ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរពេទ្យជោរៃភ្នំពេញអំពាវនាវឲ្យមាតាមានបញ្ហាជំងឺព្យារកំណើតត្រូវប្រញាប់មករកគ្រូពេទ្យជំនាញជោរៃ អាចជួយអ្នកបាន

ភ្នំពេញ៖ វេជ្ជបណ្ឌិតឯកទេសវៀតណាម លោក NGO NGOC BINH VIETនិង លោក LE PHUOC DAI សហការីដាក់ថ្នាំសន្តំ លោក DOAN PHUOC LOC និងវេជ្ជបណ្ឌិតឯកទេសកម្ពុជា ព្រមទាំងសហការីគ្រប់ផ្នែកពាក់ពន្ធ័ក្នុងមន្ទីរពេទ្យជោរៃភ្នំពេញ បានធ្វើការវះកាត់ឆ្លុះ(Laparoscopic surgery) ចាប់យក កងពន្យាកំណើត ដែលស្ថិតនៅក្នុងពោះអ្នកជំងឺអស់រយៈពេលជាង៣០ឆ្នាំ ទទួលបានជោគជ័យទៅលើអ្នកជំងឺមានជន្មាយុ៦១ឆ្នាំ ដែលមានបញ្ហាជំងឺពោះនៅមន្ទីរពេទ្យជោរៃ ។

ជាក់ស្ដែង កងពន្យាកំណើតនៅក្នុងពោះ នាថ្ងៃទី៣០ ខែសីហា នេះអ្នកជំងឺមានជន្មាយុ៦១ឆ្នាំមកពីខេត្ដកំពង់ចាម មានអាការៈឈឺចាប់ពេញពោះ និងខ្លួនប្រាណរាលដល់ចង្កេះព្រមទាំងដៃជើងជាយូរខែឆ្នាំ គាត់ធ្លាប់បានអញ្ជើញទៅពិនិត្យជំងឺ នៅមន្ទីរពេទ្យBangkok ប្រទេសថៃប៉ុន្តែវេជ្ជបណ្ឌិតនៅទីនោះពុំបានវិភាគលំអិតលើរូបភាពវេជ្ជសាស្ត្រដ៏ចំឡែកនេះឡើយ ។ ថ្ងៃនេះ មន្ទីរពេទ្យជោរៃភ្នំពេញបានពិនិត្យនិងវិភាគលំអិតលើរូបភាពCTScan និង X Ray Digital ហើយធ្វើការប្រៀបធៀបទៅនឹងរូបភាពសង្ស័យជាច្រើនដ៏ទៃទៀត ទើប ឃើញថា រូបភាពដែលកត់ត្រាដោយCTScan និងX Ray Digital នោះជាកងពន្យាកំណើត ហើយក្រុមវេជ្ជបណ្ឌិតយើងខ្ញុំធ្វើការវះកាត់យកចេញ ប្រកបដោយជោគជ័យ និងទទួលការព្យាបាលដោយមានប្រសិទ្ធភាពខ្ពស់និងគុណភាព។

តាមប្រសាសន៍របស់អ្នកជំងឺបានឲ្យដឹងថា៖ គាត់បានដាក់កងពន្យាកំណើតនេះកាលពីជាង៣០ឆ្នាំមុន ហើយត្រូវបានគ្រូពេទ្យប្រាប់ថាកងពន្យាកំណើតនោះត្រូវបានយកចេញហើយ។ នៅឯបរ ទេស កងពន្យាកំណើតរុលចូលទៅក្នុងពោះក៏ជាករណីកើតមានឡើងគួរអោយកត់សំគាល់ ហើយវាស្ថិតនៅក្នុងពោះអ្នកជំងឺដល់ទៅ២០ឆ្នាំ មានករណីដល់ទៅ៣២ឆ្នាំ ទើបមានរោគសញ្ញាឈឺចុកចាប់ដោយសាររលាកផ្ទៃពោះបង្កទៅជាខ្ទុះដំបៅ (peritonitis) បណ្តាលឲ្យអ្នកជំងឺស្លាប់បើពុំមានឱកាសទទួលការព្យាបាលនោះទេ។ អ្នកជំនាញវេជ្ជសាស្ដ្រ បានបញ្ជាក់ថា៖ ករណីកងពន្យាកំណើតបានរុលចូលទៅក្នុងពោះហើយវានិងអាចចាក់ធ្លាយពោះវៀនឬថ្លើម លំពែង បណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតក្នុងរយះពេលខ្លីអ្នកជំងឺនោះអាចស្លាប់។

វេជ្ជបណ្ឌិតឯកទេសលោកNGONGOCBINHVIETបានបញ្ជាក់ថា៖មន្ទីរពេទ្យជោរៃភ្នំពេញតែងតែជួបប្រទះ នូវជំងឺប្រភេទកងព្យាកំណើតរុលចូលក្នុងពោះបែបនេះ២ទៅ៣នាក់ រួចមកហើដែរ។ តែវេជ្ជបណ្ដិតយើងអាចទទួលការព្យាបាលដោយជោគជ័យតាមរយៈធ្វើការវះកាត់និងដាក់ថ្នំាព្យាបាលមានប្រសិទ្ធភាពតាម រយៈថ្នំាផ្សះមកពីប្រទេសបារំាងនិងអាលឺម៉ង់។ក្នុងឱកានេះដែរលោកសូមអំពាវនាវដល់មាតានិងអតិថិជនដែលកំពុងប្រើប្រាស់ កងពន្យាកំណើត សូមមេត្តាតាមដាននិងពិនិត្យសុខភាពឲ្យបានខ្ចាប់ខ្ជួនតាមការណែនាំរបស់វេជ្ជបណ្ឌិតលោកអ្នកមិនត្រូវទ្វេប្រហែសនោះឡើយព្រោះអាយុជីវិតមានតម្លៃណាស់ ៕ សំរិត

image3

image2

image1

image4