុស្ដិ៍ ។ល។

ជុំវិញករណីនេះលោក ផន ទុំ មេប៉ុស្ដិ៍ ស្ដីទីឡាបានសៀកដែលត្រូវកូនចៅក្រោម ឱវាទប្ដឹងឱ្យបញ្ចប់តួននាទីនេះបានប្រាប់ អ្នកយកព័ត៌មាននគរវត្ដតាមទូរស័ព្ទនៅ រសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ ថា ចំពោះការមិនពេញចិត្ដរបស់មន្ដ្រីទាំង៦ នាក់នោះគឺជាសិទ្ធិរបស់គេចំពោះរូបលោក មិនបានប្រកាន់ខឹង ហើយលោកក៏មិនដឹង រឿងអ្វីដែល។ ការប្ដឹងរបស់ពួកគេគឺមាន អ្នកញួសញុងពីក្រោយខ្នងដូច្នេះលោកមិន ខ្វល់អ្វីទេតែអ្វីដែលខ្វល់គឺការងារនិងការ គោរពតួននាទីរបស់ខ្លួនដែលថ្នាក់លើដាក់ ឱ្យធ្វើ។

លោក ផន ទុំ បានបន្ដថា បើថ្នាក់លើ យល់ឃើញថា ការដឹកនាំរបស់លោក ខុសឆ្គងយ៉ាងណានោះឱ្យឈប់ពីឋានៈជា មេស្ដីទីលោកក៏មិនជំទាស់ដែល។

ជុំវិញរឿងនេះដែលលោក ហ៊ួត បុរី អធិការក្រុងបានលុងបានបញ្ជាក់យ៉ាងខ្លី ថា រឿងនេះលោកស្នងការបាននឹងកំពុង ស្រាវជ្រាវដើមី្បរកដំណោះស្រាយ។

ដោយឡែកលោកឧត្ដមសេនីយ៍ត្រី ងួន គឿន ស្នងការនគរបាលខេត្ដរតនគិរី បានបញ្ជាក់ថា ការដាក់ពាក្យបណ្ដឹងរបស់ មន្ដ្រីទាំង៦នាក់នោះគឺជាការខុសឆ្គងនិង គោលការរបស់កងកម្លាំងប្រដាប់អាវុធ ។ លោកបានឱ្យដឹងថា ការតែងតាំងលោក ផន ទុំ ឱ្យធ្វើជាមេប៉ុស្ដិ៍ស្ដីទីដោយសារ ចន្លោះអត់ទាន់មានអ្នកដឹកនាំទើបសម្រេច ឱ្យលោក ផង ទុំ ដឹកនាំបណ្ដោះអាសន្ន រង់ចាំការសម្រេចតែងតាំងពីអគ្គស្នងការ នគរបាលជាតិទើបមានសិទ្ធិពេញលិញ។ លោកស្នងការបញ្ជាក់ថា ចំពោះបញ្ហា ទាំងនេះលោកបានហៅមន្ដ្រីទាំង៦នាក់ មកពន្យល់រួចហើយ ហើយនិងបានណែ នាំពីច្បាប់ទម្លាប់របស់កងកម្លាំងប្រដាប់ អាវុធ ហើយដែរ៕ អ៊ុច សាវុទ្ធ

IMG-20150609-WA0000

11335810_1628095947402661_169458054_n