ព័ត៌មានទាន់ហេតុការណ៍៖

មហាបាតុកម្មនៅទូទាំងប្រទេសឥណ្ឌាប្រឆាំងនឹងតម្លៃប្រេងឡើងថ្លៃ

ពលរដ្ឋឥណ្ឌារាប់សិបពាន់នាក់បាននាំគ្នាដង្ហែក្បួនបាតុកម្មនៅទូទាំងប្រទេស ប្រឆាំងនឹងតម្លៃ តម្លៃថាមពលឡើងថ្លៃ ។ មហាបាតុកម្ម កើតឡើងក្រោមការអំពាវនាវរបស់គណបក្សប្រឆាំង ឥណ្ឌា។

នៅតំបន់ជាច្រើនក្រុមបាតុករបានដុតសម្បកកង់ឡាននិង គ្រប់គ្រង ស្ថានីយ ប្រេងសាំង រួមទាំងផ្លូវដែក ក្នុងប្រទេស ឥណ្ឌា ។ ប្រធានរដ្ឋសភា លោក Rahul Gandhi មានប្រសាសន៍នៅក្នុងទីក្រុង ញូវ ដេលី កាលពីថ្ងៃទី១០ខែកញ្ញាថា «ចាប់ តាំងពីគណបក្សBharatiya Janata party (BJP)របស់នាយករដ្ឋមន្ត្រី Narandra Modi ឡើងកាន់អំណាចនៅឆ្នាំ២០១៤ តម្លៃប្រេង នៅឥណ្ឌាកើតឡើង ជាបន្ត បន្ទាប់ ។

បណ្តាញផ្សព្វផ្សាយឥណ្ឌាបានផ្សាយថា មកទល់ពេលនេះមានការប៉ះទង្គិចគ្នា រវាងក្រុមបាតុករនឹងកម្លាំងសន្តិសុខ ក្រោយពេលស្ថានីយប្រេងមួយកន្លែងនៅ តំបន់ Madhya Pradesh ភាគកណ្តាល ប្រទេស រងការវាយប្រហារដណ្តើមគ្រប់គ្រងពីក្រុមបាតុករ។

បច្ចុប្បន្នតម្លៃសាំងនៅទីក្រុងញូវដេលី ក្នុង១លីត្រ៨០,៨០រូពី ស្មើនឹង០,៩៦អឺរ៉ូ ។ ឥណ្ឌាជាប្រទេសអាស្រ័យទៅលើការទិញប្រេងពីបរទេស ហើយពេលនេះកំពុង ប្រឈមបញ្ហាដោយសារតែតម្លៃប្រេងឡើងថ្លៃខ្ពស់ ។

កាលពីថ្ងៃទី១០ ខែកញ្ញា នាយករដ្ឋ មន្ត្រីឥណ្ឌា ណារ៉ានត្រាម៉ូឌីមានប្រសាសន៍ ថា «លោកមានអារម្មណ៍ជឿជាក់ពេលត្រូវប្រឈមមុខជាមួយ គណបក្សប្រឆាំង ដែលបានខិតខំបង្កើតទៅជាសម្ព័ន្ធប្រឆាំងនឹងរដ្ឋាភិបាល៕ ម៉ែវ សាធី