ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីកាំកុងត្រូល សហការជាមួយប៉ូលិសសេដ្ឋកិច្ច រួមជាមួយមន្ត្រីពាណិជ្ជកម្មខេត្ត ចុះរឹបអូសទំនិញខូចគុណភាព និងណែនាំដល់អាជីវករលក់ដូរត្រូវមានអនាម័យ

ប៉ោយប៉ែតៈ មន្ត្រីកាំកុងត្រូវសាខាខេត្តបន្ទាយមានជ័យ សហការជាមួយប៉ូលិសសេដ្ឋកិច្ច រួមជាមួយមន្ត្រីពាណិជ្ជកម្មខេត្ត ចុះណែនាំដល់អាជីវករឲ្យលក់ដូរមានភាពអនាម័យ និងរឹបអូសមុខទំនិញខូចគុណភាពជាច្រើនមុខ ដែលហួសកំណត់ប្រើប្រាស់ធ្វើឲ្យប៉ះពាល់សុខភាពពលរដ្ឋ កាលពីវេលាម៉ោង៩នឹង០០នាទីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នៅក្នុងផ្សារអគ្គនឹងផ្សារត្រី ឋិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្នុងចុះប្រត្តិបត្តិការនៅតាមទីផ្សារ ឬហាងលក់ទំនិញនោះ គឺ ដឹកនាំដោយលោក ហុង លៀង អនុប្រធានទី០១ផ្នែកទីផ្សារសាខាកាំកុងត្រូលសាខាខេត្ត តំណាងលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ និងសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត/ក្រសួងមហាផ្ទៃ រួមទាំងមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត ចុះទៅត្រួតពិនិត្យរកឃើញហើយដកហូត យកមករក្សាទុកដើម្បីទុកដុតកម្ទេចចោល បង្ការទប់ស្កាត់រាល់ការចរាចរណ៍ទំនិញខុសច្បាប់លក់នៅលើទីផ្សារក្នុងការចូលរួមលើកស្ទួយសុខមាលភាពសាធារណៈជូនដល់ប្រជាពលរដ្ឋ ។

លោក ហុង លៀង ប្រធានការិយាល័យប្រមូលចំណូលនឹងទីផ្សារសាខាកាំកុងត្រូលសាខាខេត្ត ប្រាប់ថាៈ ទំនិញម្ហូបអាហារដែលដកហូតបាននោះ មានចំនួនជាច្រើនមុខ ដូចជាទឹកអាស៊ីដរួបទន្សាយដែលពលរដ្ឋតែងយល់ច្រឡំនិងយកប្រើប្រាស់ជំនួសទឹកខ្មេះ ដំណាប់ដួង និងមុខទំនិញ ឬម្ហូបជាច្រើន មុខ ដែលមានជាតិបូរ៉ាក់រកឃើញពីក្នុងតួបលក់ ឬដេប៉ូបោះដុំ និងរាយក្នុងភូមិខាងលើ ។

លោកស៊ាន ស៊ីណាតប្រធានសាខាកាំកុងត្រួលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ក្នុងការចុះប្រតិបត្តិការបង្ក្រាប ឬចុះណែនាំដល់អាជីវករបានធ្វើឡើងក្នុង១ខែបានពីលើក ៕ វណ្ណា

 

665 1 2 3 4 5 6 66