ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងទៅបំពេញទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ី

នៅពេលនេះមេដឹកនាំរុស្ស៊ី លោក ពូទីន បានត្រៀមលក្ខណៈស្វាគមន៍មេដឹកនាំមកពីជុំវិញពិភពលោក មកកាន់ប្រទេស រុស្ស៊ី ដើម្បីចូលរួមបើកការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០១៨ ក្នុងនោះក៏មាន មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងផងដែរ។មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង ដែលទៅកាន់រុស្ស៊ី នោះគឺ ប្រធានសភាជាន់ខ្ពស់កូរ៉េខាង ជើង។

លោក Dmitry Peskov អ្នកនាំពាក្យ វិមានប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នឹងទទួលជួបពិភាក្សាជាមួយប្រធានសភាជាន់ខ្ពស់កូរ៉េខាងជើង លោក គីម យ៉ុងណាំ នាថ្ងៃព្រហស្បតិ៍នេះ។

លោក Peskov បានឲ្យដឹងយ៉ាងដូច្នេះ ថា «ប្រធានសភាជាន់ខ្ពស់នៃប្រទេសកូរ៉េខាងជើង លោក គីម យ៉ុងណាំ នឹងត្រូវជួបពិភាក្សាការងារជាមួយប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន»។ ជាមួយគ្នានេះ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ក៏បាន រាយការណ៍ឲ្យដឹងពីគម្រោងរបស់លោក គីម យ៉ុងណាំ ទៅធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីផងដែរ និងដើម្បីចូលរួមក្នុងពិធីបើកការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018។

គួរជម្រាបថា ព្រឹត្តិការណ៍កីឡាអន្តរជាតិបួនឆ្នាំមានម្តង ដ៏ពេញនិយមទូទាំងពិភព លោកនេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ខែមិថុនា រហូតដល់ថ្ងៃទី១៥ ខែកក្កដា ខាងមុខ នៅឯពហុកីឡដ្ឋានចំនួន ១២ កន្លែង ក្នុងទីក្រុងចំនួន១១ របស់សហព័ន្ធ រុស្ស៊ី។ សម្រាប់ព្រឹត្តិការណ៍បើក FIFA World Cup 2018 នឹងប្រារព្ធឡើងនៅពហុ កីឡដ្ឋាន Luzhniki នៅថ្ងៃ នៅមុនជំនួប ប្រកួតបើកព្រឹត្តិការណ៍រវាងក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី នឹងអារ៉ាប៊ីសាអ៊ូឌីត៕ ម៉ែវ សាធី