ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរធម្មការអំពាវនាវឲ្យអាជ្ញាធរជួយទប់ស្កាត់ការដើររៃអង្គាសបច្ច័យគ្រប់រូបភាពនៅតាមដងផ្លូវសាធារណៈ

ភ្នំពេញ ៖ មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញបានអំពាវនាវដល់គ្រប់ទីវត្ត អារាម ព្រះចៅអធិការ ការិយាល័យធម្មការខណ្ឌ និងអាជ្ញាធរមូលដ្ឋានជួយទប់ស្កាត់ រាល់សកម្មភាពការដើររៃអង្គាសបច្ច័យគ្រប់រូបភាពនៅតាមដងផ្លូវសាធារណៈនៅ រាជធានីភ្នំពេញ ដែលជាហេតុធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ បង្កការស្ទះចរាចរណ៍ ពិសេស ធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿមកលើវិស័យព្រះពុទ្ធសាសនា ។

លោក ផន ដាវី ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញបានឲ្យដឹងថា បច្ចុប្បន្ននេះនៅរាជធានីភ្នំពេញមានក្រុម អ្នកដើររៃអង្គាសបច្ច័យតាមដងផ្លូវសាធារណៈ និងទីប្រជុំជនកាន់តែច្រើន ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់វិស័យព្រះពុទ្ធ សាសនាធ្លាក់ចុះ និងបាត់បង់អស់ជំនឿពី ពុទ្ធបរិស័ទមកលើព្រះសង្ឃ ពោលគឺលើ វិស័យសាសនា។

ដោយមើលឃើញពីភាពអនាធិបតេយ្យ ពីសំណាក់អ្នកដើររៃអង្គាសបច្ច័យនៅ តាមដងផ្លូវសាធារណៈបែបនេះក្រសួង និងមន្ទីរធម្មការ និងសាសនាមិនអនុញ្ញាត ឲ្យដើររៃអង្គៀសបច្ច័យនៅតាមទីប្រជុំជន ឬទីផ្សារបន្តទៀតឡើយ ។

លោកបានបញ្ជាក់ទៀតថា ចំពោះការ ដើររៃអង្គាសបច្ច័យ ដែលច្បាប់អនុញ្ញាតឲ្យ ធ្វើបាន គឺមានពិធីបុណ្យទាននៅក្នុងភូមិ ក្បែរៗវត្ត និងពិធីបុណ្យទានផ្សេងៗនៅ ក្នុងទីវត្តអារាមគឺអាចធ្វើបានដោយមិន ខុសច្បាប់ទម្លាប់ឡើយ ។

គួរបញ្ជាក់ថា សព្វថ្ងៃនេះរាជធានីភ្នំពេញ មានវត្តអារាមចំនួន១៤៩វត្ត និងមានព្រះ សង្ឃ៨១៧២អង្គ ដែលកំពុងគង់ស្នាក់ អាស្រ័យគោរពប្រតិបត្តិធម៌វិន័យទៅតាម វិស័យព្រះពុទ្ធសាសនាដែលជាសាសនា របស់រដ្ឋ ៕ ហេង នរិន្ទ្រ