ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

មានការរិះគន់ពេញសង្គមហ្វេសប៊ុកករណីបុរសខ្មែរព្រួតគ្នាវាយជនបរទេស

ភ្នំពេញ ៖ ចាស់ស្ទាវមួយក្រុមដែលបាន ព្រួតគ្នាវាយជនជាតិបរទេសម្នាក់នៅមុខ ផ្សារសូរិយាម៉ល ខណ្ឌដូនពេញ ដែលគេ សង្ស័យថាមានជម្លោះរឿងស្នេហា ហើយ ត្រូវបានគេចែកចាយវីដេអូពេញបណ្ដាញសង្គមហេ្វសប៊ុកលាយឡំជាមួយពាក្យរិះ គន់យ៉ាងចាស់ដៃផងដែរ ។

តាមរយៈវីដេអូដែលកំពុងចែកចាយនេះបានបង្ហាញថា ដើមឡើយមានបុរស ជនជាតិខ្មែរម្នាក់ ស្ថិតក្នុងស្ថានភាពស្រវឹង ហើយសង្ស័យមានទំនាក់ទំនងស្នេហា ជាមួយនារីខ្មែរ ដែលនារីខ្មែរនោះក៏មាន ទំនាក់ទំនងជាមួយជនបរទេសដែររហូត ដល់ប្រើប្រាស់ហិង្សាដាក់គ្នាទៅវិញទៅមក។ ពេលនោះស្រាប់តែមានអ្នកផ្សេង ទៀតដែលជាជនជាតិខ្មែរព្រួតវាយបន្ដទៅលើជនបរទេសដែលមិនយោគយល់គ្នា បន្តិចណាសោះ ។

បន្ទាប់ពីមានការចែកចាយពេញបណ្ដាញសង្គម Facebook ទង្វើប្រើប្រាស់អំពើហិង្សា របស់ប្រជាពលរដ្ឋទាំងនោះទៅលើជន បរទេសនេះ ក៏កំពុងតែទទួលរងនូវការរិះ គន់ផងដែរ ពីអ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះ ។

ជុំវិញបញ្ហានេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកឲ្យដឹងនៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះថា ករណីនេះលោកបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញស្រាវជ្រាវបន្ថែមដើម្បីរកមូលហេតុពិតប្រាកដ ។

យ៉ាងណាមិញ លោក គល់ យី អធិការ រងនគរបាលខណ្ឌដូនពេញបានបញ្ជាក់ថា ហេតុការណ៍នេះពិតជាកើតឡើងនៅមុខ ផ្សារសូរិយាម៉លខណ្ឌដូនពេញប្រាកដមែន ហើយបានកើតឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញ។ នៅពេលនេះលោកបានបញ្ជាឲ្យនគរបាលប៉ុស្ដិ៍ ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីមានវិធានការបន្ដទៀត។

ចំពោះបញ្ហាខាងលើនេះ លទ្ធផលយ៉ាងណានោះនៅមិនទាន់ដឹងច្បាស់ លាស់នៅ ឡើយ ពោលគឺរឿងនេះចាប់ផ្តើមមកពីអ្វីឲ្យបានពិតប្រាកដរវាងជនបរទេសនឹងបុរសជនជាតិ ខែ្មរនោះទេ ។ អ្នករស់នៅម្តុំទីតាំងខាងលើក៏ដូចអ្នកធ្វើដំណើរកាត់ទីនោះបាននិយាយឲ្យដឹងថា ជារៀងរាល់យប់ប្លុកនោះគឺមានភាពរញ៉េរញ៉ៃខ្លាំងណាស់មិនថាខ្មែរឬបរទេសនោះទេ សូម្បីអ្នករត់រ៉ឺម៉កកង់បីពេលខ្លះចតគ្មានញញើតនោះឡើយ ៕ ស តារា