ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីក្រសួងការបរទេសអាមេរិក លាលែងពីតំណែងជាបន្តបន្ទាប់ក្រោយរដ្ឋមន្ត្រីនិងរដ្ឋលេខាធិការត្រូវបានដកហូតតំណែង

ក្រសួងការបរទេសអាមេរិក ធ្លាក់ក្នុង សភាពចលាចល ក្រោយពេល លោក ត្រាំបានប្រកាសដកតំណែង រដ្ឋមន្ត្រី ការបរទេសលោក Rex Tillerson និង រដ្ឋលេខាធិការ ក្រោយពេលថ្លែងសុន្ទរកថា ប្រឆាំងនឹងការប្រកាសរបស់សេតវិមាន ជុំ វិញការដកតំណែងចៅហ្វាយរបស់ខ្លួន។ ជាមួយគ្នានោះ មានមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតក៏បានលាលែងពីតំណែងផងដែរ ក្នុងនោះមាន ប្រធានការិយាល័យក្រសួង ការបរទេស និង អនុប្រធាន។

ប៉ុន្មានម៉ោងក្រោយដែលលោករដ្ឋមន្ត្រី Rex Tillerson ត្រូវបានលោកត្រាំប្រកាស ដកតំណែង នោះមន្ត្រីជាន់ខ្ពស់៣រូប នៅក្រសួងការបរទេសក៏បានចាកចេញ ផងដែរ ។ ក្នុងនោះមានរដ្ឋលេខាធិការ លោក Steve Goldstein ត្រូវដកហូត តំណែង ព្រោះតែប្រឆាំងរដ្ឋាភិបាលលោកត្រាំដោយបើកចំហ កាលពីថ្ងៃទី ១៣ខែ មីនា។ បន្ទាប់មកគឺលោក Margaret Peterlin ប្រធានការិយាល័យ និងលោក Christine Ciccone អនុប្រធានការិយាល័យ ក៏ បានដាក់លិខិតសុំលាលែងពីតំណែងផងដែរ។

នៅពេលដែល លោក Goldstein រដ្ឋលេខាធិការ ធ្វើឲ្យក្រសួងការបរទេស នៅសល់ តំណែងរដ្ឋលេខាធិការតែ ១/៦ ប៉ុណ្ណោះ ។ ពេលនេះដែរ រដ្ឋលេខាធិការ ទទួលបន្ទុកនយោបាយ លោក Tom Shannon ក៏មានគម្រោងចូលនិវត្តន៍ មុនកំណត់ និងជាមួយគ្នានោះមន្ត្រីជាន់ ខ្ពស់ពីររូបទៀត គឺ លោកស្រី Peterlin និង Ciccone នឹង ឈប់ធ្វើការនៅពេលដែល លោក Tillerson បញ្ចប់ការងារនៅថ្ងៃ ទី៣១ខែមីនា។

ពាក់ព័ន្ធនឹងការដកតំណែងខាងលើ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបាន ប្រកាសថារូបលោកនិង លោកTillerson មានទស្សនៈនយោបាយខុសគ្នា មិនអាច ធ្វើការជាមួយគ្នាបានឡើយ៕ ម៉ែវ សាធី