ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីប៉ុស្តិ៍រដ្ឋបាលរវៀងនឹងផ្តិតមេដៃប្តឹងទៅកាន់ស្នងការខេត្តតាកែវរឿងនាយប៉ុស្តិ៍ស៊ីដាច់លុយគម្រោងភូមិ-ឃុំមានសុវត្ថិភាព

ខេត្តតាកែវ៖ មន្ត្រីប៉ុស្តិ៍រដ្ឋបាលរវៀង ដែលស្ថិតនៅភូមិថ្មី ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ កាលពីពេលថ្មីៗនេះបានគ្រោងផ្តិតមេដៃប្តឹងទៅកាន់ស្នងការនគរបាល ខេត្តតាកែវ រឿងលោក ស តារា នាយប៉ុស្តិ៍ស៊ីដាច់លុយគម្រោងភូមិ-ឃុំមានសុវត្ថិ ភាព ។

ក្រុមមន្ត្រីប៉ុស្តិ៍រដ្ឋបាលរវៀងបានលើក ឡើងថា លុយគម្រោងភូមិ-ឃុំមានសុវត្ថិ ភាពចំនួន១៨០ម៉ឺនរៀល ដែលប៉ុស្តិ៍នីមួយៗ ត្រូវទទួលបានមកទល់ពេលនេះពួកគាត់ នៅមិនទាន់ទទួលបាននៅឡើយទេ។ ខណៈ ប៉ុស្តិ៍ផ្សេងៗទៀតទទួលបានអស់ហើយ ដោយលោក ស តារា អាងខ្លួនជាមេប៉ុស្តិ៍ លេបយកតែម្នាក់ឯង និងមិនឲ្យពួកគាត់ ដឹងពីរឿងលុយកាក់នោះទេ។

ពួកគាត់បានបន្តទៀតថា សព្វថ្ងៃនេះ លោក ស តារា មិនដែលនៅកន្លែងធ្វើការ នោះទេ ហើយបែរជាយកម៉ោងការងារទៅ ដើរលេងផឹកស៊ីទៅវិញ ហើយសូម្បីតែត្រា ក៏លោកនាយប៉ុស្តិ៍រូបនេះយកទៅតាមខ្លួន ដែរ ដែលធ្វើឲ្យប្រជាពលរដ្ឋពិបាកស្វែង រកដើម្បីស្នើសុំ និងដោះស្រាយបញ្ហាផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ពួកគាត់។ ម្យ៉ាងវិញ ទៀតនៅពេលប្រជុំម្តងៗ លោក ស តារា តែងតែយកតួនាទីភារកិច្ចមកធ្វើការគំរាម កូនចៅទៅវិញ។

NKD-36x6_outline

ជុំវិញករណីខាងលើនេះលោក ស តារា នាយប៉ុស្តិ៍រដ្ឋបាលឃុំរវៀងបានឲ្យដឹងថា ចំពោះគម្រោងភូមិ-ឃុំមានសុវត្ថិភាពលោក មិនទាន់បានឆែកមើលនៅឡើយទេ ហើយ លោកក៏គ្មានមូលហេតុអីដែលត្រូវទៅបក ស្រាយប្រាប់កូនចៅដែរ ព្រោះពួកគេគ្មាន សិទ្ធិសម្រេចអីទាំងអស់ គឺមានតែលោកទេ ដែលមានសិទ្ធិចាត់ចែងបែងចែកចំណាយ ផ្សេងៗ។

ចំណែកលោក មឿង សារ៉ុន អធិការ ស្រុកសំរោងបានឲ្យដឹងថា លោកពិបាក ណែនាំណាស់ ព្រោះនាយប៉ុស្តិ៍រូបនេះ ​​​​​​និយាយលែងស្តាប់គ្នាទៅហើយៗនេះជា រឿងរបស់គាត់ឲ្យទៅតាមដំណើរទៅ៕ ភ្នំដា