ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនគរបាលម្នាក់ស្លាប់ ម្នាក់ទៀត រងរបួសស្រាល ដោយសារជិះម៉ូតូបុកសត្វគោរត់ឆ្លងផ្លូវជាតិ

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួស ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់រវាងម៉ូតូបុក និងសត្វគោឆ្លងផ្លូវហើយត្រូវម៉ូតូមួយគ្រឿងទៀតបុកបន្តពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃសុក្រ១២ រោច ខែស្រាពណ៌ ឆ្នាំច សំរិទ្ធស័ក ព-ស ២៥៦២ ត្រូវថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០១៨ស្ថិតលើផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៥២- ១៥៣ ស្ថិត ក្នុងភូមិ ថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាល ក្រុងបាវិតបានឲ្យកាសែតនគរវត្តដឹងថា បុរស ដែលស្លាប់ មានឈ្មោះនៅ សរុំ អាយុ ៤៦ ឆ្នាំ មុនរបរ នគរបាល វរះសេនាតូចលេខ ៦០៩ មានទីលំនៅភូមិ ខេត្តស្វាយរៀង ។

ចំណែកអ្នករងរបួសស្រាលមានឈ្មោះ ភោគ វណ្ណេត ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ថ្មី ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានម៉ូតូ្ងមួយគ្រឿងម៉ាវ៉េវ ពណ៌ក្រហមពាក់ ស្លាកលេខស្វាយរៀង C1=0315 បើកបរដោយបុរសម្នាក់ត្រូវគេស្គាល់ជាមន្ត្រីនគរបាលធ្វើដំណើរ ពីកើតទៅលិចលើកំណាត់ផ្លូវជាតិលេខ១ លុះបើកមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមាន ក៏បានសត្វ គោមួយក្បាលបានរត់ឆ្លងថ្នល់ ពីជើង ទៅត្បូងខណះចាប់ហ្វ្រាំងមិនទាន់ក៏បុកបណ្ដាលឲដួល ភ្លាមនោះបន្ទាប់មក ក៏មានម៉ូតូម៉ាកហុងដា ឌ្រីម ( ២០១៦ )ពាក់ស្លាកលេខភ្នំពេញ 1FN 1340 បើកបរដោយបុរសម្នាក់ទៀតចាប់ហ្វ្រាំងមិនស៊ីក៏ បុកបន្តពីលើទៀត បណ្ដាលឲដួលរណូករណែលពេញផ្លូវបង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយមកអ្នកភូមិបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ និងអ្នក រងរបួសស្រាល បញ្ជូនមកសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ។

ចំណែកវត្ថុតាង ម៉ូតូទាំងពីគ្រឿងសមត្ថកិច្ចវាស់វែង និងអូសយកមក រក្សាទុកនៅ ប៉ុស្តិ៍ នគរបាលរដ្ឋបាលច្រកម្ទេស ដើម្បីបំពេញសំណុំរឿង ចាត់ការតាមច្បាប់ ៕ យឹម សុថាន