ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរ​វប្បធម៌​ខេត្តកោះកុង​ក្លាយជា​មន្ទីរ​គ្រួសារ ​ប្រធាន​ និង​ អនុប្រធាន ​មន្ទីរ ​គឺ​ឪពុក​និង​កូន​

​ខេត្តកោះកុង​ ៖​ មន្ត្រី​ជា​ច្រើន​នៅ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកោះកុង​ បច្ចុប្បន្ន​កំពុង​តែ​ធុញថប​កើតការ​ក្តៅក្រហាយ​លើ​លោក​ប្រធាន​មន្ទីរ​ អ៊ុ​ក​ នឿ​ន​ ដែល​ពោរពេញ​ទៅ​ដោយ​អំពើ​ពុក​រលួយ​និង​គ្រួសារ​និយម​និង​មិន​បាន​គិត​អំពី​គុណសម្បត្តិ​របស់​មន្ត្រី​ផ្សេងៗ​ដែល​មិនមែន​ជា​សាច់ញាតិ​របស់​ខ្លួន​ដែល​ខិតខំ​ធ្វើការឲ្យ​កាន់​តំណាង​ខ្ពស់​ទេ​បែរជា​យក​កូនស្រី​បង្កើត​ដែល​ទើបតែ​ជាប់​ជា​មន្ត្រី​ស៊ប់​ឲ្យ​កាន់​តំណាង​ជា​អនុប្រធាន​មន្ទីរ​និង​កូនស្រី​ម្នាក់​ទៀត​ធ្វើ​ជា​ប្រធាន​ការិយាល័យ​ទៅ​វិញ​ ។

តាម​ប្រភព​បានឲ្យ​ដឹង​ថា​ នៅ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកោះកុង​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​មកនេះ​គឺ​លោក​ប្រធាន​មន្ទីរ​ អ៊ុ​ក​ នឿ​ន​ ឃុបឃិត​ជាមួយ​លោក​ អូន​ សុ​គា​ម​ ដែល​ជា​ប្រធាន​ការិយាល័យ​រដ្ឋបាល​និង​ហិរិ​ញ្ញ​វត្ថុ​របស់​មន្ទីរ​និង​ដែល​ត្រូវជា​បងប្អូន​ជីដូនមួយ​របស់​លោក​ប្រធាន​មន្ទីរ​រួមដៃគ្នា​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​យ៉ាងធ្ងន់ធ្ងរ​ដោយ​កឹ​ប​កេង​ថវិកាជាតិ​លើ​គ្រប់ជំពូក​ដែល​ក្នុង​មួយ​ឆ្នាំៗ​រដ្ឋ​ខាត់បង់​ថវិកា​យ៉ាងតិច​២០០​លាន​រៀល​។

តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា​ ក្រៅពី​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​នៅ​ ឆ្នាំ​២០១៤​ប្រធាន​មន្ទីរ​មួយ​នេះ​បាន​រត់ការ​តែងតាំង​កូនស្រី​បង្កើត​ម្នាក់​ឈ្មោះ​ សម្បូរ​ ដា​លី​ន​ ដែល​ទើបតែ​ជាប់​ជា​មន្ត្រី​ស៊ប់​អោយ​កាន់​តំណាង​ជា​អនុប្រធាន​មន្ទីរ​ ដោយ​ពុំ​បាន​ ប្រជុំ​វាយតម្លៃ​ ពី​មន្ត្រី​ក្នុង​មន្ទីរ​ ហើយ​ក៏​បាន​តែងតាំង​កូនស្រី​បង្កើត​ម្នាក់​ទៀត​ធ្វើ​ជា​ប្រធាន​ការិយាល័យ​បេ​តិក​ភ័​ណ្ឌ​ ទើប​ធ្វើ​អោយ​មន្ត្រី​ចាស់ៗ​ជា​ច្រើន​កើតការ​ក្តៅក្រហាយ​។​ ព្រោះថា​លោក​ប្រធាន​គិតតែ​ពី​គ្រួសារ​និង​សាច់ញាតិ​ ដោយ​មិន​គិត​ពី​គុណសម្បត្តិ​របស់​មន្ត្រី​ចាស់ៗ​ដែល​ខិត
ខំ​បំរើ​ការងារ​នោះ​ទេ​។​ ហើយ​ការ​តែងតាំង​នេះ​ពោ​ពេញ​ទៅ​ដោយ​ភាព​អយុត្តិធម៌​។​ ចំពោះ​ការ​ដឹកនាំ​មន្ទីរ​ រក​ការងារ​ដែល​មាន​ផលប្រយោជន៍​គឺ​លោក​ប្រធាន​មន្ទីរ​និង​លោក​ប្រធាន​ការិយាល័យ​រដ្ឋបាល​ប្រមូល​យក​ទៅ​ក្តោប​ទាំងអស់​។​

​តាម​ប្រភព​បានឲ្យ​ដឹង​ថា ​ដោយសារ​តែ​ការ​ដឹកនាំ​មន្ទីរ​តាម​បែប​គ្រួសារ​និយម​និង​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​បាន​ធ្វើ​ឲ្យរដ្ឋ​បាត់បង់​ថវិកា​ដោយ​ឥតប្រយោជន៍​ក្នុង​មួយ​ឆ្នាំ​យ៉ាងតិច​២០០​លាន​រៀល​ ហើយ​ថវិកា​ទាំងនេះ​បាន​ធ្លាក់​ចូល​ក្នុង​ដៃ​លោក​ប្រធាន​មន្ទីរ​ អ៊ុ​ក​ នឿ​ន​ និង​បក្ខពួក​របស់​លោក​ប្រធាន​២-៣​នាក់​តែ​ប៉ុណ្ណោះ​។ ​ចំណែក​មន្ត្រី​ភាគច្រើន​ក្នុង​ចំណោម​មន្ត្រី​សរុប​ជាង​២០​នាក់​គឺ​មិន​ទទួល​បាន​ផលប្រយោជន៍​ទេ​។​ ហើយ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​របស់​លោក​ប្រធាន​មន្ទីរ​និង​បក្ខពួក​គឺ​មាន​គ្រប់​រូបភាព​ដូច​ជា​ការ​កឹ​ប​កេង​ប្រាក់​ថែទាំ​ជួសជុល​ របប​បេស​កម្ម​ ប្រាក់​មន្ត្រី​មាន​ជំងឺ​និង​ប្រាក់​ទិញ​សម្ភារផ្សេងៗ​មួយ​ចំនួន​ធំ​ថែម​ទៀត​ ។

​តាម​ប្រភព​បានឲ្យ​ដឹង​ទៀត​ថា ​នៅ​ឆ្នាំ​២០១៤​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកោះកុង​គឺ​បាន​ចំណាយ​ថវិកាជាតិ​សរុប​ជិត​៨០០​លាន​រៀល​ក្នុង​នោះ​ជាង​២០០​លាន​រៀល​ដែល​ជា​បន្ទុក​បុគ្គលិក​។​ ក្រៅពី​នោះ​ប្រាក់​ជាង​៥០០​លាន​រៀល​ទៀត​ដែល​មិនមែន​ជា​បន្ទុក​បុគ្គលិក​គឺ​ត្រូវ​បាន​គេ​កឹ​ប​កេង​អស់យ៉ាង​តិច​២០០​លាន​រៀល​ ហើយ​ប្រាក់​ដែល​នៅ​សេស
សល់​ទើបត្រូវ​បាន​គេ​យក​ទៅ​ចំណាយ​លើ​ការងារ​រដ្ឋបាល​និង​កិច្ចការ​ផ្សេងៗ​។​ ហើយ​ចំពោះ​ប្រាក់​ដែល​គេ​កឹ​ប​កេង​បាន​ច្រើន​ជាងគេ​នៅ​ឆ្នាំ​២០១៤​នេះ​ គឺ​ប្រាក់​សំរាប់​ថែទាំ​និង​ជួសជុល​ដោយ​គេ​ចំណាយ​អស់​រហូត​ដល់​ជាង​៣០០​លាន​រៀល​ ប៉ុន្តែ​ការ​ចំណាយ​ជាក់ស្តែង​លើ​ការ​ធ្វើ​របង​មន្ទីរ​និង​ចាក់សាប​ក្នុង​មន្ទីរ​អស់ប្រាក់​យ៉ាងច្រើន​ត្រឹម​១០០​លាន
រៀល​តែ​ប៉ុណ្ណោះ​។​ ដោយ​មាន​បញ្ហា​បែប​នេះ​ទើប​ធ្វើ​ឲ្យមន្ត្រី​ភាគច្រើន​នៅ​ក្នុង​មន្ទីរ​ខាងលើ​មិន​ពេញចិត្ត​ទៅ​នឹង​ប្រធាន​របស់​ខ្លួន​នោះ​។​

សូម​រំលឹក​ថា​ នៅ​ឆ្នាំ​២០១៤​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកោះកុង​មាន​គម្រោងថវិកាជាតិ​សម្រាប់​ចំណាយ​សរុប​827​លាន​រៀល​ក្នុង​នោះ​ជំពូក​60​មាន​ចំនួន​120​លាន​រៀល​ ជំពូក​61​មាន​ចំនួន​350​លាន​រៀល​ ជំពូក​62​មាន​ចំនួន​80​លាន​រៀល​ និង​ជំពូក​64​មាន​ថវិកា​ចំនួន​277​លាន​រៀល​។​ សម្រាប់​ការ​ចំណាយ​ជាក់ស្តែង​ពី​ដើមឆ្នាំ​រហូត​ដល់​ចុងឆ្នាំ​២០១៤​គឺ​មន្ទីរ​ខាងលើ​បាន​ចំណាយ​ថវិកា​សរុប​អស់​ជិត​៨០០​លាន​រៀល​ ហើយ​ការ​ចំណាយ​ដែល​នៅ​សល់​នេះ​មិនមែន​លោក​ប្រធាន​មន្ទីរ​និង​បក្ខពួក​របស់​គាត់​ចង់​ទុក្ខឲ្យ​សល់​ទេ​ ប៉ុន្តែ​ដោយសារ​និ​តិ​វិធី​ហិរិ​ញ្ញ​វត្ថុ​តែ​ប៉ុណ្ណោះ​។​

​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក​ប្រធាន​មន្ទីរ​វប្បធម៌​បាន​ទេ​ ៕

6