ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្ដីបរិស្ថាន ដាំកូនដើមរាំងទឹកជាង២០០ដើមនៅតំបន់អភិរក្សមច្ឆាជាតិបឹងពារាំង ខេត្ដសៀមរាប

ខេត្ដសៀមរាប៖ កូនឈើជាង២០០ដើមដែលជាប្រភេទកូនដើមរាំងទឹក ត្រូវបានប្រធាន និងអនុប្រធានមន្ទីរបរិស្ថានខេត្ដនិងប្រជាសហគមន៍ជាច្រើនរយនាក់ យកទៅដាំនៅតំបន់អភិរក្សមច្ឆាជាតិបឹងពារាំង ខាងជើងបឹងទន្លេសាប ដើម្បីផ្ដល់ជម្រកដល់ត្រីពងកូនបន្ថែមទៀត ។

យទ្ធនាការនេះធ្វើឡើងកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ ដែលដឹកនាំដោយលោក ភួង លីណា ប្រធានមន្ដ្រីបរិស្ថានខេត្ដសៀមរាប និងអនុប្រធានលោក ស៊ីម ឈីវឈាវពិសិដ្ឋ ។

លោកភួង លីណា បានមានប្រសាសន៍ថា ការដាំព្រៃលិចទឹកនៅបឹងពារាំងនេះ ដើម្បីបង្កើនធនធានជីវៈចំរុះបន្ថែមទៀត សម្រាប់ជាជម្រកសត្វស្លាបទឹកនិងមច្ឆាជាតិ ដែលជាពួជត្រីមកពីទន្លេមេងគង់ និងបឹងទន្លេសាបហើយព្រៃលិចទឹកជាប្រភពដ៍សំខាន់សំរាប់សត្វទាំនោះ និងការជ្រកកោនរបស់សត្វស្លាបទឹ ។ លោបានបន្ដថា តំបន់អភិរក្សបឹងពារាំង មិនត្រឹមតែជាជម្រកត្រីពងកូនប៉ុណ្ណោះទេ ហើយលោកថា នឹងបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិផងដែរ ។ លោកបានបន្ដថាកាលពីរដូវប្រាំងកន្លងមកព្រៃលិចទឹកនៅខាងជើងបឹងទន្លេសាប រងការហិនហោចរាប់រយហិកតា ដោសារអគ្គីភ័យ ដែលជនខិលខូចមួយចំនួនបានលួចដុតបំផ្លាញដើម្បីយកដីធ្វើស្រែនិងចំការ ដួចជានៅតំបន់ទេសចរណ៍ស្រុកពួក តំបន់ទេសចរណ៍កំពង់ឃ្លាំង និងតំបន់ទេសចរណ៍សង្កាត់ចុងឃ្នៀស ដែលធ្វើឲ្យប៉ះពាល់ដល់ជម្រកសត្វមច្ឆាជាតិ ។ លោកបានបន្ថែមថា មន្ទីរបរិស្ថាននឹងដំាកូនរាំងទឹកនេះបន្ដទៀតនៅក្នុងតំបន់អភិរក្សដូចជានៅអូររាំងស្រោងដែលមានដើមឈើជិត១០០០ដើម ។

NKD-36x6_outline

គួរបញ្ជាក់ថា បឹងពារាំងស្ថិតនៅជាប់ព្រំប្រទល់សង្កាត់ចំនួនបីគឺសង្កាត់ជ្រាវ សង្កាត់ចុងឃ្នៀស និងសង្កាត់សៀមតាប ក្នុងក្រុងសៀប ដែលមានទំហំ៣០៩៨ហិកតា ស្ថិតនៅខាងជើងបឹងទន្លេសាប ។ តំបន់នោះត្រូវបានគេដាក់ជាតំបន់អភិរក្សមច្ឆាជាតិពងកូន និងស្វតស្លាប ។ មន្ទីរបរិស្ថាន និងសហគមន៍សង្កាត់ជ្រាវគ្រោងនឹងបង្កើតតំបន់ទេសចរណ៍អេកូធម្មជាតិ ខណៈដែលបឹងនោះ កំពុងកំពុងមានការចាប់ពីភ្ញៀវទេសចរណ៍ជាតិនិងអន្ដរជាតិជាបណ្ដើរៗ ៕ ជានិរន្ដរ៍

IMG_3086

IMG_3083

IMG_3082

IMG_3080