ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីកាំកុងត្រូលរកឃើញនៅក្នុងផ្សារច្បារអំពៅមានប្រហិតត្រីស្លាតដាក់សារធាតុគីមី

ភ្នំពេញ ៖ នៅក្នុងប្រតិបត្តិការចុះពិនិត្យ ផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាព ម្ហូបអាហារតាមផ្ទះ ម៉ាត ក្នុងផ្សារច្បារអំពៅ ផ្សារបន្លែច្បារអំពៅ និងផ្សារព្រែកឯង ក្នុង ខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ មន្រ្តីកាំកុងត្រូលបានរកឃើញ មានប្រហិតត្រីស្លាត ចំនួន១៥គីឡូក្រាម មានដាក់សារធាតុគីមីត្រូវបានអាជីវករយកមកតាំងលក់ឲ្យអតិថិជន ។

មន្រ្តីសាខាកាំកុងត្រូលបានឲ្យដឹងថា ការចុះអង្កេតទំនិញនៅតាមផ្សារ និងម៉ាត នេះគឺផ្តោតទៅលើផលិតផលវេចខ្ចប់ជាគ្រឿងឧបភោគ បរិភោគ ដែលបាននិងកំពុងដាក់តាំងលក់ដោយបានធ្វើតេស្តបឋមទៅលើ ម្ហូបអាហារមួយចំនួនរួមមាន បង្គា មឹក សណ្តែកបណ្តុះ សរសៃមីលឿង នំបញ្ចុក ស្ពៃជ្រក់ ជ្រក់ត្រសក់ គូគ្រីវ ជាដើម ហើយ ជាលទ្ធផលឃើញថាទំនិញទាំងនេះមាន គុណភាពល្អទេ។

NKD-36x6_outline

មន្រ្តីកាំកុងត្រូលបានឲ្យដឹងទៀតថា ប៉ុន្តែនៅក្នុងប្រតិបត្តិការនេះយើងបានរក ឃើញប្រហិតត្រីស្លាតចំនួន១៥គីឡូក្រាម មានសារធាតុគីមី ត្រូវបានធ្វើកំណត់ហេតុដកហូតយកទៅដុតកម្ទេចចោលភ្លាមៗ ផងដែរ ខណៈដែលអាជីវករបានប្រាប់ សមត្ថកិច្ចថា ប្រហិតត្រីស្លាតនេះត្រូវបាន នាំចូលពីតំបន់នៃផ្សារអ្នកលឿង។ ជាមួយនេះដែរក្រុមការងារក៏បានចែកផ្សាយនូវ រូបភាព និងផ្សព្វផ្សាយដល់អាជីវករអ្នក លក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការ បរិភោគអាហារហួសកាលបរិច្ឆេទប្រើ ប្រាស់ និងការដាក់លាយបន្ថែមសារ ធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ នាំឲ្យប៉ះពាល់សុខភាព។

យ៉ាងណាក៏ដោយមន្ត្រីកាំកុងត្រូលបានអំពាវនាវដល់អាជីវករ អ្នកចែកចាយ លក់ ដុំ លក់រាយ អ្នកផលិត អ្នកនាំចូលចែកចាយ ត្រូវតែពិនិត្យប្រភពឲ្យបានច្បាស់លាស់សិន មុននឹងទទួលយកមកលក់ ហើយ បញ្ចប់ការលាយបន្ថែមនូវសារធាតុគីមីទៅលើផលិតផល ម្ហូបអាហារ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ៕ ប្រាថ្នា