ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រី​យោធា​ម្នាក់​ត្រូវ​រថយន្ត​កែ​ច្នៃ​ បុក​បណ្តាល​ឲ្យ​ធ្លាយ​ខួរ​ស្លាប់​នៅ​កន្លែង​កើតហេតុ​

ចែករំលែក៖

​ខេត្តមណ្ឌលគិរី​៖​បុរស​ម្នាក់​ត្រូវ​បាន​រថយន្ត​កែ​ច្នៃ​មួយ​គ្រឿង​បាន​បុក​ពីក្រោយ ​ខណៈ​ជិះ​ម៉ូតូ​បណ្តាល​ឲ្យ​បែកក្បាល​ចេញ​ខួរ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​កាលពី​វេលា​ម៉ោង​២​ និង​៤០​នាទី​រសៀល​ ថ្ងៃ​ទី​១៧​ មិថុនា​ ស្ថិត​ត្រង់​ចំណុច​ស្ពាន​អូរ​គូស​ ភូមិ​ចំ​ការ​តែ​ សង្កាត់​រម​នា​ ក្រុង​សែន​មនោ​រម្យ​ ខេត្ត​មណ្ឌលគិរី​ ។​

​សាក្សី​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​បានអោយ​ដឹង​ថា​ ករណី​នេះ​បណ្ដាល​មក​ពី​រថយន្ត​បង្ករ​ហេតុ​ចាប់​ហ្វ្រាំង​មិន​ស៊ី​ ឬ​ដាច់​ហ្វ្រាំង ​ខណៈ​ចុះ​ចំណោទ​ ព្រោះ​ចំណុច​កើតហេតុ​ស្ថានភាព​ផ្លូវ​មាន​សភាព​កោង​ទើប​ធ្វើ​ឲ្យ​រថយន្ត​បង្ក​ជ្រុល​ចុះ​ទៅ​បុក​ជន​រង​គ្រោះ​ដែល​កំពុង​ជិះ​ ម៉ូតូ​ពី​បញ្ចា​ស់ទិស​គ្នា​ពេញទំហឹង​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ទឹក​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​គៀប​ជាប់​ក្រោម​រថយន្ត​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​តែ​ម្តង​។​

​នាយការិយាល័យ​ចរាចរណ៍​ផ្លូវ​គោ​គ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​ លោក​ចាន់​ ទិ​ត្យ​បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ​ ទៀង​ ម៉ា​ប់​ អាយុ​៣៣​ឆ្នាំ​ មាន​តួនាទី​ជា​មន្ត្រី​យោធា​ក្នុង​វរៈ​ការពារ​ព្រំដែន​គោ​គ​លេខ​១០៣​ បច្ចុប្បន្ន​មាន​ទី​លំនៅ​ក្នុង​ក្រុង​សែន​ម​ នោ​រម្យ​ ខេត្តមណ្ឌលគិរី​។​ ជន​បង្ក​បាន​រត់​គេចខ្លួន​បាត់​ស្រមោល​កំពុង​ត្រូវ​បាន​សមត្ថកិច្ច​តាម​ចាប់ខ្លួន​។​

ចំណែក​សាកសព​ ត្រូវ​បាន​ក្រុម​គ្រួសារ​យក​មក​ ធ្វើបុណ្យ​តាម​ប្រពៃណី​។​ រថយន្ត​បង្ករ​និង​ ម៉ូតូ​ជន​រង​គ្រោះ​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ អូស​យក​មក​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រង់ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕​ ឦសាន​

11414709_1601047176831850_1592084839_n

11637870_1601047153498519_652524049_n

11355489_1601047143498520_1754148180_n


ចែករំលែក៖