ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញបន្តចុះពិនិត្យរកសារធាតុគីមីនៅនៅផ្សារសារឿនយ៉ានី​ខណ្ឌដង្កោ

ភ្នំពេញៈ​ ដោយអនុវត្តន៍នូវតួនាទី ភារកិច្ច និងសេចក្តីណែនាំជាប្រចាំរបស់ប្រធានប្រតិភូរាជ​រដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូលនិងប្រធានកាំកុងត្រូលរាជធានីភ្នំពេញ​ លើការការពារសុខុមាលភាព​ប្រជាជន និងសុវត្ថិភាពម្ហូបអារហារ​ នៅ​ ថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០១៧​ លោក​ គង់​ វុទ្ធ​ី​ អនុប្រធានកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ​ សហការជាមួយមន្ទីពា​ណិជ្ជកម្ម​ បានចុះអង្កេតនឹងពិនិត្យទំនិញរកសារធាតុគីមី​ នៅផ្សារសារឿនយ៉ានី​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

លោក​ គង់​ វុទ្ធី​ បានឲ្យដឹងថា សកម្មភាពមន្រ្តីកាំកុងត្រូលផែស្ងួតចុះផ្សារសារឿនយ៉ានី បានសហការជាមួយ មន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារត្រួតពិនិត្យទំនិញម្ហូបអាហារវេចខ្ចប់ស្រេច និងយកគំរូដូចជា គុយទាវ មី ប្រហិត បន្លែស្រស់ ផ្លែឈើស្រស់ គ្រឿងជ្រក់ បញ្ជូនមកពិសោធន៍នៅរថយន្តចល័តភ្លាមៗដើម្បីរកសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។​ លោកបានបញ្ជាក់ថា ជាលទ្ឋផលក្នុងប្រតិបត្តិការនោះ​ ក្រុមការជំនាញបានរកឃើញកាកសំណល់ថ្នាំសំលាប់សត្វល្អិត នៅក្នុង ថ្លាគូឆាយ​ ដូច្នេះក្រុមការងារបានសម្រេចដកហូតយកទៅដុតបំផ្លាញចោលនឹងបានអញ្ចើញម្ចាស់ទីតាំងលក់ផ្កាគូឆាយនោះទៅធ្វើកិច្ចសន្យាបញ្ចប់ការលក់ទំនិញមានជាតិគីមី​ ។

NKD-36x6_outline

ជាមួយគ្នានោះដែលលោក​ គង់​ វុទ្ធី​ ក៏បាន​ ណែនាំដល់ក្រុមអាជីវករ​ទាំងអស់ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាម​លក្ខណះ​បច្ចេកទេស​ ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ដែលមានផ្ទុកសារធាតុ​ពុលនិងម្ហូបអាហារ​ ហាមការដាក់តាំងផលិតផលភេសជ្ជះត្រូវកំដៅថ្ងៃ​ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម​ ហើយបានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមីហាត់ទៅលើផលិតផលម្ហូបអាហារដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕ ភារ៉ាដង្កោ