ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

មន្រ្តីនគរបាលចចរាចរណ៍ ខេត្តកំពង់ឆ្នាំងម្នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួសធ្ងន់

ខេត្តកំពង់ឆ្នាំង៖ មន្រ្តីនគរបាលចចរាចរណ៍ ខេត្តកំពង់ឆ្នាំងម្នាក់បានស្លាប់ និង ២នាក់ផ្សេងទៀតរងរបួសធ្ងន់ បន្ទាប់ពីបានយករថយន្តស៊ីរ៉ែន ដឹកជនរងគ្រោះ មកមន្ទីរពេទ្យហើយបានជ្រុលទៅបុកតូបតាមផ្លូវ និងជ្រុលបុកដើមឈើ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ ៥ ចន្លោះបង្គោលគីឡូម៉ែត្រ(88-89) ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ៕ ចន្ថា