ព័ត៌មានទាន់ហេតុការណ៍៖

មហាសេដ្ឋីចិនប្រឈមខាតបង់ប្រាក់ច្រើនបំផុតនៅលើពិភពលោក

មហាសេដ្ឋីចិនលោកWang Jing ប្រឈមនឹងការខាតបង់ទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដោយក្នុងរយៈពេល៤ខែ

ប៉ុណ្ណោះត្រូវខាតបង់ប្រាក់រហូតដល់ទៅ៩១ពាន់លានដុល្លារក្លាយជាមហាសេដ្ឋីខាតបង់ប្រាក់ច្រើនជាងគេបំផុតលើពិភពលោក។ មហាសេដ្ឋី Wang អាយុ៤២ឆ្នាំនៅសល់ទ្រព្យសម្បត្តិតែ១០២ពាន់លានដុល្លារប៉ុណ្ណោះ។លោកស្ថិតនៅក្នុងចំណោមមហាសេដ្ឋីទាំង២០០នៅលើពិភពលោក។គិតមកទល់ពេលនេះក្រោយការធ្លាក់ចុះទីផ្សារមូលប្បទានបត្រមហាសេដ្ឋីចិនរូបនេះប្រឈមនឹងការខាតបង់យ៉ាងធំធេង។

បន្ទាប់ពីមហាសេដ្ឋីWangក៏នៅមានមហាសេដ្ឋីIvan Glasenberg អគ្គនាយកក្រុមហ៊ុនGlencoreមានទីតាំងនៅស្វុីសក៏ត្រូវបាត់បង់ទឹកប្រាក់រហូតដល់ទៅ៦៦ភាគរយដែរចាប់តាំងពីដើមឆ្នាំ២០១៥មក។បន្ទាប់ពីនេះក៏នៅមានមហាសេដ្ឋីហុងកុងLuui Che Woo និងមហាសេដ្ឋីមិុចស៊ីកូលោក Ricardo Salinasក៏ត្រូវខាតបង់ទឹកប្រាក់រហូតដល់ទៅ៤៧ភាគរយផងដែរ។

មូលហេតុដែលសេដ្ឋកិច្ចធ្លាក់ចុះនោះគឺដោយសារតែសេដ្ឋកិច្ចចិនធ្លាក់ចុះក៏ដូចជានៅលើពិភពលោកទាំងមូល៕

image956

image955