ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីកសិកម្ម៖ឆ្នាំ២០១៧ស្រូវប្រាំងធ្វើលើកទី២ទើបបានជាង២០០ហិកតា ឆ្នាំនេះប្រឈមនឹងខ្វះខាតទឹកស្រោចស្រព

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីកសិកម្មថា ឆ្នាំ២០១៧នេះស្រូវប្រាំងដែលធ្វើលើកទី២ ទើបបានជាង២០០ហិកតាដែលជាការព្រួយបារម្ភ ហើយឆ្នាំនេះទឹកតិចអាច ខ្វះទឹកប្រើប្រាស់សម្រាប់ស្រោចស្រពស្រូវ ប្រាំង ។

លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរ កសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យបាននិយាយកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ថា ក្នុងឆ្នាំ២០១៧ ខេត្តបន្ទាយមានជ័យ ប្រជាកសិករបង្កបង្កើនផលស្រូវមានផ្ទៃដីប្រមាណជាង២៥ ម៉ឺនហិកតា ក្នុងនោះមានស្រូវស្រាលចំនួន ៥៨.០០០ហិកតា ដែលប្រមូលផលបាន ៩០ភាគរយរួចហើយៗក្នុង១ហិកតាបាន៤ ទៅ៥តោនដែលឆ្នាំនេះប្រសើរជាងឆ្នាំមុន ។

លោកបានបញ្ជាក់ថា ក្រោយពេលប្រមូលផលស្រូវស្រាលស្ទើរតែរួចរាល់ហើយនោះមានប្រជាកសិករខ្លះបកំពុងធ្វើស្រូវប្រាំង បន្តជាលើកទី២រហូតពេលនេះបានប្រមាណជាង២០០ហិកតាហើយ បើគិតគឺឆ្នាំនេះបង្ក បង្កើនផលស្រូវប្រាំងលើកទី២នេះ មានការយឺតយ៉ាវជាងឆ្នាំមុនព្រោះទឹកតិច។

NKD-36x6_outline

ស្រូវប្រាំងលើកទី២ដែលធ្វើឆ្នាំនេះគឺប្រជាកសិករធ្វើស្រូវសែនក្រអូប ដែល ស្រូវនេះមានរយៈពេល១២០ថ្ងៃ និង ស្រូវ ណាំងបុងដែលមានរយៈ​ពេល១០៥​ថ្ងៃ ទើបអាចទទួលផលបាន ។

លោកបញ្ជាក់ថា ក្រោយពេលប្រជា​កសិករធ្វើស្រូវប្រាំលើកទី២ ជាការព្រួយបារម្ភយ៉ាងខ្លាំងព្រោះឆ្នាំនេះទឹកតិចជាងឆ្នាំមុនដែលអាចប្រឈមការខ្វះទឹកប្រើប្រាស់បើប្រជាកសិករនាំគ្នាធ្វើស្រូវលើកទី២ច្រើនដូចឆ្នាំ២០១៦។

មន្ត្រីមន្ទីរកសិកម្មរុក្ខាប្រមាញ់និង នេសាទខេត្តកំពុងណែនាំប្រជាកសិករ ដែលធ្វើស្រូវប្រាំលើកទី២នេះត្រូវធ្វើឲ្យមានកម្រិតមើលតាមស្ថានភាពទឹកបើធ្វើដូចឆ្នាំ២០១៦នោះអាចខ្វះទឹកប្រើប្រាស់ ៕ សហការី