ព័ត៌មានទាន់ហេតុការណ៍៖

មានជំងឺប្រចាំកាយ ដេកធ្លាក់ពីគ្រែបោកក្បាលស្លាប់

ភ្នំពេញៈ បុរសម្នាក់បានធ្លាក់ពីលើគ្រែបោកក្បាលស្លាប់បន្ទាប់ពីមានជំងឺមហារីកប្រចាំកាយព្យាបាលមិនជាហើយមានភាពរវើរវាយនៅពេលកំពុងដេងលង់លក់ ។

ហេតុការណ៍នេះកើតឡើងកាលពីនៅវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចតាមបណ្តោយផ្លូវ រថភ្លើងសង្កាត់បឹងកក់២ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងកក់២បានឲ្យដឹងថាជនរងគ្រោះឈ្មោះ ប៉ែន សុ ភ័ណ អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះលេខ១៤០តាមផ្លូវរថភ្លើងក្រុម៦០សង្កាត់ទឹកល្អក់១ខណ្ឌ ទួលគោក មាន ជំងឺមហារីកប្រចាំកាយយូរមកហើយ ។

NKD-36x6_outline

តាមសាច់ញាតិសពបានឲ្យដឹងថា នៅថ្ងៃកើតហេតគ្រាដែលបងប្អូនចេញទៅធ្វើការបាត់ពីផ្ទះអស់ ទុកជនរងគ្រោះដែលមានជំងឺដេកនៅលើគ្រែតែម្នាក់ឯង ។ លុះនៅវេលាកើតហេតុ បងប្អូនត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញជនរងគ្រោះធ្លាក់ពីលើគ្រែ សន្លប់ស្តូកស្តឹងក៏នាំគ្នាដឹកយកទៅសង្រ្គោះនៅមន្ទីរេពេទ្យ តែគ្រូពេទ្យប្រាប់ថាជនរងគ្រោះ បានស្លាប់បាត់ទៅហើយ ក៏ដឹកសពយកទៅធ្វើបុណ្យនៅនៅវត្ត ញាណរង្សី ក្នុងសង្កាត់ទួលសង្កែតែម្តងទៅ ៕ ស តារា