ព័ត៌មានទាន់ហេតុការណ៍៖

មរតកមនុស្សរស់ព្រឹទ្ធាចារ្យល្ខោនខោល យិត សារិន ចូលមន្ទីរពេទ្យក្រោយជំងឺចាស់ធ្វើទុក្ខ

ភ្នំពេញ៖ លោកព្រឹទ្ធាចារ្យ យិត សារិនហៅលោកគ្រូសសាស្ត្រាចារ្យផ្នែកល្ខោនខោលដែលគ្រានេះមានវ័យ៩១ឆ្នាំត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យកាលពីព្រឹកថ្ងៃទី៨ ខែធ្នូនេះបន្ទាប់ពីជំងឺចាស់ធ្វើទុក្ខខ្លាំង។ ព្រឹទ្ធាចារ្យដែលគេឲ្យរហស្សនាមថាជាស្តេចស្វាសនេះមានជំងឺប្រចាំកាយជាច្រើនមុខ ជាពិសេសជំងឺលើសឈាម សួត ជាដើម ហើយពេលនេះលោកសាស្ត្រា ចារ្យបាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរ ពេទ្យកាល់ម៉ែត។

កូនប្រុសពៅរបស់លោក យិត សារិន បានបញ្ជាក់ប្រាប់តាមទូរស័ព្ទថាឪពុករបស់ខ្លួនគឺលោក យិត សារិន មានអាការឈឺចុកចាប់ផ្នែកស្មានិងទ្រូងខ្លាំងអស់រយៈពេលជាច្រើនថ្ងៃមកហើយ រហូតដល់ឈឺចុក ចាប់ខ្លាំងឡើងមិនស្រាកស្រាន្តទើបក្រុមគ្រួសារសម្រេចបញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែត។ ប្រភពបញ្ជាក់ថាគ្រានេះក្រុមគ្រូពេទ្យកំពុងតែពិនិត្យ និងតាមដានស្ថានភាពជំងឺ ខណៈដែលលោកព្រឹទ្ធាចារ្យមានជំងឺប្រចាំកាយជាយូរមកហើយដូចជាលើសឈាម ហើយសួតដែលឆ្លងតាមការពិនិត្យគឺមានស្ថានភាពស្វិត ហើយជំងឺទាំងនេះធ្វើឲ្យលោកព្រឹទ្ធាចារ្យឈឺចុកចាប់ផ្នែកស្មានិងខ្នងជាខ្លាំង។

កូនប្រុសពៅលោកព្រឹទ្ធាចារ្យបញ្ជាក់ដែរថាបច្ចុប្បន្នលោកព្រឹទ្ធាចារ្យកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលម៉ែតអគារ”ខ” បន្ទប់លេខ៧១១៤។

NKD-36x6_outline

គួរបញ្ជាក់ដែរថា លោកព្រឹទ្ធាចារ្យយិត សារិន ហៅលោកគ្រូសមានវ័យ៩១ឆ្នាំ។ លោកបានចាប់ផ្តើមហ្វឹកហាត់ជំនាញល្ខោនខោលចាប់តាំងពីវ័យ៧ឆ្នំាមកម្លេ៉ះហើយបើទោះបីជាធ្លាប់ឆ្លងកាត់របបច្រើនសម័យកាលក្តីក៏លោកព្រឹទ្ធាចារ្យមិនដែលចាប់របរអ្វីផ្សេងក្រៅពីរបរជាអ្នកសិល្បៈនេះដែរ។លោកធ្លាប់បានចូលរួមសម្តែងក្នុងព្រឹត្តិការណ៍តូចធំជាច្រើនរាប់មិនអស់បូករួមទាំងការសម្តែងនៅក្នុងព្រះរាជវាំងរបស់ព្រះរាជាខ្មែរផងដែរហើយក៏ធ្លាប់ទទួលបានបណ្ណសរសើរ មេដាយ គ្រឿងឥស្សរិយ យសជាច្រើនរាប់មិនអស់ពីព្រះមហាក្សត្រប្រមុខដឹកនាំរដ្ឋាភិបាលផងដែរ។ ដ្បិតតែ លោកព្រឹទ្ធាចារ្យ យិត សារិន មានផ្ទះរស់ នៅនិងមានប្រាក់ខែជាមន្ត្រីជាប់កិច្ចសន្យាក្ដី ប៉ុន្តែសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃលោកបានប្រាប់ថា មានការខ្វះខាតខ្លាំងហើយប្រាក់បៀវត្សរ៍មិនអាចទប់នឹងការចំណាយបានព្រោះពេលនេះក្រៅពីចំណាយលើការហូបចុកប្រចាំថ្ងៃលោកក៏មានជំងឺបេះដូង លើសឈាម ឡើងជាតិស្ករដែលត្រូវព្យា បាលជាប្រចាំ ៕ វឌ្ឍនា

 

img_5538-copy img_5484 img_5489 img_5517