ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រី​នគរបាល​ប៉ុស្តិ៍​និង​ប្រជា​ការពារ​ឃុំ​អន្លង់​វែង​ចុះ​អនុវត្តន៍​ជុំរឿន ​មេ​ឆ្នោត​កន្ទុយ លេខ​ និង​កូនកញ្ច្រែង​អោយធ្វើ​កិច្ចសន្យារ​បញ្ឈប់

ខេត្តឧត្តរមានជ័យ​ ៖​ នៅ​ថ្ងៃអាទិត្យ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៥​ នេះ​មន្ត្រី​ប៉ុស្តិ៍​នគរបាល​រួម​សហ​ការណ៍​ជាមួយ​កំលាំង​ស្វ័យការពារ​ឃុំ​អន្លង់​វែង​ដឹកនាំ​ដោយ​លោក​ ជួន​ រតនា​វង្ស​ ដែល​មាន​តូ​នាទី​ជា​ប្រធាន​ប្រជា​ការពារ​និង​ជា​ក្រុមប្រឹក្សា​ឃុំ​អន្លង់​វែង​បាន​ចុះ​ជុំរឿន​មេ​ឆ្នោត​និង​កូនកញ្ច្រែង​នៅ​ក្នុង​ផ្សារ​និង​តាម​មូលដ្ឋាន​ ក្រោម​បទបញ្ជា​ដាក់ចុះ​អនុវត្តន៍​របស់​លោក​ ស​ ថា​វី​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ ឧត្តរមានជ័យ​ និង​លោក​ ម៉ែ​ន​ លី​ ស្នងការ​នគរបាល​ខេត្ត​ ក្រោយ​ពី​មានការ​បើក​អង្គប្រជុំ​នៅ​គណៈ​បញ្ជា​រការ​ ឯកភាព​ខេត្ត​នៅ​ថ្ងៃ​ទី​២៤​ ខែមករា​នេះ​។​ ដោយ​លោក​ ស​ ថា​វី​ និង​លោក​ ម៉ែ​ន​ លី​ ស្នងការ​នគរបាល​ ខេត្ត​បាន​លើក​ពី​ប្រធានបទ​ស្តី​ពី​បទល្មើស​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ ដែល​កំពុង​តែ​កើត​មាន​យ៉ាង​ អាណា​ធិ​ប​តេ​យ្យ​នៅ​លើ​ទឹកដី​ខេត្តឧត្តរមានជ័យ​ទាំងមូល​ ជា​ពិសេស​គឺ​ល្បែង​ឆ្នោត​កន្ទុយលេខ​តែ​ម្ដង​។​ ដែល​អភិបាលខេត្ត​និង​លោកស្នងការ​បាន​ដាក់​ចេញ​នៅ​បទបញ្ជា​ខាងលើ​ទៅ​ដល់​មន្ត្រី​ក្រោម​ឳ​វ៉ា​ទ​ចុះ​អនុវត្តន៍​ការងារ​នៅ​តាម​មូលដ្ឋាន​ប្រកបដោយ​ប្រសិទ្ធភាព​និង​តម្លាភាព​ដើម្បី​ជួយ​សំរួល​ដល់​ជីវភាព​ក្នុង​ការ​រស់នៅ​កុំអោយ​មានការ​ព្រួយបារម្ភ​ភ័យ​ខ្លាច​និង​ទទួល​រង​គ្រោះ​ដោយសារ​ល្បែងស៊ីសង​បន្ត​ទៀត​ ។​

​នៅ​ថ្ងៃ​ការ​ចុះ​អនុវត្តន៍​ខាងលើ​ក្រុម​សមត្ថកិច្ច​បានអោយ​មេ​ឆ្នោត​និង​កូនកញ្ច្រែង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​បាន​ចំនួន​៧​នាក់ៗ​ទាំង​៧​រូប​នេះ​សុទ្ធតែ​ជា​កូនកញ្ច្រែង​ទាំងអស់​។​ រីឯ​មេ​ឆ្នោត​ធំៗ​ដែល​មាន​ចំនួន​ទាំង​ ៨​នាក់​នោះ​គឺ​មិន​បាន​ចូលខ្លួន​ធ្វើ​កិច្ចសន្យារ​ឡើយ​ ដោយ​មេ​ឆ្នោត​ទាំងនោះ​មិន​បាន​ខ្លាចញញើត​សមត្ថកិច្ច​និង​អាជ្ញាធរ​ ឡើយ​ ទោះជា​មាន​បទបញ្ជា​របស់​លោក​អភិបាលខេត្ត​និង​លោកស្នងការ​ក៏​ដោយ​ចុះ​ ។

​បទបញ្ជា​ដែល​បាន​ដាក់​ចេញ​របស់​លោក​ ស​ ថា​វី​ អភិបាលខេត្ត​និង​លោក​ ម៉ែ​ន​ លី​ ស្នងការ​នគ​បាល​ ខេត្តឧត្តរមានជ័យ​ដល់​មន្ត្រី​ក្រោម​ឳ​វ៉ា​ទ​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​កន្ទុយលេខ​ពុំ​ទាន់​ដឹង​ថា​មាន​ប្រសិទ្ធភាព​ប៉ុនណា​នោះ​ទេ​ ពីព្រោះ​កន្លង​ទៅ​ថ្មីៗ​នេះ​លោក​ ឡឹ​ក​ សុខា​ ស្នងការ​រង​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​បាន​ អញ្ជើញ​មេ​ឆ្នោត​គ្រប់​រូប​ចូល​មក​ធ្វើ​កិច្ចសន្យារ​បញ្ឈប់​មួយ​លើក​រួច​មក​ហើយ​តែ​សកម្មភាព​ល្បែងស៊ីសង​ឆ្នោត​ កន្ទុយលេខ​នៅ​មាន​សភាព​ដូច​ដើម​។​

​មេ​ឆ្នោត​ធំៗ​នៅ​ក្នុងស្រុក​អន្លង់​វែង​និង​ស្រុក​ត្រពាំង​ប្រាសាទ​ដែល​ផ្គើន​និង​បទបញ្ជារ​របស់​ឯក​ត្តម​អភិ​ បាល​ខេត្ត​និង​លោកស្នងការ​មាន​ដូច​តទៅ​ ១.​ចែ​ មុំ​ ម្ចាស់ផ្ទះ​សំណាក់​រស្មី​អង្គរ​ ២.​ចែ​ ភាព​ ៣.​តា​ វ៉ែនតា​ នៅ​ចំនុច​ទឹក​ជុំ​និង​មេ​ឆ្នោត​នៅ​ចំនុច​ផ្សារ​ចាស់​ ស្រុក​ត្រពាំង​ប្រាសាទ​មាន​ដូច​ជា​ តា​ ស​ លោក​ ម៉ា​ប់​ លោក​ ឃី​ និង​ចែ​ ឡែ​ន​ ។​ មេ​ឆ្នោត​ទាំង​៨​នាក់​ខាងលើ​សុទ្ធតែ​ជា​អាជីព​ដុស​ស្លែ​ច្រើន​ឆ្នាំ​មក​ហើយ​ រហូត​ដល់​មានបាន​ មហាសាល​បែរជា​ប្រមាត​មើលងាយ​ដល់​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​និង​មានការ​ដៀល​ប្រមាត​ដោយ​ភាសា​អសុរោះ​។​

​បើ​តាម​ការ​លើក​ឡើង​របស់​កូនកញ្ច្រែង​កត់​លេខ​ឆ្នោត​បានអោយ​ដឹង​ថា​ មិនបាច់​មក​ធ្វើ​កិច្ចសន្យា​ ជាមួយ​និង​ពួក​គាត់​នោះ​ទេ​ បង្ក្រាប​តែ​មេខ្លោង​មុខ​ឌឺ​ទាំង​៨​នាក់​ខាងលើ​អស់​គឺ​វា​ចប់​ទៅ​ហើយ​ បើ​ចុះ​ធ្វើ​កិច្ច​ សន្យា​តែ​កូនកញ្ច្រែង​នោះ​មួយ​រយ​ឆ្នាំ​ទៀត​ ក៏​បិទ​មិន​ជិត​ដែរ​ ទោះជា​បទបញ្ជា​របស់​លោក​ណា​ក៏​ដោយ​ ព្រោះ​ កូនកញ្ច្រែង​មួយ​ស្រុកៗ​រាប់​ពាន់​អ្នក​ឯណោះ​ ​ដើរ​ធ្វើ​កិច្ចសន្យារ​អោយ​តែ​ល្អមើល​ចេះ​តែ​ធ្វើ​ទៅ​បើ​មេ​ធំ​មិន​បាន​បិទ​ ។​

​ជាក់ស្តែង​ក្រោយ​ពី​សមត្ថកិច្ច​ចុះ​ដើរ​ធ្វើ​កិច្ចសន្យារ​រួច​មក​សកម្មភាព​នៅ​តែ​ដដែល​ សមត្ថកិច្ច​ធ្វើ​កិច្ច​សន្យា​នៅ​ខាង​មុខ​ កូនកញ្ច្រែង​ឆ្នោត​កត់​ខាងក្រោយ​ ៕​

p1(12)

p2(9)

p3(12)