ព័ត៌មានទាន់ហេតុការណ៍៖

មហាសន្និបាតអង្គការសហប្រជាជាតិ «ក្តៅ»ដោយសារសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន

ចំណុចដែលធ្វើឲ្យបណ្តាមេដឹកនាំជុំវិញពិភពលោកយកចិត្តទុកដាក់បំផុត ក្រៅកិច្ចប្រជុំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក អាមេរិក ជាងកម្មវិធីបរមាណូកូរ៉េខាង ជើង សង្គ្រាមនៅក្នុងប្រទេសស៊ីរីនោះគឺ សង្គ្រាមពាណិជ្ជកម្ម អាមេរិក-ចិនដែលអាច រាលដាលនៅលើពិភពលោក។

ក្រុមអ្នកឯកទេសបានលើកឡើងថា ទីក្រុងប៉េកាំងនឹងមិនចុះចាញឡើយ បើ ទោះបីកាំភ្លើងភ្ជង់ក្បាល ឬកាំបិត ដាក់លើ.កក្តី ។ សារព័ត៌មាន Bloomberg បាន បញ្ជាក់ថា បណ្តាមេដឹកនាំអាមេរិកឡាទីន ទ្វីបអាហ្វ្រិក និងអាស៊ី បង្ហាញក្តីបារម្ភយ៉ាង ខ្លាំង ពីការប្រឈមមុខតានតឹងនៅក្នុង សង្គ្រាមពាណិជ្ជកម្ម រវាងមហាអំណាច សេដ្ឋកិច្ចទាំងពីរ ក្រោយពេលទីក្រុងវ៉ាស៊ីន តោន បានសម្រេចដំឡើងពន្ធលើចិន ហើយចិនក៏បានវាយបកទៅវិញ។ ជាមួយ គ្នានេះកិច្ចពិភាក្សា ប្រកបដោយប្រសិទ្ធ ភាពគឺពិបាកកើតឡើ រហូតដល់ការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិកបានបញ្ចប់។

ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosaបានលើកឡើងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៤ខែកញ្ញាថា «យើងចាំបាច់ត្រូវតែពង្រឹកការការពារច្បាប់ពាណិជ្ជកម្ម ទៅតាមច្បាប់អន្តរជាតិនឹង សមស្របទៅ នឹងសម័យកាលនៃសតវត្សទី២១នេះ»។

តាមសារព័ត៌មាន BloomBergក្តីបារម្ភពីពាណិជ្ជកម្ម បានគ្របដណ្តប់ នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ ។ មេដឹកនាំ មកពីជិត២០០ប្រទេសជុំវិញពិភពលោក បានពិភាក្សាលើបញ្ហាសំខាន់ៗ ក្នុងនោះ មានសង្គ្រាមនៅស៊ីរី បញ្ហាជនភៀសខ្លួន នៅអឺរ៉ុប និងបញ្ហានយោបាយផ្សេងៗ ប៉ុន្តែសង្គ្រាមពាណិជ្ជកម្ម បានលេចឡើងក្លាយជាប្រធានបទសំខាន់បំផុតដែលមិននឹកស្មានដល់។

ប្រធានាធិបតីអាហ្សង់ទីន ក៏បានលើក ឡើងថា សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន គឺជាកត្តា ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច ប្រទេសជាច្រើនលើពិភពលោក ក្នុងនោះ ក៏មានអាហ្សង់ទីនផងដែរ។

ការជជេងខាងលើកើតឡើង ក្រោយ ពេល ដែល អាមេរិក-ចិន បានសម្រេច ដំឡើងពន្ធដាក់គ្នាទៅវិញទៅមក ដែល ចូលជាធរមាននៅថ្ងៃទី២៤ ខែកញ្ញាដូច គ្នា។

ក្រុមអ្នកឯកទេសវិភាគបានលើក ឡើង​ថា នៅក្នុងការដំឡើងពន្ធដំណាក់កាលទី៣នេះ នឹងធ្វើឲ្យប្រទេសទាំងពីរ ក៏ដូចជា ពិភពលោកទាំងមូលត្រូវខាតបង់ដូចគ្នា ។

បច្ចុប្បន្ន សហរដ្ឋអាមេរិក បានដំឡើង ពន្ធលើទំនិញចិន ក្នុងទំហំទឹកប្រាក់២០០ពាន់លានដុល្លារ ដើម្បីឆ្លើយតបនឹងអ្វីដែលពួកគេចោទប្រកាន់ថា ជាការធ្វើពាណិជ្ជ កម្មមិនត្រឹមត្រូវដោយចិន។

ដោយឡែក ចិន បានសងសឹកវិញជា មួយនឹងការដំឡើងតម្លៃពន្ធ លើទំនិញ សហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់៦០ពាន់លានដុល្លារ។គេបានអះអាងថា សហរដ្ឋ អាមេរិក បានចាប់ផ្តើមធ្វើសង្រ្គាមពាណិជ្ជកម្មធំបំផុត នៅក្នុងប្រវត្តិសាស្រ្តសេដ្ឋកិច្ច។

ដំណើរវិវត្តន៍ចុងក្រោយនេះ នឹងធ្វើឲ្យទំហំទឹកប្រាក់នៃការនាំចូលទំនិញចិន ត្រូវ សហរដ្ឋអាមេរិកដំឡើងពន្ធ ចាប់តាំងពី ខែកក្កដា រហូតមក មានចំនួនសរុប២៥០ ពាន់លានដុល្លារ ដែលនេះមានន័យថា ប្រហែលជាពាក់កណ្តាលនៃទំនិញចិននាំចូលទៅកាន់សហរដ្ឋអាមេរិកបច្ចុប្បន្នក្លាយជាកម្មវត្ថុនៃការដំឡើងពន្ធថ្មីទាំងនេះ។

ការកើនឡើងនៃសង្រ្គាមពាណិជ្ជកម្មចុងក្រោយនេះដែរ បានកើតមានឡើង បន្ទាប់ពីចិនលុបចោលកិច្ចប្រជុំពាណិជ្ជកម្ម។

តើនឹងមានរឿងអ្វីកើតឡើងបន្តបន្ទាប់ទៀត?

កាលពីពេលថ្មីៗកន្លងមកនេះ លោក ត្រាំ បាននិយាយរួចហើយថា ពន្ធទៅលើទំនិញក្នុងទំហំទឹកប្រាក់២៦៧ពាន់លាន ដុល្លារ បានស្ថិតនៅលើតារាងរួចហើយ ដែលនេះមានន័យថារាល់ទំនិញនាំចេញទៅកាន់សហរដ្ឋអាមេរិកទាំងអស់ នឹងក្លាយជាកម្មវត្ថុនៃការដំឡើងតម្លៃពន្ធ។

គេនៅមិនទាន់ដឹងច្បាស់នោះទេ ថាតើ ចិននឹងអាចផ្គូផ្គងនឹងទំហំនៃការដំឡើង តម្លៃពន្ធរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលយូរបែបណានោះឡើយ។

សហរដ្ឋអាមេរិក បានទិញទំនិញចិនច្រើនជាងលក់ទៅឲ្យចិន ហេតុដូច្នេះហើយចិនមានដែនកំណត់ក្នុងការសងសឹកតាមពាណិជ្ជកម្មមួយនេះ។

ក្រុមអ្នកវិភាគបានលើកឡើងថា ចិន អាចបង្កើតគំនិតច្នៃប្រឌិត ពេលដែលធ្វើ សង្រ្គាមតបតជាមួយអាមេរិក។ វាអាចធ្វើឲ្យមានផលវិបាកសម្រាប់ក្រុមហ៊ុនអាមេរិកនៅចិន ឬក៏បង្ខំបញ្ចុះតម្លៃរូបិយប័ណ្ណ ដើម្បី បង្កើនការនាំចេញ។

តើហេតុអ្វីបានជាសហរដ្ឋអាមេរិកធ្វើបែបហ្នឹង?

លោកប្រធានាធិបតីដូណាល់ ត្រាំ បាននិយាយថា លោកចង់បញ្ចប់ការផ្ទេរ បច្ចេកវិទ្យាអាមេរិកមិនត្រឹមត្រូវ ហើយនិងកម្មសិទ្ធិបញ្ញាបុគ្គលទៅឲ្យចិន ហើយព្រមទាំងការការពារការងារផងដែរ។

តាមទ្រឹស្តីបទ ការដំឡើងតម្លៃពន្ធ នឹងធ្វើឲ្យផលិតផលផលិតនៅសហរដ្ឋអាមេរិក ថោកជាងទំនិញដែលនាំចូល ហេតុដូច្នេះ ហើយ ពួកគេជំរុញឲ្យអ្នកប្រើប្រាស់ទិញ របស់របរអាមេរិកវិញ។ ទស្សនៈបែបនេះ នឹងធ្វើឲ្យល្អប្រសើរឡើងនូវមុខជំនួញក្នុងស្រុក និងគាំទ្រដល់សេដ្ឋកិច្ចជាតិ។

ប៉ុន្តែក្រុមហ៊ុន និងសហគ្រាសជាច្រើន របស់អាមេរិក បានផ្តល់ភស្តុតាងដល់ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកថា មុខជំនួញរបស់ពួកគេ នឹងមិនរង ផលប៉ះពាល់នោះទេ។

មានសញ្ញាជាច្រើនបង្ហាញថា ក្រុមហ៊ុន ជាច្រើន បានរងផលប៉ះពាល់រួចទៅហើយ ហើយមូលនិធិរូបិយវត្ថុអន្ដរជាតិ(IMF) បានធ្វើការព្រមានថា ការកើនឡើងដុំកំភួន ជាងនេះទៀត នឹងធ្វើឲ្យប៉ះពាល់ដល់ កំណើនសេដ្ឋកិច្ចសកល។

គោលនយោបាយរបស់លោកត្រាំ គឺជាផ្នែកមួយនៃរបៀបវារៈពាណិជ្ជកម្មគាំពារ និយមរប់សលោក ចាប់តាំងពីលោកបាន ឡើងកាន់អំណាច ដើម្បីប្រកួតប្រជែងនឹងប្រព័ន្ធសេដ្ឋកិច្ចសេរី អស់រយៈពេលជា ច្រើនទសវត្សរ៍មកហើយ៕ ម៉ែវ សាធី