ព័ត៌មានទាន់ហេតុការណ៍៖

មន្ដ្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សហ​ការ​ជាមួយ​នគរបាល​ប៉ុស្ដិ៍​ចាប់​គោ​យន្ដ​ដឹកឈើ​៤​គ្រឿង​

ចែករំលែក៖

​ខេត្ដពោធិ៍សាត់​ ៖​ មន្ដ្រី​ជំនាញ​រដ្ឋ​ បាល​ព្រៃឈើ​ផ្នែក​ក្រវាញ​ និង​សង្កាត់​រដ្ឋ​ បាល​ព្រៃឈើ​ព្រ​ងិ​ល​បាន​សហការ​ជាមួយ​ កម្លាំង​នគរបាល​ប៉ុស្ដិ៍​ព្រ​ងិ​ល​ស្ទាក់​ចាប់​ គោ​យន្ដ​ដឹកឈើ​គ្រឿងផ្ទះ​៤​គ្រឿង​កាលពី​ រសៀល​ថ្ងៃ​ទី​១៤​ ខែឧសភា​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុងភូមិ​សាយ​ និង​ភូមិ​បាក់​ត្រា​ ឃុំ​ ព្រ​ងិ​ល​ ស្រុក​ភ្នំក្រវាញ​ ខេត្ដពោធិ៍សាត់​។​

​ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​ជំនាញ​ព្រៃឈើ​ សង្កាត់​រដ្ឋបាល​ព្រៃឈើ​ព្រ​ងិ​ល​បានឱ្យ​ដឹង​ថា​ គោ​យន្ដ​ដឹកឈើ​ខាងលើ​នេះ​ជា​ប្រភេទ​ ឈើ​គ្រឿងផ្ទះ​លេខ​២​ ហើយ​គោ​យន្ដ​ដឹក​ ឈើ​ទាំង​៤​គ្រឿង​នោះ​ត្រូវ​សមត្ថកិច្ច​យក​ មក​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​នគរបាល​ព្រ​ងិ​ល​ ។​

ប្រភព​បន្ដ​ទៀត​ថា​ ករណី​បង្ក្រាប​គោ​ យន្ដ​ដឹកឈើ​ខាងលើ​គេ​មិន​ទាន់​ដឹង​ច្បាស់​ ថា​ត្រូវ​បន្ដ​នីតិវិធី​យ៉ាងណា​នៅឡើយ​ទេ​ នៅ​ល្ងាច​ថ្ងៃ​ទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៥​ ព្រោះ​កំពុង​រង់ចាំ​បញ្ជា​ពី​ថ្នាក់លើ​ ។​

ករណី​សមត្ថកិច្ច​បង្ក្រាប​គោ​យន្ដ​ដឹក​ ឈើ​ទាំង​៤​គ្រឿង​ខាងលើ​នេះ​ គេ​កំពុង​រង់​ ចាំ​មើល​ថា​ តើ​មន្ដ្រី​ជំនាញ​មេព្រៃ​ចាត់​ ការ​យ៉ាងណា​?​ ព្រោះ​គេ​ដឹង​ថា​ ក្រុម​អ្នក​ ដឹកឈើ​តាម​គោ​យន្ដ​ទាំងនេះ​សុទ្ធតែ​ជា​ ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ​ដុះ​ស្លែ​ ហើយ​ការ​ចរាចរ​ទៅ​បាន​ត្រូវ​បាន​គេ​លួច​ ប្រាប់​ថា​ ចាប់ផ្ដើម​បើក​ចេញពី​ព្រៃ​មក​ ដល់​កន្លែង​ត្រូវ​សមត្ថកិច្ច​គឺ​ពួក​គេ​ហុច​ លុយ​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​អស់​១៥​ម៉ឺន​ រៀល​ទៅ​២៥​ម៉ឺន​រៀល​ក្នុង​១​គោ​យន្ដ​ ។​ ដូច្នេះ​ករណី​នេះ​មហាជន​សំណូមពរ​ឱ្យ​ ថ្នាក់លើ​ពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់​បំផុត​ ៕ ប៉ឹម​ ពិន​

Pur

Pur1

Pur2


ចែករំលែក៖