ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីបរិស្ថានដែនជម្រកកែវសីមាចាប់រថយន្តកាមរី១គ្រឿងផ្ទុកប្រណីត

ខេត្តមណ្ឌលគិរី៖ លោក ឌិន ប៊ុនធឿន នាយការិយាល័យដែនជម្រកកែវសីមា បានដឹកនាំកម្លាំងចាប់ឃាត់រថយន្តកាមរី(ស្វិត) ពណ៌សចំនួន១គ្រឿង ផ្ទុកឈើប្រណីតត្រង់ចំណុចភូមិអូរប៉ាម ឃុំស្រែខ្ទុម ស្រុកកែវសីមា​ ខេត្តមណ្ឌលគិរី នាថ្ងៃអាទិត្យ ៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ។

ខណៈពេលឃាត់រថយន្តនោះបម្រុងដោះលែងដែរ ដោយឃើញក្រុមអ្នកសារព័ត៌មានចុះដល់ ក៏ឃាត់តែម្តង ។ ការចាប់ឃាត់នោះបានតែរថយន្ត និងឈើទេ រីឯជនសង្ស័យមិនត្រូវបានឃាត់ខ្លួននោះឡើយ បច្ចុប្បន្នវត្ថុតាងត្រូវបានរក្សាទុក្ខស្នាក់ការរងដែនជម្រកសត្វកែវសីមាចាត់ការតាមច្បាប់ ៕ មាស សុផាត