ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

មានជំងឺប្រចាំកាយ ព្រះសង្ឃមួយអង្គសម្រេចធ្វើគត់ខ្លួនឯង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ភិក្ខុសង្ឃមួយអង្គ ត្រូវបានលោកនេន ប្រទះឃើញចងកធ្វើអត្តឃាត នៅធ្នឹមរោងទទួលភ្ញៀវ បណ្តាលឲ្យសុគតបាត់ទៅហើយ និងបានរាយការណ៍ឲ្យសមត្ថកិច្ចចុះមកពិនិត្យ ។

ក្រោយកើតហេតុ សមត្ថកិច្ចរកឃើញថា សង្ឃរងគ្រោះមានជំងឺប្រចាំកាយ មើលមិនជា ទើបសម្រេចចិត្តធ្វើអត្តឃាតបែបនេះ ។

ករណីនេះ កើតឡើងកាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ នៅវត្តភ្នំស្រីស្រណោះ (ហៅវត្តថ្មពូក) ស្ថិតនៅភូមិព្រៃវាវ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ លោកនេនមួយអង្គ ព្រះនាម ពេជ្រ សុខឃឿន អាយុ១៥ឆ្នាំ(សង្ឃ) គង់នៅវត្តភ្នំស្រីស្រណោះ (ហៅវត្តថ្មពូក)ស្ថិតនៅភូមិ ឃុំខាងលើ ចេញពីកុដិមកក្រៅ ស្រាប់តែប្រទះឃើញភិក្ខុព្រះនាម សួង សាយ ព្រះជន្ម ៦៩ឆ្នាំ ស្នាក់នៅវត្តជាមួយគ្នា បានយកខ្សែអង្រឹង សម្លាប់ខ្លួននៅធ្នឹមរោងទទួលភ្ញៀវ ។ ពេលនោះ លោកនេន ក៏បានរាយការណ៍ឲ្យគណៈកម្មការវត្ត និងសមត្ថកិច្ចចុះមកពិនិត្យ ។

ករណីខាងលើជំនាញបច្ចេកទេស បានពិនិត្យទៅលើសាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ ។ ការពិនិត្យនេះ ក៏មានការចូលរួមពីក្រុមប្រឹក្សាឃុំ និងលោកមេភូមិហើយក្រុមគ្រួសារសង្ឃរងគ្រោះផងដែរ ។ ក្រុមគ្រួសារបានទទួលស្គាល់ថាសង្ឃរងគ្រោះពិតជាសុគត់ដោយឯងពិតប្រាកដមែន ។

បើតាមសាច់ញាតិកូនចៅបានរៀបរាប់ប្រាប់សមត្ថកិច្ចថា ទំនងជាលោកតូចចិត្តនឹងខ្លួនឯង មានជំងឺប្រចាំកាយ មើលមិនជាហើយមើលទៅ ទើបសម្រេចចិត្តបែបនេះ ។

ក្រោយពិនិត្យ និងធ្វើកំណត់ហេតុរួចរាល់ សមត្ថកិចហចបានប្រគល់សពឲ្យក្រុមគហរួសាររៀបចំធ្វើបុណ្យតាមប្រពៃណី នៅវត្តខាងលើ តែម្តង ៕ សេនាស័ក្តិ


ចែករំលែក៖