ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរពេទ្យ​គន្ធ​បុ​បា្ព​ទទួល​ប្រាក់​ឧបត្ថម្ភ​៤​លាន​រៀល​ពី​ផ្ទះ​លក់​សម្ភារ​កីឡា​

ភ្នំពេញ​ ៖​ ផ្ទះ​កីឡា​ឬ​ហៅ​ថា​ “Home​ Sport”​ បាន​ប្រកាស​ថា​ ខ្លួន​នឹង​ចូលរួម​ ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធ​បុ​បា្ព​ចំនួន​៤​ លាន​រៀល​ស្រប​ពេល​នឹង​ការ​បើក​សម្ពោធ​ ហាង​លក់​សម្ភារ​កីឡា​ថ្មី​មួយ​បន្ថែម​ មានឈ្មោះ​ថា​ Home​ Sport​ Northbridge​ ស្ថិត​នៅផ្ទះ​លេខ​១២៣​ង​ ផ្លូវ​ណ​ត​ប្រ៊ី​ដ​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ។​

​លោក​ ហេង​ រស្មី​ ម្ចាស់ផ្ទះ​កីឡា​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ផ្ទះ​កីឡា​ (Home​ Sport)​ ទទួល​បានការ​ពេញ​ និយម​ពី​មជ្ឈដ្ឋាន​ទូទៅ​ជា​ពិសេស​អ្នកលេង​ កីឡាបាល់ទាត់​ ព្រោះ​ផ្ទះ​កីឡា​បាន​ផ្គត់​ ផ្គង់​សម្ភារ​កីឡា​ស្ទើរ​គ្រប់​ម៉ាក​គ្រប់​ម៉ូ​ដ​ ដែល​បាន​នាំ​ចូល​មក​ពី​ប្រទេស​ថៃ​-​វៀតណាម​ និង​កូរ៉េ​ ។​
​លោក​បាន​បន្ដ​ទៀត​ថា​ ហាង​លក់​ សម្ភារ​កីឡា​ ក៏​បាន​ឧបត្ថម្ភ​ដល់​ក្រុម​ កីឡាបាល់ទាត់​ដែល​កំពុង​លេង​ក្នុង​លី​ក​ កំពូល​កម្ពុជា​ស្ទើរ​គ្រប់​ក្រុម​ទាំងអស់​ផង​ដែរ​ ។​ ការ​ឧបត្ថម្ភ​មាន​ដូច​ជា​សម្លៀក​ បំពាក់​កីឡា​សម្រាប់​ប្រកួត​ សម្លៀក​បំពាក់​ សម្រាប់​កម្ដៅ​សាច់ដុំ​សម្លៀក​បំពាក់​ សម្រាប់​ការ​ហ្វឹកហាត់​ និង​សម្លៀក​ បំពាក់​សម្រាប់​ធ្វើ​ដំណើរ​ចេញ​ទៅ​ប្រកួត​ ទាំង​ក្នុង​ និង​ក្រៅប្រទេស​។​ អ្វី​ទាំងនេះ​គឺ​ ដើម្បី​ចូលរួម​ចំណែក​ដ៏​តូច​មួយ​ក្នុង​វិស័យ​ កីឡាបាល់ទាត់​នៅ​កម្ពុជា​ ។​

​លោក​បន្ដ​ថា​ តាម​រយៈ​ការ​ឧបត្ថម្ភ​ ខាងលើ​នេះ​ទើប​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​ទូទៅ​ ជា​ពិសេស​អ្នក​ចូល​ចិត្ដ​លេង​កីឡា​បាល់​ ទាត់​ទាំង​អ្នកលេង​អាជីព​និង​អ្នកលេង​មិន​អាជីព​ពួក​គាត់​តែងតែ​ គាំទ្រ​ហាង​របស់​ ខ្ញុំ​ អ្វី​ដែល​សំខាន់​នោះ​ គឺ​ការ​ស្មោះ​ ត្រង់​រួសរាយ​រាក់ទាក់​ចំពោះ​អតិថិជន​ គឺ​មាន​ន័យ​ថា​ហាង​របស់ខ្ញុំ​មាន​ភាព​ ស្មោះត្រង់​ក្នុង​ការ​លក់​សម្ភារ​កីឡា​ជូន​ ដល់​អតិថិជន​របស់​ខ្លួន​បាន​នាំ​មក​ពី​ ប្រទេស​ថៃ​ វៀតណាម​និង​ប្រទេស​កូរ៉េ​ខ្ញុំ​ប្រាប់​ត្រង់ៗ​តែ​ម្ដង​ ។​

​ផ្ទះ​កីឡា​បាន​ផ្គត់ផ្គង់​សម្ភារ​កីឡា​ដោយ​ ផ្ដោត​សំខាន់​ទៅ​លើ​សម្ភារ​កីឡា​បាល់​ ទាត់​ ។​ ម្យ៉ាងវិញទៀត​ ផ្ទះ​កីឡា​ក៏​មាន​ ក្រុមបាល់ទាត់​ដែល​មិន​អាជីព​មួយ​ គឺ​ក្រុម​ Home​ Sports​ ហើយ​ក្រុម​ មួយ​នេះ​ក៏​ធ្លាប់​ដណ្ដើម​បាន​ពានរង្វាន់​ 3G-League​ កាលពី​ឆ្នាំ​២០១៤​កន្លង​ទៅ​ ផង​ដែរ​ ។​

​លោក​ ឈី​ ហុ​ក​លី​ ដែល​ជា​អ្នក​ គ្រប់គ្រង​សាខា​ Home​ Sport​ North​ bridge​ ថ្មី​ នោះ​បានឱ្យ​ដឹង​ថា​ ផ្ទះ​កីឡា​ ក៏​មាន​ដៃគូ​កសាង​ទីលាន​បាល់ទាត់​ស្មៅ​សិប្បនិមិត្ដ​ស្ដង់ដារ​អន្ដរជាតិ​។​ បើ​អតិថិ​ ជន​ចង់​ស្ថាបនា​នូវ​ទីលាន​បាល់ទាត់​ក្រាល​ ស្មៅ​សិប្បនិមិត្ដ​នោះ​ អាច​ទំនាក់ទំនង​ ជាមួយ​ខ្ញុំ​ដោយ​ផ្ទាល់​បាន​ ។​

​លោក​ ឈី​ ហុ​ក​លី​ បាន​បន្ដ​ទៀត​ថា​ ខ្ញុំ​មាន​ប្រាក់​បម្រុង​ចំនួន​៤​លាន​រៀល​ សម្រាប់​ជួយ​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធ​ បុ​បា្ព​ក្នុង​ន័យ​មនុស្សធម៌​ព្រោះ​មន្ទីរពេទ្យ​មួយ​នេះ​តែងតែ​ជួយ​ព្យាបាល​កូនចៅ​ ប្រជាពលរដ្ឋ​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ក្នុង​ ប្រទេស​កម្ពុជា​ ។

​គួរ​បញ្ជាក់​ថា​ផ្ទះ​កីឡា​ចាប់ផ្ដើម​បើក​ដំណើរការ​តាំងពី​ចុងឆ្នាំ​២០១០​ដែល​ផ្ទះ​ទី​១​ នៅ​ក្បែរ​សណ្ឋាគារ​អាំង​ទែ​រ​កុង​ទី​ ណ​ង់​តា​ល់​ ៕
25(2)

23(14)

24(8)