ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជាន់ខ្ពស់ចិនត្រូវអាមេរិកចាប់ខ្លួន

លោកYanjun Xu មន្រ្តីជាន់ខ្ពស់នៅ ក្នុងក្រសួងសន្តិសុខជាតិ ចិន ត្រូវបានចាប់ ខ្លួននៅប្រទេសបែលហ្សុិក ហើយបញ្ជូនទៅកាន់អាមេរិកដោយចោទប្រកាន់ ថា បានធ្វើចារកិច្ច លួចរបាយការណ៍សម្ងាត់ ស្តីពី ពាណិជ្ជកម្ម របស់អាមេរិក ។ក្រសួង យុត្តិធម៌អាមេរិក បានប្រកាសចាត់ទុកថា នេះជាការបញ្ជូនខ្លួនមិនធ្លាប់មានពីមុនមក។

តាមសារព័ត៌មានចិនបានផ្សាយថា ដោយមានការចូលរួមពីក្រុមសន្តិសុខបែលហ្សុិក បានចាប់ខ្លួនមន្ត្រីចារកិច្ចចិនខាងលើ ដែល មានឈ្មោះ ក្រៅជាច្រើនទៀត ដូចជាQu Hui ,Zhang Hui ជាដើម។

ជំនួយការ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក លោកJohn Demers បានបញ្ជាក់ថា លោកYanjun Xu រងការចោទប្រកាន់ ពី បទព្យាយាមលួចយកអាថ៌កំបាំងពាណិជ្ជកម្ម និងព័ត៌មានរសើបពីក្រុមហ៊ុនវិនិយោគ របស់អាមេរិក នៅក្នុងវិស័យអវកាស ។ តាមគម្រោង លោក Xu បានឡើងទៅកាន់ តុលាការ Cincinnati អាមេរិក កាលពី ថ្ងៃទី១០ ខែតុលា ដើម្បីសួរនាំ ។ តាម គម្រោង មន្ត្រីចារកម្មរបស់ចិនរូបនេះនឹងត្រូវជាប់ពន្ធនាគារយ៉ាងតិច២៥ឆ្នាំ ប្រសិន បើត្រូវបានកាត់ទោសនោះ។

ការណីខាងលើ របស់លោកXu ត្រូវ បានអាមេរិកប្រកាសជាសាធារណៈ ក្រោយ ប៉ុន្មានម៉ោង ដែល ប្រធានFBI លោក Christopher Wray បានបញ្ជាក់ថា ចិនគឺជាការគំរាមកំហែងដ៏ធំបំផុត ដល់ អាមេរិក ពិសេសគឺចារកិច្ច ។ ក្រសួង ហិរញ្ញវត្ថុអាមេរិក បានប្រកាសថានឹងសហការយ៉ាងយកចិត្តទុកដាក់ ជាមួយស្ថាប័ន ពាក់ព័ន្ធក្នុងនោះមានវិស័យ អវកាសជា ដើម ។

តើការចាប់ខ្លួនមន្ត្រីចិនខាងលើ គឺជាប់ ពាក់ព័ន្ធ នឹងការចាប់ខ្លួនមេប៉ូលិសអន្តរ ជាតិInterpol ដោយមកទល់ពេលនេះមិនទាន់មានព័ត៌មានស្តីពីការដោះលែងនៅឡើយ។

លោក MengHongweiអាយុ ៦៤ឆ្នាំ គឺជាជនជាតិចិនដំបូង ដែលបានឡើងកាន់តំណែងជាប្រធានស្ថាប័នប៉ូលិសអន្តរជាតិ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Lyon ប្រទេសបារាំង ហើយលោកត្រូវបាន ចាប់ខ្លួនភ្លាមៗ ដោយអាជ្ញាធរប៉ូលិសចិន រួចយកទៅសួរនាំ បន្ទាប់ពីយន្តហោះរបស់លោកចុះចតនៅលើទឹកដីចិន មិនបាន ប៉ុន្មានផងនោះ។ នេះបើតាមការចុះផ្សាយ ដោយកាសែត South China Morning Post ដែលមានមូលដ្ឋាននៅទីក្រុងហុង កុង។

ទោះបីជាបែបនេះក្តី មិនទាន់មានសារ ព័ត៌មានណាមួយដឹងថា លោក Mengត្រូវ ប៉ូលិសចិនចាប់យកទៅទីណា ឬក៏ស៊ើប អង្កេតលើរឿងអ្វី និងពេលណាដែលលោកត្រូវគេដោះលែងនោះឡើយ។ ការបាត់ ខ្លួនរបស់លោក Mengគឺត្រូវបានសារ ព័ត៌មានដឹងឮ ក្រោយពីភរិយារបស់លោក បានទៅដាក់ពាក្យបណ្តឹងដល់អាជ្ញាធរ ប៉ូលិសបារាំង កាលពីថ្ងៃសុក្រសប្តាហ៍ កន្លងទៅ ហើយអាជ្ញាធរប៉ូលិសបារាំងក៏បានសន្យា បើកការស៊ើបអង្កេតជុំវិញការបាត់ ខ្លួនរបស់លោក Mengផងដែរ ដោយនឹងមានការទាក់ទងដោយផ្ទាល់ទៅអាជ្ញាធរចិន។

គួរបញ្ជាក់បន្ថែមថា លោក Mengក៏ត្រូវជាអនុរដ្ឋមន្ត្រីនៃក្រសួងសន្តិសុខសាធា រណៈរបស់ប្រទេសចិនផងដែរ ហើយក៏ជាប់ជាមន្ត្រីកំពូលដែលស្ថិតនៅក្នុងការស៊ើប អង្កេត របស់អាជ្ញាធរចិនថែមទៀត។ ទោះ បីជាបែបនេះមែន ឈ្មោះរបស់លោក Mengបានបាត់ចេញពីបញ្ជីសមាជិកភាព នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិនទៅហើយ កាលពីខែមេសាកន្លងទៅ ដោយ មិនដឹងមូលហេតុច្បាស់លាស់។

លោក Mengត្រូវបានតែងតាំងជាប្រធានស្ថាប័នប៉ូលិសអន្តរជាតិ Interpol កាលពី ឆ្នាំ២០១៦ ហើយបន្ទាប់ពីការឡើងកាន់ តំណែងនេះ ក៏មានមតិមួយចំនួនរិះគន់ផង ដែរថា ទីក្រុងប៉េកាំងនឹងអាចប្រើប្រាស់ស្ថាប័ននេះតាមរយៈមន្ត្រីជាជនជាតិខ្លួន ដើម្បីការពារសកម្មភាពនានារបស់ចិននៅទូទាំងពិភពលោក ខណៈលោក Mengនឹងត្រូវកាន់តំណែងដល់ឆ្នាំ២០២០៕ ម៉ែវ សាធី