ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីកាំកុងត្រូលចុះត្រួតពិនិត្យផលិតផលវេចខ្ចប់នៅផ្សារដីហុយ រកឃើញជាតិម្សៅស (Sodium Hydrosofite) ក្នុងគល់ស្លឹកគ្រៃ ចំនួន ៣គីឡូក្រាមប៉ះពាល់ដល់សុខភាព

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដឹកនាំដោយលោក ទី រ៉ូនី ប្រធានសាខាទទួល​ការិយាល័យ​​ប្រមូលចំណូល និងទីផ្សារ សហការជាមួយមន្រ្តីមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល រាជធានីភ្នំពេញ មន្ត្រីមន្ទីរពាណិជ្ជកម្ម មន្ត្រីតំណាងផ្សារ បន្តចុះ​ត្រួតពិនិត្យផលិតផលចំណីអាហារ បន្លែ ត្រី សាច់ ចំនួន៤៣មុខ ដោយគំរូទៅពិសោធន៍នៅរថយន្តចល័ត ផ្សារដីហ៊ុយ ​ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

លោក ទី រ៉ូនី បានឲ្យដឹងថា ដោយគិតពីបញ្ហាសុវត្ថិភាពសុខភាពជាប្រចាំ​របស់ប្រជាពលរដ្ឋ លោកបានដឹកនាំកម្លាំងចម្រុះ​ បន្តធ្វើការត្រួតពិនិត្យទៅលើផលិតផល ចំណីអាហារបន្លែ ត្រី សាច់ស្រស់ និងគ្រឿងអាហារ​ក្រៀមមួយចំនួនទៀត ដែលកំពង់ចរាចរ ដាក់លក់នៅក្នុងផ្សារដីហុយ ដូចជាសសៃគុយទាវ មីលឿង លត ប្រហិតសាច់គោ មឹក ស្ករត្នោត បន្លែ ផ្លែឈើ គល់ស្លឹកគ្រៃហាន់រួច … ប្រមាណ ៤៣មុខ ដោយ

រកឃើញជាតិម្សៅស (Sodium Hydrosofite) មាននៅក្នុងគល់ស្លឹកគ្រៃ ចំនួន ៣គីឡូក្រាម ដែលជាសារធាតុប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ។

លោក ទី រ៉ូនី បានណែនាំដល់អ្នក់លក់ និងអ្នកទិញត្រូវដឹងពីអត្តសញ្ញាណ ប្រភពអាសយដ្ឋានរបស់អ្នកដែល យកមកលក់​ឲ្យខ្លួន ឲ្យបានត្រឹមត្រូវ ជាព័ត៌មាន ដើម្បីបង្កលក្ខណៈងាយស្រួល ដល់សមត្ថកិច្ចកាំកុងត្រូល​ក្នុងការចុះ​ស្រាវជ្រាវ និងតាមដាន ដើម្បីមានវិធានការ ទៅតាមច្បាប់ និងបានសរសើរដល់អាជីវករខ្លះ ដែលបានយល់ពីផលប៉ះពាល់សុខភាព ។

ជាមួយគ្នានេះ លោកក៏បានអប់រំ និងអំពាវនាវ ដល់អាជីវករអ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរនិងចែកចាយតែទំនិញ ផលិតផលម្ហូបអាហារណា

ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់ ៕ តុង សីហា

NKD-36x6_outline