ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរីមិនគោរពកិច្ចសន្យាសាងសង់ផ្លូវ៦ខ្សែនៅក្នុងខេត្ត

ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋនៅក្នុងខេត្ត រតនគិរីបានរិះគន់យ៉ាងខ្លាំងដល់មន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ថា មិនបានអនុវត្តតាមគម្រោងអភិវឌ្ឍន៍ធ្វើផ្លូវទាំង៦ខ្សែនោះទេ ដោយពួកគាត់លើក ឡើងថា ផ្លូវក្នុងខេត្តនេះលោកអភិបាលខេត្ត បានបើកការស្ថាបនាជាច្រើនខែណាស់ មកហើយ តែរហូតមកដល់ពេលនេះគេ មិនទាន់ឃើញមានការស្ថាបនានៅឡើយនោះទេ។

ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវគម្រោងស្ថាបនានេះបាននិយាយថា មកដល់ ពេលនេះមិនបានឃើញមន្ទីរសាធារណ និងដឹកជញ្ជូនមកសាងសង់ផ្លូវដែលបានសន្យានោះទេ ព្រោះផ្លូវទាំងនេះត្រូវបានខូចខាតស្ទើរទាំងស្រុង ធ្វើឲ្យពួកគាត់ពិបាកធ្វើ ដំណើរខ្លាំងណាស់ ។ហេតុដូច្នេះពួកគាត់បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធជួយពន្លឿនដល់ការសាងសង់នេះផង។

ម្យ៉ាងទៀតជិតដល់រដូវវស្សាភ្លៀងធ្លាក់ផងដែរ ដែលជាហេតុធ្វើឲ្យពួកគាត់ព្រួយបារម្ភ ជាពិសេស គឺកូនចៅធ្វើដំណើរទៅសាលាជួបការលំបាកដោយសារតែមិន មានផ្លូវស្អាតល្អ។

ពលរដ្ឋបានលើកឡើងទៀតថា ផ្លូវ ទាំង៦ខ្សែនេះ គឺមានគម្រោងសាងសង់នៅក្នុងក្រុងបានលុង ព្រោះក្រុងបានលុងសំបូរទៅដោយប្រជាពលរដ្ឋរស់នៅចេញចូលច្រើន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០១៧ លោក ថង សាវុន អភិបាលខេត្តរតនគិរីបានបើកការដ្ឋាន ជួសជុលផ្លូវលំក្រាលកៅស៊ូ៦ខ្សែ និង ក្រាលក្រួសក្រហមចំនួន៧ខ្សែ ដែល ប្រារព្ធធ្វើនៅភូមិជ័យជំនះ សង្កាត់បឹង កន្សែងក្រុងបានលុង។

លោក ស៊ុន ប៉ូលីន ប្រធានសាធារណ ការ និងដឹកជញ្ជូនខេត្តរតនគិរីបានលើកឡើងនៅក្នុងពិធីនោះថា គម្រោងជួសជុលផ្លូវកៅស៊ូក្នុងក្រុងបានលុងចំនួន៧ខ្សែ។

ប៉ុន្តែមកដល់ពេលនេះ លោក ស៊ុន ប៉ូលីនមិនគោរពតាមគោលការណ៍គម្រោងសាងសង់ផ្លូវទាំង៦ខ្សែនោះទេ ហេតុដូច្នេះ សូមអាជ្ញាធរពាក់ព័ន្ធ និងក្រសួងសាធារណ ការ និងដឹកជញ្ជូន មេត្តាពិនិត្យលើគម្រោងអស់ទាំងនេះផង៕ ហេង នរិន្ទ្រ