ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្ដីរដ្ឋបាលព្រៃឈើកំពង់ថ្មឃាត់់រថយន្ដសាំយ៉ុងដឹកអនុផលព្រៃឈើ៣គ្រឿងផាកពិន័យតាមច្បាប់

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ដឹកនាំដោយលោក មុំ សុផល នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ចុះឃាត់រថយន្តដឹកកូនឈើចម្រុះបានចំនួនបីគ្រឿងនៅចំនុចភូមិត្រពាំងស្វាយ ការចុះបង្រ្កាប់នេះដោយមានរួមសហការជាមួយសង្កាត់រដ្ឋបាល បារាយណ៍ និងសង្កាត់រដ្ឋបាលតាំងក្រសាំង និងតំបន់សឹករងខេត្តកំពង់ធំ រួចបញ្ជូនមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ។

ការចុះបង្រ្កាបរថយន្ដទាំង៣គ្រឿង ពណ៌សំបកឪឡឹក ទាំង៣ ម៉ាកសាំយ៉ុង ទី១ ពាក់ស្លាកលេខ កំពង់ធំ 2A0333, ទី២ ភ្នំពេញ2Q 3963,ទី៣ ភ្នំពេញ 2F 9536 ចំណែកម្ចាស់រថយន្ដទាំង៣ នាក់រស់នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្រោយពេលឃាត់រថយន្ដទាំង៣ ត្រូវបានផាកពិន័យតាមច្បាប់រដ្ឋបាលព្រៃឈើ ៕ ប៊ុនរិទ្ធី