ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តកណ្តាល​ស្តារ​ប្រឡាយ​១​ខ្សែ​ដើម្បី​នាំ​ទឹក​ស្រោចស្រព​ស្រូវប្រាំង​ប្រជា​កសិករ​នៅ​ឃុំ​ព្រែក​ស្តី​

​ខេត្តកណ្តាល​ ៖​ មន្ទីរ​ធធានទឹក​និង​ឧតុនិយម​ខេត្តកណ្តាល​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​និង​គណៈ​ពង្រឹង​ឃុំ​ព្រែក​ស្តី​បាន​ចុះ​ស្តារ​ប្រឡាយ​១​ខ្សែ​ប្រវែង​១.១០០​ម៉ែត្រ​ស្ថិត​ក្នុង​ឃុំ​ព្រែក​ស្តី​ ស្រុក​កោះធំ​។​

ការ​ចុះ​ស្តារ​ប្រឡាយ​១​ខ្សែ​ខាងលើ​នេះ​បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៩​ ខែមីនា​ ឆ្នាំ​ ២០១៥​ ហើយនឹង​ត្រូវ​បញ្ចប់​ជា​ស្ថាពរ​នៅ​រសៀល​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០១៥​នេះ​។​

ប្រឡាយ​នេះ​នឹង​នាំ​ទឹក​ទៅ​ស្រោចស្រព​ស្រូវប្រាំង​របស់​ប្រជា​កសិករ​ដែល​កំពុង​ជួប​កង្វះខាត​ទឹក​ ចំនួន​ ៥០០​ហិ​កតា​ក្នុង​ឃុំ​ខាងលើ​ ៕​ សុខ​ ខេមរា​

z7vn6py8

49vrr1ve

aupk8sa1

fkla4qcq

olzmb0fg